Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូម​ប្រយ័ត្នៗ ចោរលួច​កាច់ក​ម៉ូតូ បាន​កើតមាន​ស្ទើរ​រាល់​យប់​ថ្ងៃ នា​ក្រុងព្រះសីហនុ​..!

​ខេត្ត​ព្រះសីហនុ ​៖ ប្រជាពលរដ្ឋ​រស់នៅ​ក្រុងព្រះសីហនុ បាន​ឲ្យ​ដឹងថា រាល់ថ្ងៃនេះ ជាពិសេស​នៅពេល​យប់ គឺ​សកម្មភាព​ចោរលួច​កាច់ក​ម៉ូតូ បាន​កើតមាន​ជាច្រើន​ករណី ហើយ​សមត្ថកិច្ច​ស្ថាប័ន​ពាក់ព័ន្ធ ជួយ​អន្តរាគមន៍​មិន​បានទេ​។​

​ផ្តើម​ពី​បញ្ហា​នេះ ប្រជាពលរដ្ឋ ដែល​​ត្រូវ​ចោរលួច​ម៉ូតូ នៅ​ក្រុងព្រះសីហនុ បាន​រំលឹក​ដល់​ប្រជាពលរដ្ឋ ជា​អ្នកប្រើប្រាស់​ម៉ូតូ ឲ្យ​ប្រយ័ត្ន​ក្នុងការ​ថែរក្សា​ម៉ូតូ របស់ខ្លួន ឲ្យ​បាន​ត្រឹមត្រូវ ព្រោះ​សកម្មភាព​ចោរលួច​កាច់ក​ម៉ូតូ បានកើត​មាន ស្ទើរ​ជា​រៀងរាល់​យប់​ថ្ងៃ ក្នុង​ក្រុងព្រះសីហនុ​។​

​ប្រជាពលរដ្ឋ​ម្នាក់ ដែល​បាត់​ម៉ូតូ ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០១៩ រូប​គាង់​បាន​បាត់​ម៉ូតូ​មួយគ្រឿង ម៉ាក​ឌ្រី​ម​សង់ ផលិត​ឆ្នាំ​២០១៨ ពណ៌​ក្រហម ស្លាក​លេខ​1HB-7648 នៅ​ម្តុំ​រង្វង់​មូល​តោ​ពីរ ក្រុងព្រះសីហនុ​។​

​រហូតមកដល់​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០១៩​នេះ បៅ​មុន​ទាន់​រកឃើញ​នៅឡើយ​ទេ​។​

​ចំណែក ប្រជាពលរដ្ឋ​ម្នាក់​ផ្សេងទៀត បានផ្តល់​ព័ត៌មាន​មក​ថា កាលពី​ព្រលប់​ថ្ងៃ​ចន្ទ ទី​៧ ខែតុលា ឆ្នាំ​២០១៩ មាន​ករណី​ចោរលួច​កាច់ក​ម៉ូតូ​១​គ្រឿង យក​បាត់​ដោយ​សុវត្ថិភាព ចេញពី​យាន្ត​ដ្ឋា​ន ហេង​វណ្ណា មាន​ទីតាំង​ទល់មុខ​ភោជនីយ៍ដ្ឋាន​សា​ម៉ូ​រ៉ៃ តាម​បណ្តោយ​វិថី​៧​មករា ក្រុងព្រះសីហនុ​។​

​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា ម៉ូតូ ដែល​ចោរ​កាច់ក​យកទៅ​បាត់​នោះ ម៉ាក​ឌ្រី​ម​សង់​ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០១៩ ពាក់​ស្លា​លលេ​ខ ព្រះសីហនុ 1I-1361 ដោយ​លួច​ចេញពី​បរិវេណ​យានដ្ឋាន ហេង​វណ្ណា មាន​ទីតាំង​ទល់មុខ ភោជនីយដ្ឋាន​សាមូរ៉ៃ ជិត​យានដ្ឋាន​អរុណរះ​។​

​ជនរងគ្រោះ​សំណូមពរ​ថា ព័ត៌មាន​ខាងលើនេះ ជាការ​ផ្តល់ដំណឹង​ដល់​កម្លាំង​សមត្ថកិច្ច​នគរបាល និង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ ឲ្យ​ជួយ​អន្តរាគ​ន៍​ដល់​រូបគាត់​ដោយ​អនុគ្រោះ​ផង​៕ ដោយ​៖ ដែន សីមា​

×