Saturday, September 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាឡឺម៉ង់ប្រ​​កាស​​មិនហាមឃាត់ប្រព័ន្ធ 5G រ​ប​ស់ Huawei ឡើយ

ប្រទេសអាឡឺម៉ង់ប្រកា​សមិ​នធ្វើការហាមប្រាមការប្រើប្រាស់ប្រព័ន្ធ​ ​5G របស់ក្រុមហ៊ុន Huawei នៅក្នុងប្រទេស​ខ្លួ​នឡើ​យ ដោយលើកឡើងថា ខ្លួ​នចង់បង្កើតឱកាសជោគជ័យស្មើភាព​គ្មា​សម្រា​ប់អ្ន​កល​ក់។

ក្រុមហ៊ុន Hua​​wei បានស្វាគមន៍ចំពោះអាឡឺម៉​ង់។

ក្រុមហ៊ុននិយាយថា “ការបង្កើតបញ្ហានយោបាយតាម​ប្រ​ព័ន្ធ​អ៊ីនធឺ​ណេតនឹ​ងរា​រាំងដល់ការអភិវឌ្ឍន៍បច្ចេកវិទ្យា​ និ​ងកា​ររីកច​ម្រើនរ​បស់សង្គម ខណៈដែលមិនបានធ្វើអ្វីសោះដើម្បីដោះ​ស្រា​យប​ញ្ហាសន្តិសុ​ខ ដែ​លប្រ​ទេសទាំ​ងអស់កំ​ពុង​ជួបប្រទះ”។

“ក្រុមហ៊ុន Huawei និងបន្តធ្វើកិច្ចការដោយ​​បើក​ចំហរ ជាមួយនឹងនិយតករ​ អតិថិជន និងស្ថាប័នឧស្សាហ៍កម្មដើ​ម្បី​ឲ្យប្រាក​ថា​ បណ្តា​ញទូ​រស័​ព្ទមាន​សុវ​ត្ថិភាព”។

“ក្នុងរយៈពេលជាង ៣០​ ឆ្នាំកន្លងមកនេះយើងបានបម្រើមនុស្សជា​ង​ ៣ ពាន់លាននាក់នៅជុំវិញពិភ​ព​លោក​ ​ហើយយើងបានរក្សានូវកំណត់ត្រាដ៏​រឹ​ងមាំ​មួយ​នៅក្នុង​វិស័​យស​ន្តិសុខ”។

សូមបញ្ជាក់ថា ក្រុមហ៊ុនបច្ចេ​ក​វិទ្យា​យក្សរបស់ចិនត្រូវបានអាមេរិចហា​ម​ឃាត់​មិ​នឲ្យធ្វើការលក់ឧបករណ៍ 5​G របស់ខ្លួនទៅឲ្យក្រុមហ៊ុន​ទូ​រគ​មនា​គមន៍រ​បស់ខ្លួ​នឡើយ ដោយអាមេរិចមានការព្រួយបារម្ភពីកា​រ​ស៊ើ​បការ​ណ៍រប​ស់ចិ​ន។ អាមេរិចបានបញ្ចុះបញ្ចូលសម្ព័ន្ធមិ​ត្ត​របស់ខ្លួនជាច្រើនអោយបោះបង់ 5​G បើមិនចង់ឲ្យចិនស៊ើបការណ៍ពីពួ​ក​គេ។​

ចំណែកអង់គ្លេសវិញ បានសន្យាថា ​នឹ​ងធ្វើការសម្រេចិត្តថាតើគួរដកប្រ​ព័​ន្ធ 5G នេះចេញឬយ៉ាងណា​ ​នៅរដូវស្លឹកឈើជ្រុះនេះ៕

​អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC

×