ថ្មីៗនេះលើបណ្តាញសង្គម Weibo របស់ចិន មានការចែករំលែកដ៏ខ្លាំងក្លា១ ព្រោះតែក្នុង Clip នេះ បានបង្ហាញឲ្យឃើញត្រីបំពង១ក្បាល ក្នុងថាស បាននៅមានជីវិត ដោយបក់កន្ទុយ ញ័រខ្លួនប្រាណ គួរឲ្យអាណោចអាធ័មជាពន់ពេក។
តាម China Recorder, Clip 1 នេះថតបាននៅទីក្រុង Hengyang ខេត្ត Hunan ប្រទេសចិន កាលពីអំឡុងខែ ១២កន្លងមក។ គេបានឮសូរសំឡេងស្រែករបស់ស្ត្រីម្នាក់ ៖ “ពុទ្ធោអើយ! ទេៗ! វាកំពុងបាក់ជា២នោះ!”។
ប្រជាបណ្តាញសង្គម Weibo ម្នាក់ បានជេរថា ៖ ពិតជាឃោរឃៅណាស់! ម្តេចពុំសម្លាប់វារួចចាំ បំពងទៅ!។ ខ្លះថា ត្រីនេះពុំទាន់បំពងឆ្អិន គប្បីទុក៥នាទីទៀត ឲ្យវាឆ្អិនស្រួលបួលសិន។
ប្រិយមិត្ត ! អ្នកអាចបរិភោគទៅរួចដែរឬទេ?
ត្រីដទៃទៀត “លាចាកលោក” ហើយ ទាស់ត្រង់ត្រី១ក្បាលនេះ បែរជា… នៅរស់ទៅវិញ។