Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋខ្មែរម្នាក់ ដើរជាន់មីនសល់ពីសង្រ្គាម បណ្តាលឲ្យដាច់ជើងខាងស្ដាំ

ខេត្តពោធិសាត់៖ អាជ្ញាធរមីន (Cambodian Mine Action Authority) បានផ្សាយព័ត៌មានថា នៅព្រឹកថ្ងៃទី៨ ខែតុលាឆ្នាំ២០១៩ នៅវេលាម៉ោង៨និង១០ព្រឹក មានប្រជាពលរដ្ឋខ្មែរម្នាក់ បានរបួសដោយសារមីន បណ្តាលឲ្យដាច់ជើងខាងស្ដាំ ​នៅ​ត្រង់ចំ​ណុច​៨៥ ស្ថិតនៅ ភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

បុរសម្នាក់ឈ្មោះឈន វិរៈអាយុ២៩ឆ្នាំ បានរងគ្រោះដោយគ្រាប់មីនបន្សល់ពីសមយ័ស​ង្គ្រាម ក្រោយបុរសរង​គ្រោះ​ និងស្ត្រីជាភរិយាឈ្មោះនូច​ ​ស្រីនិច អាយុ២៧ឆ្នាំមានកូ​នស្រី​ម្នាក់ ដើរមើលចំការស្រូវ​រ​បស់ខ្លួន នៅចំណុចអូរអុ​ក​គូថ ស្ថិតក្នុងភូមិ​ឯ​កភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោ​ធិ៍សា​ត់ រួចជាន់ចំគ្រា​ប់​មីនចា​ស់ក​ប់ក្នុងដី ផ្ទុះត្រូវជើង បណ្ដាលឲ្យដាច់ជើងស្ដាំ។ ក្រោយហេតុការណ៍សាច់ញាតិ ក្រុ​មអ្នក​ភូមិនិ​ងសមត្ថ​កិ​ច្ច កងទព័នៅតំបន់​នោះ​ ក៏បានចាត់ចែងជួយបញ្ជូន​ជ​នរងគ្រោះ ទៅព្យាបាលនៅមន្ទីរពេទ្យខេត្តត្រា​ត ប្រទេសថៃ៕ដោយ៖កូឡាប

×