Monday, January 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកអគ្គរដ្ឋទូត​តួ​គី​បំពេញ​ការងារ​កម្ពុជា​៤​ឆ្នាំ មើលឃើញ​កម្ពុជា រីកចម្រើន​យ៉ាង​ខ្លាំង​

​ភ្នំពេញ​៖ សម្តេច​អគ្គមហាសេនា​ប​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ លោក អ៊ី​ល​ហា​ន់ ខេ​ម៉ាល់ទុក (IL Han Kemal Tug)​ឯកអគ្គរដ្ឋទូត​តួ​គី ដែល​ទើប​បញ្ចប់​អាណត្តិ​បេសកកម្ម​ការទូត​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​នៅក្នុង​ជំនួប​នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែ​មករា​ឆ្នាំ​២០១៨​នេះ ឯកអគ្គរដ្ឋទូត​តួ​គី បាន​ជំរាបជូន សម្តេច​តេជោ ហ៊ុន សែន ថា អំពី​វត្តមាន​របស់ លោក​ដែល​បាន​មក​បំពេញ​ការងារ​កម្ពុជា​អស់​រយៈពេល​៤​ឆ្នាំ មកហើយ​។ លោក​ផ្ទាល់​បាន​មើលឃើញ​កម្ពុជា​រីកចម្រើន​យ៉ាង​ខ្លាំង​ក្រោម​ការដឹកនាំ​របស់ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​។ តាមរយៈ​បេសកកម្ម​នេះ គឺ​បាន​ចូលរួមចំណែក​ក្នុងការ​ពង្រីក​និង​ពង្រឹង​នូវ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ​ក្នុងស្ថានភាព​វិជ្ជមាន​ទៅ​មុខ​ជា​និច្ច ។​

សម្តេច​តេជោ បាន​ស្វាគមន៍ លោក​អគ្គរដ្ឋទូត​ក្នុង​បេសកកម្ម​ការទូត​នៅ​កម្ពុជា ដែល​បាន​រិត​ចំណង​មិត្តភាព​នៃ​ប្រទេស​ទាំង​ពីរ​អោយ​កាន់តែ​ល្អប្រសើរ​ឡើង​។ ទន្ទឹមនឹងនេះ សម្តេច​តេជោ ចង់​ឃើញ​ពី​ការរីកចម្រើន​នៃ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​កាន់តែ​រីកចម្រើន​ខ្លាំង​ថែម​ទៀត​។ សម្តេច​តេជោ ក៏​បាន​មានប្រសាសន៍​ផងដែរ អំពី​សភាពការណ៍​ដែល​ប្រទេស​ទាំង​ពីរ​មាន​ស្ថានភាព​ប្រហាក់ប្រហែលគ្នា ដោយសារតែ​មាន​ការជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​ពី​ខាងក្រៅ​។​

​នៅក្នុង​ជំនួប​កាលពី​ព្រឹក​មិញ​នេះ សម្តេច​តេជោ ក៏​បាន​ជំរាបជូន​ឯកអគ្គរដ្ឋទូត​តួ​គី អំពី​ការយកចិត្តទុកដាក់​ជំរុញ​អោយ​មាន​ការហោះហើ​រ​ផ្ទាល់​ពី​តួ​គី​មក​កម្ពុជា​។ ជាមួយគ្នានេះដែរ សម្តេច​តេជោ និង​ឯកអគ្គរដ្ឋទូត ក៏​បាន​ផ្លាស់ប្តូរ​មតិ​ជុំវិញ​សភាពការណ៍​ទាំង​នៅក្នុង​តំបន់ និង​ទូទាំង​ពិភពលោក ជាពិសេស​សភាពការណ៍​នៅក្នុង​តំបន់​អាស៊ី ប៉ាស៊ីហ្វិក សភាពការណ៍​នៅ​ឧបទ្វីប​កូរ៉េ រួម​ទាំង​សភាពការណ៍​វិវត្តនៅ​ក្នុង​មជ្ឈឹមបូព៌ា​ផងដែរ​។ ដើម្បី​អោយ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ប្រទេស​ទាំង​ពីរ​កាន់តែ​រឹងមាំ និង​រីកចម្រើន សម្តេច​តេជោ បានស្នើ​គួរតែ​មាន​ការផ្លាស់ប្តូរ និង​ពិគ្រោះ​យោបល់​រវាង​ប្រទេស​ទាំង​ពីរ​ឱ្យបាន​ញឹកញាប់​បំផុត​។ ក្នុងនាម​រដ្ឋាភិបាល​តួ​គី លោក​ឯកអគ្គរដ្ឋទូត​បាន​គោរព​អញ្ជើញ​សម្តេច​តេជោ នាយករដ្ឋមន្ត្រី ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​តួ​ក​គី ក្នុង​ពេលវេលា​ដ៏​សមស្រប​ណាមួយ​នៅពេល​ខាងមុខ​។ សម្តេច​តេជោ ហ៊ុន សែន នឹង​ពិនិត្យមើល​លទ្ធភាព​ជាក់ស្តែង​នៅក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​កំពូល អាស៊ី អឺរ៉ុប នៅ​អំឡុង​ខែ​តុលា​ខាង​មុខ​នេះ​ដើម្បី​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​តួ​ក​គី​។​

​កិច្ចប្រជុំ​បាន​បញ្ចប់​ដោយ​បរិយាកាស​ស្និទ្ធស្នាល និង​ទទួលបាន​លទ្ធផល​ល្អ ដែល​ជួយ​ពង្រឹង​បន្ថែម​នូវ​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់តែ​រឹងមាំ​ខ្លាំង​ឡើង​ថែម​ទៀត​៕ ដោយ​៖​កូឡាប​

 

 

×