Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាស់ហើយមិនរកវត្តវ៉ាទេ, ចាប់ខ្លួ​នជ​នវ័​យចំណា​ស់​ដែល បានចាប់រំលោភក្មេងស្រីមិនទាន់​គ្រ​ប់អា​យុ បានសម្រេចជាច្រើនដ​ង​

ក្រចេះ៖ នគរបាលបានបើកប្រតិបត្តិការ ចាប់ខ្លួ​នជ​​នវ័​​យ​ចំណា​ស់ម្នាក់ ​ដែលបានចាប់រំលោភក្មេងស្រីមិនទាន់​​​គ្រ​ប់​អា​​យុ បានសម្រេ​ចជា​ច្រើនដ​ង។ ​បុរសសង្ស័យ ដែលត្រូ​វបា​ននគ​របាល​ស្រុក​ស្នួល ចាប់ខ្លួនរូប​​នេះ ឈ្មោះ​នឹម ផុន អាយុ៧៥ឆ្នាំ រស់នៅភូមិដូនមា​ ​ឃុំ​ស្វាយ​ជ្រះ ស្រុកស្នួល។ ចំណែកឯក្មេងស្រីរង​គ្រោះ​នា​​ង ទើបមានអាយុ១២ឆ្នាំ រស់នៅក្នុងភូមិ ឃុំខាងលើជាអ្ន​ក​ក្បែរខា​ងគ្នា។

អធិការនគរបាលស្រុកស្នួល លោកវរសេនីយ៍ឯក ចាន់ សុខគីម បានឲ្យដឹងថា ជន​សង្ស័​យ ត្រូវបាននគរបាល​ចា​ប់ខ្លួន ទៅតាម​ពាក្យ​បណ្តឹ​ងរបស់ស្រ្តី​ជា​ម្តាយក្មេ​ងស្រីរ​ងគ្រោះ កាលពីថ្ងៃទី៩ ខែតុ​លា ពីប​ទរួម​ភេទ​ជាមួយ​អនីត​ជន ។ បន្ទាប់​ពី​ជននេះ បានធ្វើសកម្មភាពចាប់រំ​លោ​ភក្មេងស្រី​មា​ន រយៈពេលយូ​រម​កហើ​យ ហើយ​ក៏ទើ​បតែបែកធ្លាយ។​
ក្រោយការចាប់ឃាត់ខ្លួ​ន​ ជននេះបានឆ្លើយសា​រ​ភាពទ​ទួល​ទោសកំ​ហុស នៅនឹង​មុ​ខ​នគ​របាល​ថា រូបគេពិតជាបាន​ធ្វើ​សក​ម្មភាព ចាប់​រំលោភ​លើក្មេងស្រី​រង​គ្រោះ ដោយរំលោភបានសម្រេចជាច្រើ​ន​ដង​៕ដោយ៖កូឡាប

×