Saturday, September 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អា​មេ​រិច​ពន្យារ​ពេល​ដំ​ឡើង​ពន្ធ​លើ​ទំ​និញ​ចិន ខណៈ​ប្រ​ទេស​ទាំង​ពីរ​កំ​ពុង​ចរ​ចារ​គ្នា

សហរដ្ឋអាមេរិច​ បានព្រមព្រៀងពន្យារពេល​ដំឡើងពន្ធលើផលិតផលនាំចូល​ពីចិន ក្រោយពេលកិច្ចចរចារ​ពាណិជកម្ម​ នៃ​ប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរកំពុងតែបន្ត។

លោកដូណាល់ ត្រាំ បាននិយាយថា អ្នកចរចារបានសម្រេចកិច្ចព្រមព្រៀងមួយ រួមមានការបង្កើនទិញផលិផលកសិកម្ម ដោះ​ស្រាយបញ្ហាសេវាកម្មហិរញ្ញវត្ថុ និងការលួចបច្ចេកវិទ្យា។

មន្រ្តីចរចារជាន់ខ្ពស់របស់ចិន លោក Liu He បានថ្លែងថា គាត់​មានការ​សប្បាយចិត្​តយ៉ាងខ្លាំង​ចំពោះការរីក​ចម្រើននៃការ​ចរចារ។

លោកត្រាំ បាននិយាយថា “ពួកយើងបានមកដល់ដំណាក់កាលព្រមព្រៀងគ្នា ដែលនឹងសរសេរលើក្រដាស។” លោកបន្ថែមថា អ្នកចរចារនឹងធ្វើការពិភាក្សាលើដំណាក់បន្ថែមភ្លាម នៅពេលកិច្ចព្រមព្រៀងនេះត្រូវបានកត់ត្រាលើក្រដាស។

សូមបញ្ជាក់ថា អាមេរិចគ្រៀងនឹងធ្វើការដំឡើងពន្ធចំនួន ៣០ភាគរយលើផលិតផលមួយចំនួននាំចូលពីប្រទេសចិន នៅ​សប្តាហ៍​ក្រោយ ប៉ុន្តែ​ក៏​បានសម្រេច​ចិត្តព​ន្យារ​ពេល​ទៅវិញ ដោយសា​រមើល​ឃើញថា ការចរចារ​មានការរីក​ចម្រើន​ទៅមុខ៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ

ប្រភព៖ BBC

×