Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន​៖ “​ដើម្បី​ឱ្យមាន​សេដ្ឋកិច្ច​បែប​ឌីជីថល លុះត្រាតែ​មានការ​អប់រំ​បែប​ឌីជីថល​”

​រាជធានី​ភ្នំពេញ ​៖ ​លោក​បណ្ឌិត​សភាចា​រ្យ​រដ្ឋមន្ត្រី បាន​មានប្រសាសន៍​បែបនេះ ក្នុងឱកាស​នៃ​ការធ្វើ​បាឋកថា​សាធារណៈ ក្រោម​ប្រធាន​ប្រធាន “​អក្ខរកម្ម​ឌីជីថល​ក្នុង​បរិបទ កម្ពុជា​ឧស្សាហកម្ម ៤.០” ដែល​បទ​បាឋកថា​នេះ ត្រូវបាន​រៀបចំឡើង ដើម្បី​ផ្ដល់​វេទិកា​អ្នកជំនាញ អ្នកស្រាវជ្រាវ សហគ្រិន ដើម្បី​ពិភាក្សា ធ្វើការ​វិភាគ ដើម្បី​បង្កើត​គោលនយោបាយ បង្កើន​ការយល់ដឹង​ក្នុងចំណោម​ប្រជាពលរដ្ឋ​កម្ពុជា អំពី​ទិដ្ឋភាព​ជារួម និង​បញ្ហា​ប្រឈម​នានា អំពី​ឧស្សាហកម្ម​៤.០ ព្រមទាំង​ត្រៀមខ្លួន ដើម្បី​ទាញយក​ផលប្រយោជន៍​ពី​បច្ចេកវិទ្យា​ឌីជីថល​។

បាឋកថា​សាធារណៈ​ធ្វើឡើង​នៅ​ថ្ងៃទី​៨ តុលា ២០១៩ នៅ​សាល​ពហុ​បំណង​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​កូរ៉េ (CKCC)​។​

​ម្យ៉ាងវិញទៀត កម្មវិធី​នេះ​ក៏ត្រូវ​បានរៀបចំ​ឡើង ចែករំលែក​ចំណេះដឹង បទពិសោធន៍ ទស្សនវិស័យ ក៏ដូចជា​កិច្ចខិតខំ​ប្រឹងប្រែង និង​សមិទ្ធផល​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា និង​រាជរដ្ឋាភិបាល​កម្ពុជា ពាក់ព័ន្ធ​នឹង​អក្ខរកម្ម​ឌីជីថល​នៅ​កម្ពុជា​។ លោក​រដ្ឋមន្ត្រី បានឱ្យដឹងថា ការរៀបចំ​មូលដ្ឋានគ្រឹះ​សម្រាប់​ប្រព័ន្ធ​អប់រំ​រឹងមាំ ឈរលើ​មូលដ្ឋាន​សសរស្ដម្ភ​៤ ក្នុងនោះ​រួមមាន​៖ ១. ការឆ្លើយតប​យុគសម័យ​បច្ចេកវិទ្យា ២. កំណែទម្រង់​សាលារៀន ៣. កំណែទម្រង់​គ្រឹះស្ថាន​បណ្តុះបណ្តាល​គ្រូ និង​៤. សាលារៀន​ជំនាន់​ថ្មី​។​

​ក្នុងឱកាស​នោះ លោក​រដ្ឋមន្ត្រី បាន​មានប្រសាសន៍​ផ្ដាំផ្ញើ​ដល់​យុវជន​ថា “​យុវជន​ត្រូវ​ចេះ​ទាំង​បច្ចេកវិទ្យា ចេះ​ដោះស្រាយ​បញ្ហា មាន​ភាពជា​អ្នកដឹកនាំ និង​មាន​ជំនាញ​ទន់​” សំដៅ​ធ្វើ​យ៉ាង​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា ពិសេស​យុវជន​ត្រូវ​យល់ដឹង ត្រៀមខ្លួន ធ្វើយ៉ាងណា​អាច​ទាញយក​ផលប្រយោជន៍​ពី​បច្ចេកវិទ្យា​ឌីជីថល​៕ ដោយ​៖​កូ​ឡាប

×