Tuesday, May 24, 2022

កុំ​ធ្វើ​បាប​វា អ្នក​គួរ​ប្រដៅ​គឺ​… ម្ចាស់​វា​នោះ​ទេ​!

​ថ្មីៗ​នេះ​លើ​បណ្តាញ​សង្គម​គេ​ឃើញ​មាន Clip សុនក​ត្រូវ “​ខ្វិន​” ជើង អូស​ជើង​សម្លឹង​មើល​អ្នក​ដើរកាត់​ហាក់ដូចជា​… ស្មូម​អីចឹង​។ ប៉ុន្តែ​មួយសន្ទុះ​ក្រោយពី​យក “​ទឹកភ្នែក​” មនុស្ស​មួយចំនួន ក៏​មាន​អ្នកដំណើរ​ម្នាក់​ឱន​យកដៃ​ទះ​កំប៉េះគូទ​វា …​។ ស្រាប់តែ​ភ្លាមៗ​នោះ វា​ស្ទុះ​ដើរ​ជើង ៤ យ៉ាង​ព្រងើយ ដូចជា​ពុំ​មាន​… រឿង​អ្វី​កើតឡើង​អីចឹង​។​

​ក្រោយ​ការ​បង្ហោះ Clip ដូច​រៀបរាប់​ខាងលើ មាន​អ្នក​បញ្ចេញវាចារ​ស្កេកស្កះ និង​ថែម​ទាំង​ស្ទើ​ឈ្លោះប្រកែក​គ្នា ដោយ​ទង្វើ​របស់​សុនក (​ពូជ Bull) ១​នេះ ។ ខ្លះ​ថា សុនក​នេះ ពិតជា​ចេះ​បញ្ឆោត​គេ​គួរឲ្យ​… ស្រឡាញ់ តែ​អ្នក​ខ្លះ​បាន​វាយប្រហារ​ខ្លាំងៗ​ថា នេះ​ជា​ទង្វើរ​ដែល​ត្រូវបាន​ម្ចាស់​វា​ហ្វឹកហាត់​សម្រាប់​ដើរ​សុំ​… ទាន​ប៉ុណ្ណោះ ព្រោះ​សុនក​ពុំ​ចេះ​ដល់​ថ្នា់ “​បញ្ឆោត​” មនុស្ស​នោះ​ទេ​។​

​គេ​នៅ​ចាំបាន​ថា កាលពី​ខែ ២/២០១៧ ក៏មាន Clip មួយ​ដែល​បង្ហោះ​លើ​បណ្តាញ​សង្គម​ដែរ​។ ក្នុងនោះ​គេ​ឃើញ​សុន​ក​១​ក្បាល​ដើរ​ជើង ២ ទៅ​ស្កាត់​ពីមុខ​ឡាន ប៉ុន្តែ​គ្រា​អ្នកបើកបរ​ចុះមក​ស្រាប់តែ​វា​ស្ទុះ​ងើបឡើង រួច​ដើរ​ទៅ​ចញ្ចើមផ្លូវ​វិញ​…​។​

​ពិបាក​យល់ៗ​? ប្រិយមិត្ត​ជួយ​ប្រាប់​ផង​មើល​!​