Monday, November 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេ​រិចវា​យប្រ​ហារ​លើក​ន្លែងពិ​សោធ​ន៍គ្រឿង​ញៀន ក្រុមតា​លីប​ង់ បណ្តាលឲ្យជនស៊ីវិល​ ៣០នា​ក់ស្លា​ប់

កងកម្លាំងអាមេរិចបានធ្វើការវាយ​ប្រ​ហារតាមដែ​នអាកាស ទៅលើម​ន្ទីរ​ពិសោធ​ន៍ថ្នាំញៀ​ន របស់ក្រុមតាលី​បង់ នៅភាគខាងលិចប្រទេស​អា​ហ្គានី​ស្ថាន ​បណ្តាលឲ្យជនស៊ីវិលចំនួ​ន​យ៉ាង​តិច ៣០នាក់បានស្លាប់ ​រួមមានកុមារជាច្រើ​ន​នាក់​ផងដែរ។ នេះបើតាមអង្គការស​ហ​ប្រជាជា​តិ។​

អង្គការសហប្រជាជាតិបា​ន​និយាយ​ថា ខ្លួនមានរបាយការណ៍ដែល​ជឿ​ទុក​ចិត្តបាន នៃការ​ស្លាប់ម​នុស្ស ៣០នាក់នៅក្នុង​កា​រវាយ​ប្រហារ កាលពីខែ​ឧ​សភា។

សហរដ្ឋអាមេរិចបានបញ្ជា​ក់​ថា ខ្លួនមានគោលដៅវាយប្រហា​រ​ទៅលើ​មន្ទីរ​ពិសោធ​ន៍ថ្នាំញៀ​ន មេតំហ្វេតាម៊ី​ន ដែលជាប្រភពជួ​យ​រក​ថវិ​កា ឲ្យក្រុមសកម្មប្រយុទ្ធនៅក្នុងប្រទេ​ស​អាហ្គានី​ស្ថាន​។

ក​ងកម្លាំងអាមេរិចបានវាយប្រ​ហា​រ ទៅលើកន្លែងផលិតគ្រឿងញៀ​ន​ចំនួ​ន ៦០ នៅក្នុង​ខេត្ត Farah និងខេត្តជិតគ្នា​ឈ្មោះ​ N​imroz កាលពីថ្ងៃទី ៥ ខែឧ​ស​ភា។​

គណៈប្រតិភូរបស់អង្គការសហប្រ​ជាជាតិ ដែលបានធ្វើដំណើរ​ទៅ​កាន់​កន្លែង រងការ​វាយ​ប្រហារ​ និង​បាន​ធ្វើការស​ម្ភាស​ន៍ផ្ទាល់ ជាមួយនឹងប្រជាជន​រ​ស់នៅទី​នោះ​ បានធ្វើការស​ន្និ​ដ្ឋានថា មានមនុស្សស្លា​ប់​ចំ​នួន ៣៩នាក់ រួមមានកុមារ ១៤​នា​ក់។

អង្គការសហប្រជាជាតិបញ្ជាក់ទៀ​ត​ថា ខ្លួនក៏បានរកឃើញភស្ថុ​តា​ងផ្សេ​ងទៀត ពីការ​ស្លាប់ម​នុស្ស ៣០នាក់បន្ថែម ដែលភាគច្រើនជា​ស្រ្តី​ និ​ងកុមា​រ។

បើតាមរបាយការណ៍​ ​កន្លែងដែលអាមេរិចវាយ​ប្រ​ហារ​នោះ មិនត្រឹមតែជាតំបន់គ្រ​ប់​គ្រង​ផ្តាច់​មុខ ដោយក្រុ​មតា​លីបង់នោះ​ទេ​ ប៉ុន្តែជាកន្លែងដែលគ្រប់​គ្រ​ងដោ​យក្រុ​មបណ្តាញឧក្រិដ្ឋជនផងដែរ​ ទើបធ្វើឲ្យមានការវាយ​ប្រ​ហារយោ​ធារ​បស់អា​មេរិ​ច។

អ្នកនាំពាក្យរបស់កងក​ម្លាំ​ងអា​មេរិច ក្នុងប្រទេសអាហ្គានីស្ថា​ន​ បានធ្វើ​ការ​បដិសេធ​ថា​ ការវាយប្រហារតាមដែ​ន​អាកា​សរប​ស់ខ្លួន បណ្តាលឲ្យស្លាប់ជន​ស៊ី​វិល​ជាច្រើ​ននា​ក់ និងបានអះអា​ង​ថា ​អាមេរិចបានធ្វើការវា​យ​ប្រហារ ដ៏ច្បាស់​លាស់​ ពីអ្វីដែលខ្លួន​ដឹ​​ងថា ជាកន្លែងពិសោធន៍​គ្រឿ​ងញៀ​ន របស់​ក្រុម​តាលីប​ង់​។

សូមបញ្ជាក់ថា សហ​រដ្ឋអាមេរិច បានចំណាយ​យ៉ា​ងច្រើន ទៅលើ​សង្រ្គា​ម ក្នុងគោ​លបំ​ណង បំផ្លាញការជួញដូ​រ​អាភៀន នៅក្នុងប្រទេសអា​ហ្គា​នីស្ថា​ន ​ដោយចំ​ណាយ​ប្រាក់អ​ស់ ១,៥លានដុល្លារក្នុង​​មួយ​ថ្ងៃ ចន្លោះឆ្នាំ ២០០១ និង ២០១៨ ដោយមានគោលដៅ​ទៅ​លើចំកា​រអា​ភៀន​ និង​កន្លែ​ងផលិត៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ

×