Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរក្រុងព្រះសីហនុ ប្រើធម៌ក្តៅឈូសកម្ទេចសំណង់ដែកសង់រំលោភដីចំណីផ្លូវ

ខេត្តព្រះសីហនុ៖ អភិបាលក្រុង ព្រះសីហនុ លោក អ៊ី សុខឡេង បានឲ្យដឹងថា សំណង់គ្រោងដែកមួយចំនួន ដែលបានសង់រំលោភលើដីចំណីផ្លូវសាធារណៈ នាក្រុងព្រះសីហនុ ពេលនេះអាជ្ញាធរមានវិធានការរុះរើកម្ទេចចោលជាបណ្តើរៗហើយ។

លោកអភិបាលបន្តថា កន្លងមកសំណង់សង់ខុសច្បាប់ ដែលអាជ្ញាធររុះរើនេះ គឺត្រូវបានក្រុមការងាររដ្ឋបាលក្រុង និងមន្ទីរជំនាញ បានរួមគ្នាធ្វើកំណត់ហេតុឲ្យម្ចាស់សំណង់ទាំងនោះ ផ្អាកការសាងសង់ និងបានណែនាំឲ្យរុះរើដោយខ្លួនឯង ចំនួន២ដងរួចមកហើយ។ ប៉ុន្តែលោកថា ម្ចាស់សំណង់ទាំងនោះ នៅតែបន្តលួចសាងសង់ ទើបនៅម៉ោង ២រសៀល ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩នេះ មន្ត្រីរដ្ឋបាលក្រុងព្រះសីហនុ បានសហការជាមួយមន្ត្រី​មន្ទីរសាធារណៈការ និងមន្ទីរបរិស្ថាន បានយកគ្រឿងចក្រ ទៅឈូសកម្ទេចសំណង់គ្រោងដែក ដែលសាងសង់អនាធិបតេយ្យ នៅលើដីចំណីផ្លូវ ២ធ្នូ ត្រង់ចំណុចកន្ទុយនាគ ជាប់មាត់សមុទ្រនោះចោលទាំងស្រុងតែម្តង៕ ដោយ៖ ដែន សីមា

×