ខ្មាន់កាំភ្លើងម្នាក់បានបាញ់សម្លាប់មនុស្ស ២នៅភាគខាងកើតប្រទេសអាឡឺម៉ង់ ក្រោយពេលជនសង្ស័យ ព្យាយាមចូលទៅក្នុងអគារដែលជនជាតិជ្វីស (Jews) ជាច្រើនកំពុងប្រារព្ធពិធីរបស់ពួកគេ។

ជនសង្ស័យក៏បានធ្វើការឡាយអនឡាញផងដែរ នូវសកម្មភាពវាយប្រហាររបស់ខ្លួន លើវេទិកាវីដេអូហ្គេម មុនពេលត្រូវបានចាប់ខ្លួន។
វីដេអូ ដែលត្រូវបានគេលុបចេញ បានបង្ហាញពីជនសង្ស័យបានធ្វើការបញ្ចេញមតិ ប្រឆាំងទៅនឹងអ្នកនិយាយភាសាពួកអារ៉ាប់ មុនពេលព្យាយាមសម្រុកចូលក្នុងអគារ នៅទីក្រុងHalle និងបានបាញ់ទ្វារអគារនោះ។
ក្រោយពេលបរាជ័យក្នុងការចូលក្នុងអគារ ខ្មាន់កាំភ្លើងក៏បានបាញ់សម្លាប់មនុស្សចំនួន ២នាក់ដែលនៅក្បែរនោះ។
បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានឲ្យដឹងថា ជនសង្ស័យមានអាយុ ២៧ឆ្នាំ ជាជនជាតិអាឡឺម៉ង់ ហើយបានធ្វើសកម្មភាពតែម្នាក់ឯងប៉ុណ្ណោះ។
មុនពេលកើតហេតុ មានមនុស្សប្រមាណពី ៧០ ទៅ ៨០នាក់កំពុងស្ថិតនៅក្នុងអគារ៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC


