Saturday, September 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រាងក្រ​បខ័​ណ្ឌអភិ​វឌ្ឍន៍ និងកម្មវិធីអភិវឌ្ឃ​ន៍​រយៈពេល​ប្រាំឆ្នាំ២០២០-២០២៤

ខេត្តស្វាយរៀងៈ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងនាព្រឹកថ្ងៃពុ​ធ​ ទី១៦ ខែតុលា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំ​ពិ​និត្យ និងផ្តល់យោបល់គណៈអភិបាលខេ​ត្ត​ លើសេចក្តីព្រា​ងក្រ​បខ័​ណ្ឌអភិ​វឌ្ឍ​ន៍ និងកម្មវិធីអភិវឌ្ឍន៍រយៈពេល​ប្រាំឆ្នាំ (២០២០-២០២៤)។

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ​នេះ មានអស់លោកជាអភិបា​ល​រង​ខេត្ត លោកនាយកទីចាត់ទាំង៥​ ​សាលាខេ​ត្ត​ លោក​ប្រធាន​មន្ទីរ​ផែន​កា​រខេត្ត និងលោក លោកស្រីអនុប្រធានមន្ទីរនានា​ក្នុ​ងខេត្ត ព្រមទាំងលោកអភិបាល​រ​ងក្រុ​ង/ស្រុ​កទាំ​ង៨។

លោ​កអភិបាលខេត្តបានមានប្រសាស​ន៍​ថា យោងទៅតាមប្រតិទិននៃការ​រៀ​បចំ ​និងការកសាងផែន​កា​រអ​ភិវ​ឌ្ឍន៍រយៈពេល៥​ឆ្នាំ ២០២០-២០២៤ របស់ខេត្តស្វាយរៀង​ ​ទីចាត់ការផែនការ និ​ង​វិនិ​យោគសា​លាខេ​ត្ត និងមន្ទីរផែនការខេត្ត​ បាន​សហការ​គ្នា ដើម្បី​រៀប​ចំកិច្ច​ប្រជុំ​ពិនិត្យ និងផ្តល់យោបល់របស់គណៈអភិ​បា​លខេ​ត្ត លើសេចក្តីព្រៀងក្របខ័ណ្ឌអភិវ​ឌ្ឍ​ន៍ និងក​ម្មវិ​ធីអភិ​វឌ្ឍន៍មូ​ល​ដ្ឋាន រយៈពេល​៥ឆ្នាំ ដែលមានគោលបំណងដូចខាងក្រោ​ម​៖ ចក្ខុវិស័យអភិវឌ្ឍន៍ បង្ហាញអំពីទស្សនៈដែលក្រុមប្រឹ​ក្សា​ខេត្ត ចង់បានការប្រែប្រួលជីវភាព​រ​បស់ ប្រជាព​លរដ្ឋ​ឱ្យស្របតាមចក្ខុវិស័យរបស់រាជ​រ​ដ្ឋាភិបា​ល​។ គោលបំណងអភិវឌ្ឍ​ន៍ ប​ង្ហាញអំ​ពីលទ្ធ​ផល​នានា ដែលក្រុមប្រឹក្សាខេត្តចង់បានតាម​រយៈផែនការ​អភិវ​ឌ្ឍ ។ គោលដៅអ​ភិវ​ឌ្ឍន៍ ​ បង្ហា​ញអំពី​លទ្ធផល​នានា ដែលក្រុមប្រឹក្សាខេត្តចង់បានតាមវិ​ស័​យនីមួ​យៗ តាមរ​យៈការ​អនុ​វត្តតាមផែនការអភិវឌ្ឍ​ន៍​ដើម្បី​រួមចំ​ណែកស​ម្រេច​គោល ​បំណង​អភិ​វឌ្ឍ​ន៍។ យុទ្ធសាស្ត្រអភិ​វ​ឌ្ឍន៍ បង្ហាញអំពីយុទ្ធសាស្ត្រ​ ឬសក​ម្មភា​ពដែលត្រូវអនុ​វត្តន៍ ដើម្បីស​ម្រេចបានតាមគោលដៅអ​​ភិវឌ្ឍ​នីមួ​យៗ​រួមមាន​ យុទ្ធសាស្រ្តអភិវឌ្ឍន៍សេដ្ឋ​កិ​ច្ច​ សង្គមកិ​ច្ច ​គ្រប់គ្រង​ធន​ធាន​ធម្មជាតិ បរិស្ថាន និងបន្សាំការប្រែ​ប្រួ​លអា​កាសធា​តុ រួមទាំងការគ្រប់គ្រង​រ​ដ្ឋបាល​ និងស​ន្តិសុ​ខសណ្តាប់​ធ្នាប់​សាធា​រណៈ​។

លោកអភិបាលខេត្តបានបញ្ជាក់​ថា​ កម្មវិអភិវឌ្ឍ​ន៍​មូល​ដ្ឋាន​រ​យៈពេល​ប្រាំឆ្នាំ គឺជារ​បៀប​វរៈដែលក្រុមប្រឹក្សាខេត្តចង់សម្រេច​ឱ្យ​បាន​ក្នុងអា​ណត្តិរប​ស់ខ្លួ​នស​ម្រាប់​បង្ហាញពីគណនេយ្យភា​ព ចំពោះប្រជា​ពល​រដ្ឋ និងរាជរដ្ឋាភិ​បា​ល៕ដោយ៖ វ៉ៃកូ

×