Saturday, September 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Turkey-Syria offensive: US sanctions Turkish ministries អាមេ​រិចដា​ក់ទ​ណ្ឌកម្ម លើមន្រ្តីជាន់ខ្ពស់តួ​ក​គី ជុំវិញការវាយប្រហារ​លើ​ស៊ីរី

សហរដ្ឋអាមេរិចបានដាក់​ទ​ណ្ឌកម្ម​លើរដ្ឋ​មន្រ្តី​តួក​គីចំនួន ២រូប និងមន្រ្តីជាន់ខ្ពស់រដ្ឋាភិ​បាល ៣រូប ដើម្បីឆ្លើយតបទៅនឹងការធ្វើការ​វា​យប្រហារយោ​ធារប​ស់តួកគី ក្នុងប្រទេសស៊ីរី។



​ប្រធានា​ធិបតីអា​មេរិច​ ដូណាល់ ត្រាំ ក៏បានទូរស័ព្ទទៅកាន់ប្រធានា​ធិ​បតីតួ​កគី Recep Tayyip Erdogan ដើម្បីទាមទារឲ្យ​តួ​កគីប​ញ្ឈប់សង្រ្គា​មជាបន្ទា​ន់នៅភា​គខា​ងជើង​ស៊ីរី​។ នេះបើតាមការបញ្ជាក់របស់អនុ​ប្រ​ធានាធិ​បតីអា​មេរិ​ចលោក Mike Pence ដែលនឹងធ្វើដំ​ណើរ​ទៅកា​ន់តំ​បន់ភ្លាមតាមដែរអាចធ្វើបាន។​

តួកគីបាននិយាយថា​ ​ប្រតិបត្តិការយោធារបស់ខ្លួននៅក្នុង​ស៊ី​រី គឺដើម្បី​ដេញកង​កម្លាំង Kurd ចេញពីតំបន់ព្រំដែ​ន​ ដើ​ម្បីបង្កើតតំបន់សុវត្ថិ​ភា​ព។ កងកម្លាំង Kurd គឺជាសម្ព័ន្ធមិត្តរប​ស់​អាមេ​រិច​ ដែលបានជួយអាមេរិចក្នុ​ង​ការ​ប្រយុទ្ធប្រ​ឆាំង​នឹងក្រុ​មរ​ដ្ឋអ៊ីស្លា​ម IS ក្នុងប្រទេសស៊ី​រី​ ប៉ុន្តែតួកគីហៅក្រុមនោះថាជាភេ​រវ​ក​រ។​

រដ្ឋមន្រ្តីរតនាគារអាមេរិច​ ​លោក Steven Mnuchin បានថ្លែងថា ទណ្ឌកម្មប្រឆាំងនឹងតួ​ក​គីគឺ​ខ្លាំងណាស់​ ហើ​យនឹងធ្វើឲ្យមានផលប៉ះពាល់ខ្លាំងទៅលើសេ​ដ្ឋ​​​កិច្ច​ប្រទេស​នេះ។

ចំណែកលោក Mike P​ence បានធ្វើការព្រមានថា “ទណ្ឌកម្មនឹងនៅតែបន្ត និ​ង​កាន់តែ​ខ្លាំ​ងឡើង ប្រសិន និងរហូតដល់តួកគីបញ្ឈប់​ស​ង្រ្គាមភ្លាម និងយល់ព្រមចរចាបញ្ហា​​ព្រំដែន​រវាង​តួកគី និងស៊ីរី”៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC

×