បន្ទាយមានជ័យ ៖ ថ្ងៃទី៧មករា អំណោយពីលោករាត្រី អភិបាលរងខេត្តបន្ទាយមានជ័យ លោក ហឹល រ៉ាយា អភិបាលក្រុងសិរីសោភ័ណ លោក ស្រេង សុផល អនុប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបន្ទាយមានជ័យ និងក្រុមការងារបានផ្តល់ជូនលោកអ៊ំ ម៉ែន គីម ភេទប្រុសអាយុ៦៨ ឆ្នាំ រស់នៅភូមិដីឡូត៍ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្ត បន្ទាយមានជ័យ។
លោកអ៊ំជាជនរងគ្រោះត្រូវភ្លើងឆេះផ្ទះអស់១ខ្នងមានទំហំ៩ម៉ែត្រ×៨ម៉ែត្រ ធ្វើអំពំពីថ្មក្រោមឈីលើប្រក់សង្ក័សីអស់ទាំងស្រុងមាន ប្រាក់បាត២០ម៉ឺនបាត ប្រាក់ខ្មែរ១២លានរៀល និង សំភារៈក្នុងផ្ទះមួយចំនួនធំខូចខាតទាំងស្រុង មកពីទុស្សេខ្សែភ្លើងនោះ កាលពីព្រឹក ថ្ងៃទី ៦ខែមករា ឆ្នាំ២០១៨ ។
លោកអ៊ុំ រាត្រី បានធ្វើការផ្តាំផ្ញើដល់លោកអ៊ំ ម៉ែនគឹម កុំឲ្យអស់សង្ឃឹមក្នុងជីវិតត្រូវខិតខំរកស៊ីចិញ្ចឹមជីវិតដោយខ្លួនឯងបន្តទៀត។
លោកបន្តថា អំណោយដែលគេចែកឲ្យនោះ វាចិតតួចណាស់សំរាប់យកទៅដោះស្រាយក្នុងគ្រួសារ តែវាបានរួមចំណែកដោះទ័លមួយគ្រាដែរ៕ ដោយ ៖ បន្ទាយ