Tuesday, November 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គោលនយោបាយ ទេសន្តរប្រវេសន៍ ពិតជា​ទទួលបាន​ជោគជ័យ ដោយមាន​ការគាំទ្រ​បច្ចេកទេស ពី​សំណាក់​អង្គការ ​IOM

(​ភ្នំពេញ​)៖​លោក អ៊ិត សំហេង បាន​ថ្លែងថា គោលនយោបាយ ទេសន្តរប្រវេសន៍ ពិតជា​ទទួលបាន​ជោគជ័យ​។ ភាពជោគជ័យ​នេះ គឺ​មិនអាច​ខ្វះ​បាន​ពី​ការរួមចំណែក​ផ្នែក​គាំទ្រ​បច្ចេកទេស ពី​សំណាក់​អង្គការ​IOM​ ។​

​លោក អ៊ិត សំហេង រដ្ឋមន្ត្រី ក្រសួង​ការងារ និង​ប​ណ្តុ​បណ្តាល​វិជ្ជាជីវៈ បានអនុញ្ញាត ឱ្យ​លោកស្រី​វេជ្ជបណ្ឌិត ណិ​ន​ណេ​ត ម៉ូ​ទូ​ស (Nentte MOTUS) ប្រធាន​អង្គការ IOM ប្រចាំ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក ដើម្បី​សម្តែង​ការគួរសម ក្នុងឱកាស​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា របស់​លោកស្រី​វេជ្ជបណ្ឌិត ដើម្បី​ពិភាក្សា​ការងារ​ដែល IOM កំពុង​អនុវត្ត​នៅ​កម្ពុជា និង​ក្នុង​តំបន់ និង​ផែនការ​សម្រាប់​កិច្ចសហការ នាពេល​អនាគត​រវាង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​អង្គការ IOM នា​រសៀល​ថ្ងៃទី​០៩ ខែតុលា ឆ្នាំ​២០១៩ នៅ​ទីស្តីការក្រសួង​។

​លោក​រដ្ឋមន្ត្រី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ អង្គការ IOM ដែល​បាន​ជួយ​ខាង​ផ្នែក ពលករ​ទេសន្តរប្រវេសន៍ នៅក្នុង​ប្រទេស​នានា ក៏ដូចជា​នៅក្នុង​តំបន់​។ កម្ពុជា​ទទួលបាន​ផ្លែផ្កា​នៃ​កិច្ចសហប្រតិបត្តិការ​នេះ​យ៉ាង​ធំធេង​ផងដែរ មកដល់ពេលនេះ គោលនយោបាយ ទេសន្តរប្រវេសន៍ ពិតជា​ទទួលបាន​ជោគជ័យ​។ ភាពជោគជ័យ​នេះ គឺ​មិនអាច​ខ្វះ​បាន​ពី​ការរួមចំណែក​ផ្នែក​គាំទ្រ​បច្ចេកទេស ពី​សំណាក់​អង្គការ​IOM​។ យើង​បានចាប់ផ្តើម​ទាំង​ការលំបាក ឥលូវ​អាចនិយាយបាន​ថា​ពលក​រ​ដែល​ធ្វើការ​នៅក្រៅ​ប្រទេស សុវត្ថិភាព ស្របច្បាប់ ស្ទើរ​១០០​ភាគរយ​។ នោះ​ក្នុង​ពលករ​កម្ពុជា​ចេញទៅ​ធ្វើការ​នៅក្រៅ​១​លាន​២​សែន​នាក់ យើង​បាន​ថែទាំ និង​តាម​គាំពារ​ពួកគេ​ជាប់​ជានិច្ច​។ និយាយ​ដូច្នេះ មិនមែន​យើង​មិនមាន​បញ្ហា​ប្រឈម​នោះទេ បញ្ហា​ប្រឈម​នានា នៅតែមាន តែ​យើង​នឹង​បន្ត​សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ដើម្បី​ដោះស្រាយ​បញ្ហា​អស់ទាំង​នេះ​។

​លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា​៖«​កម្ពុជា​យើង​បាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ពី​បញ្ហា​ទេសន្តរប្រវេសន៍​នេះ តាំងពី​ដំបូង ដែល​ជួប​ការលំបាក​ខ្លាំង ។ មកដល់​បច្ចុប្បន្ន ការងារ​នេះ​បាន​ក្លាយជា កាលានុវត្តភាព​ទៅវិញ​។ ឧទាហរណ៍​៖​ពលករ​នៅ​ថៃ​ជាង​១​លាន​នាក់​កំពុងធ្វើការ​នៅ​ទីនោះ​(​ទាំង​ស្របច្បាប់ ឬ​មិន​ស្របច្បាប់​) ប៉ុន្តែ​យើង​បានធ្វើ​ការងារ​នេះ​ជា​ប្រព័ន្ធ ដោយមាន​ការចូលរួម​ពី​ភាគី​ថៃ រហូតដល់​ធ្វើឱ្យ​ពលករ​ខ្មែរ ក្លាយជា​ពលករ​ស្របច្បាប់​ផងដែរ​។​

​លោក​បាន​បន្ថែមថា កម្ពុជា​បាន​កំពុង​គិតពី​បញ្ហា​ពលករ​នេះ យ៉ាងខ្លាំង និង​បាន​ស្នើឱ្យ​IOM បន្តធ្វើ​ការងារ​ទាក់ទង​និង​ពលករ​ទេសន្តរប្រវេសន៍ នេះ ពិសេស​នោះ​ជួយ​លើ​បញ្ហា​ចល័តភាព​នៃ​របប​សន្តិ​សង្គម ឱ្យ​កាន់តែ​ប្រសើរ​ថែមទៀត​។​

​នៅក្នុង​ជំនួប​នេះដែរ លោកស្រី Nentte MOTUS ប្រធាន​អង្គការ IOM ប្រចាំ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក បានលើកឡើង​ពី​ការងារ​មួយចំនួន​ទាក់ទង​នឹង​បញ្ហា​កិច្ច​ប្រតិ​ប​តិ្ត​ការ​រវាង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ពិសេស​ជាមួយ​អង្គការ​IOM និង​ជាមួយ​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​។ លោកស្រី​ក៏បាន​លើកឡើង ពី​គោលដៅ​អាទិភាព​នៅក្នុង​ឆ្នាំ​២០៣០ និង​លើក​ពី​ទំនាក់ទំនង​ទេសន្តរប្រវេសន៍ ពាក់ព័ន្ធ​នឹង​ពលករ និង​ការគ្រប់គ្រង​ពលករ រហូតដល់​ពី​ទំនាក់ទំនង​គ្រួសារ​របស់​ពលករ​ផងដែរ​។ ភាគី​IOM ក៏បាន​ឯកភាព បន្ត​ជួយ​ការងារ ពាក់ព័ន្ធ​ពលករ​ទេសន្តរប្រវេសន៍​នេះ ដូចជា ជួយ​បណ្តុះបណ្តាល​ជំនាញ​ដល់​ពលករ និង​ស្វែងរក​ការងារ​ដល់​ពួកគេ​ថែមទៀត ៕​ដោយ​៖​កូ​ឡាប​

×