Monday, January 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំរុញ​ឲ្យ​អាជ្ញាធរ បិទ​ទីតាំង​ក្រុមហ៊ុន​រថយន្តក្រុង​ដឹក​អ្នកដំណើរ មី​ហុង និង​ពង្រឹង​បន្ថែម​លើ​កិច្ចការពារ​សន្តិសុខ

ភ្នំពេញ​៖ ពាក់ព័ន្ធ​នឹង​បញ្ហា​សណ្តាប់ធ្នាប់​សាធារណៈ ​និង​ការកកស្ទះ​ចរាច​រណ៍ លោក​អភិបាល​ទួលគោក បាន​ណែនាំ​និង​ជំរុញ​ឲ្យ​អាជ្ញាធរ​សង្កាត់ ចុះ​ទៅ​បិទ​ទីតាំង​ក្រុមហ៊ុន​រថយន្តក្រុង​ដឹក​អ្នកដំណើរ មី​ហុង នៅ​ជិត​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ផ្លូវ​២៨៩ សង្កាត់​បឹងកក់​ទី​១ ដោយសារ​តែ​ក្រុមហ៊ុន​មួយ​នេះ បាន​បង្ក​ឲ្យ​បាត់បង់​សណ្តាប់ធ្នាប់ និង​កកស្ទះ​ចរាច​រណ៍​យ៉ាងខ្លាំង និង​តម្រូវ​ឲ្យ​ក្រុមហ៊ុនដូរ​ទៅ​ទីតាំង​ផ្សេង​វិញ​។​

​កាលពី​ព្រឹក​ថ្ងៃទី​៨ ខែ​មករា ឆ្នាំ​២០១៨ នៅ​សាលាសង្កាត់​បឹង​កក់​ទី​១ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ក្នុង​ពិធី​ជួប​សំណេះ សំ​ណា​ល​ជាមួយ​សមាជិក​ក្រុម ប្រឹក្សា​សង្កាត់ មេភូមិ នគរបាល​ប៉ុស្តិ៍ ប្រជា​ការពារ​សង្កាត់ លោក ឯក ឃុន​ដឿ​ន អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌ​ទួលគោក បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​សង្ពាត់​និង​មេ​ប៉ុស្តិ៍​ពង្រឹង​បន្ថែម​លើ​កិច្ចការពារ​សន្តិសុខ សុវត្ថិភាព​និង​ពង្រឹង​ការរៀបចំ​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​ឲ្យបាន​ទ្វេដង ឆ្នាំ​២០១៨​នេះ​។​

​លោក ឯក ឃុន​ដឿ​ន មានប្រសាសន៍​លើកឡើង​ថា តាម​អនុសាសន៍​សម្តេច​តេជោ​ហ៊ុន សែន​គឺ​សម្តេច​បាន​ណែនាំ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​និង​កម្លាំង​មាន​សមត្ថកិច្ច​​ពង្រឹង​ការងារ​ទ្វេដង និង​កាន់តែ​សកម្ម​ជាង​មុន​ដើម្បី​ឲ្យ​ប្រជាជន​មើលឃើញ ពី​ទង្វើ​ល្អ​របស់​យើង ហើយ​ដើម្បី​ធ្វើ​ការងារ​នេះ​បានល្អ ដាច់ខាត​ត្រូវតែ​មាន​ការឯកភាព​គ្នា ជួយ​គ្នា ចាប់​តាំង​ពីលើ​ដល់​ក្រោម ។​

​លោក​បន្តថា បញ្ហា​សន្តិសុខ ជា​តម្រូវការ ជា​ការចង់បាន​របស់​ប្រជាជន​គ្រប់រូប ដែល​ទៀមទា​អោយមាន​ការចូលរួម​ពី​ប្រជាជន ផងដែរ​។​

​លោក​បន្ត​ថា​ក្នុងនាម​អាជ្ញាធរ មាន​សមត្ថកិច្ច​ត្រូវ​បំពេញ​ការងារ​ជូន​ប្រជាពលរដ្ឋ ហើយ​នៅពេល​ប្រជាជន​រាយការណ៍​ត្រូវ​ជួយ​អន្តរាគមន៍​ភ្លាមៗ ។ លោក​បន្តថា បញ្ហា​ហ្គេម គឺ​មេភូមិ ប៉ូលីស​មូលដ្ឋាន ចៅសង្កាត់ បានដឹង គឺ​ត្រូវតែ​លុបបំបាត់ មិន​ត្រូវ​ទុក​បង្ក​ឲ្យ​ប្រជាពលរដ្ឋ​ក្តៅក្រហាយ​នោះ​ទេ ត្រូវ​ធ្វើ​កិច្ចសន្យា​ឲ្យបាន​ច្បាស់លាស់​ជាមួយ​ម្ចាស់ផ្ទះ​និង​អ្នក​ជួល​ផ្ទះ ដោយ​មិនឲ្យ​មាន​បើក​ល្បែងស៊ីសង​ជា​ដាច់ខា​ត បើ​នៅ​តែ​ល្មើស​យើង​ត្រូវអនុវត្ត​តាម​ច្បាប់​មិន​មាន​ការយោគយល់​នោះទេ គឺ​មាន​ទោស​ទាំង​ម្ចាស់ផ្ទះ​ និង​អ្នក​ជួល​។​

លោក​អភិបាលខណ្ឌ​បាន​បន្តថា ជុំវិញ​បញ្ហា​ល្បែងស៊ីសង​ហ្គេម​នេះ យើង​បាន​ប្រជុំ​ដាក់​ផែនការ​អស់​រយៈពេល​១​ខែ​ហើយ តែ​ហាក់ដូចជា​មិន​មាន​សកម្មភាព នៃ​ការចុះ​បង្ក្រាប​សោះ ដូច្នេះ​ទេ​អាជ្ញាធរ​សង្កាត់​និង​មេ​ប៉ុស្តិ៍​ត្រូវ​ពង្រឹង​ឡើង​វិញ​។ ចំពោះ​អស់លោក​មេ​ប៉ុស្តិ៍​ប៉ូលីស បើ​ទទួលបាន​សេចក្តីរាយការណ៍​ថា​​មិន​សហការ​ក្នុង​ការបង្ក្រាប​ជុំវិញ​បញ្ហា​ល្បែងស៊ីសង​និង​ហ្គេម​នេះ​ទេ លោក​នឹង​សុំ​ស្នើ​ដកចេញ​ពី​មេ​ប៉ុស្តិ៍​តែ​ម្តង​។​

លោក​បន្តថា ពាក់ព័ន្ធ​នឹង​បញ្ហា​សន្តិសុខ​នេះដែរ អាជ្ញា​ធរមាន​សមត្ថកិច្ច​ត្រូវ​រៀបចំ​ឲ្យមាន​អ្នកប្រចាំការ ដើម្បី​ទទួល​នូវ​អ្វី​ដែល​ប្រជាពលរដ្ឋ​ចង់បាន​។ ក្រៅ​ពី​បញ្ហា​សន្តិសុខ នៅ​មាន​បញ្ហា​មួយទៀត​ដែល​ប្រជាជន​ចង់បាន នោះ​គឺ​បញ្ហា​សណ្តាប់ធ្នាប់ ដូចជា​ហាង​ផ្សេងៗ​ចត​គ្មាន​សណ្តាប់ធ្នាប់ ត្រូវតែ​មាន​វិធានការ មិនមែន​សប្បាយរីករាយ​តែម្នាក់ឯង​(​ម្ចាស់​ហាង )​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ច្រើន​លើសលប់ ក្តៅក្រហាយ​នោះ​ទេ​។ កុំ​ឆ្ងាញ់​នឹង​ស្ករ​គ្រាប់​គេ​១​គ្រាប់​ធ្វើឲ្យមាន​បញ្ហា​ធំ​នៅ​ថ្ងៃក្រោយ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

×