Saturday, August 20, 2022

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ​២០១៧ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំជូត ៖ រាសី​ឡើង​ខ្ពស់​។ ការងារ​អំណោយផល​ល្អ ប្រសិទ្ធិភាព​ការងារ​ខ្ពស់ អ្នក​រៀនសូត្រ​ប្រឡងប្រជែង​សម្រេចបាន​ស្នាដៃ​ឆ្នើម​។ ថ្ងៃនេះ​អ្នកមាន​លទ្ធភាព​ក្តាប់​ឱកាស​វិនិយោគ​ល្អ​។ មនោសញ្ចេតនា​ប្រសិន​មានរឿង​អ្វី​ត្រូវ​ចែករំលែក​ឲ្យ​ជួយ​គួរ​និយាយប្រាប់​គូស្នេហ៍ នោះ​ក៏​ជា​វិធី​បង្ហាញ​ភាពជឿជាក់ និង​ការគោរព​ចំពោះ​គេ​។ ទិស​នាំ​លាភ ទិសពាយ័ព្យ តំណម​ទិស​ខាងជើង​។ ពណ៌​នាំ​សំណាង​ពណ៌​ខៀវ​។ អ្នក​យកអាសា​ឆ្នាំកុរ​៕

​ឆ្នាំឆ្លូវ ៖ រាសី​ល្អ​មធ្យម​។ ការងារ​ជួប​ការលំបាក​ច្រើន តែ​អាស្រ័យ​ដោយ​ឆន្ទៈ​របស់ខ្លួន​អ្នក​នៅតែ​អាច​ដោះស្រាយ​គ្រប់យ៉ាង​បាន​ស្រួល​។ រាល់​ខ្ទង់​វិនិយោគ​សុទ្ធតែ​ផ្តល់​ចំណូល​ដ៏​ប្រសើរ​។ មនោសញ្ចេតនា ត្រូវ​ប្រយ័ត្ន​ពាក្យសម្តី​ព្រោះ​ថ្ងៃនេះ​អាច​ងាយ​កើតមាន​ការឈ្លោះប្រកែក​គ្នា​។ ទិស​នាំ​លាភ​ទិស​លិច តំណម​ទិស​ខាងជើង​។ ពណ​នាំ​សំណាង ពណ៌​ស​។ អ្នកយក​អាសារ​ឆ្នាំរកា​៕

​ឆ្នាំខាល ៖ រាសី​ឡើង​ខ្ពស់​។ ដោយមាន​ទំនាក់ទំនង​ល្អ​ក្នុងសង្គម ហេតុនេះ​ការងារ​របស់​អ្នកប្រព្រឹត្ត​ទៅដោយ​រលូន ដោយមាន​អ្នក​ចាំ​ជួយ​សព្វបែបយ៉ាង​។ ថ្ងៃនេះ​មាន​មិត្តភក្តិ​នាំមក​ឲ្យ​នូវ​ឱកាស​វិនិយោគ​ល្អ កុំ​ខកខាន​ឲ្យ​សោះ​។ មនោសញ្ចេតនា ត្រូវ​ចេះ​ថែរក្សា​មនោសញ្ចេតនា ដែល​កំពុង​ល្អប្រសើរ​នាពេល​បច្ចុប្បន្ន​កុំ​ឲ្យ​សាបរលាប​។ ទិស​នាំ​លាភ​ទិសពាយ័ព្យ តំណម​ទិសអាគ្នេយ៍​។ ពណ៌​នាំ​សំណាង​ពណ៌​ខៀវ​។ អ្នក​យកអាសា​ឆ្នាំកុរ​៕

​ឆ្នាំថោះ រាសី​ឡើង​ខ្ពស់​។ ការងារ​គ្រប់យ៉ាង​រីកចម្រើន​ទៅមុខ មាន​ព័ត៌មាន​រីករាយ​ច្រើន​ក្នុង​ការងារ អាច​ត្រូវបាន​ថ្នាក់លើ​លើកតម្កើង អ្នក​រួម​ការងារ​គាំទ្រ​ជឿទុកចិត្ត​។ ការខិតខំ​ប្រឹងប្រែងរ​បស់​អ្នក​ទាំង​អម្បាលម៉ាន ពេលនេះ​ត្រូវបាន​ឆ្លើយតប​ដោយ​ខ្ទង់​ចំណូល​យ៉ាង​សក្តិសម​។ មនោសញ្ចេតនា ត្រូវ​យកចិត្តទុកដាក់​ច្រើនជាង​ដល់​សុខភាព និង​ផ្លូវចិត្ត​របស់​គូស្នេហ៍​។ ទិស​នាំ​លាភ​ទិសពាយ័ព្យ តំណម​ទិសនិរតី​។ ពណ៌​នាំ​សំណាង ពណ៌​ខៀវ​។ អ្នក​យកអាសា​ឆ្នាំកុរ​៕

​ឆ្នាំរោង ៖ រាសី​ស្រុតចុះ​។ ការងារ​ប្រឈម​ការប្រែប្រួល​ច្រើន ត្រូវ​ត្រៀម​ផ្លូវចិត្ត ដើម្បី​មានឱកាស​បាន​ជួប​មនុស្ស​ក្នុង​សុ​បិ​ន្ត ប៉ុន្តែ​ដោយសារ​ពុំទាន់​មាន​ទំនុកចិត្ត​លើ​ខ្លួនឯង នាំ​ឲ្យ​បាត់បង់​ឱកាសល្អ​។ ទិស​នាំ​លាភ​ទិស​ខាងត្បូង តំណម​ទិសខាងកើត​។ ពណ៌​នាំ​សំណាង​ពណ៌​ក្រហម​។ អ្នក​យកអាសា​ឆ្នាំមមី​៕

​ឆ្នាំម្សាញ់ ៖ រាសី​ឡើង​ខ្ពស់​។ ការងារ​អាស្រ័យ​ដោយ​ភាពម្ចាស់ការ​សកម្ម អាចជួយ​ឲ្យ​អ្នក​សម្រេចបាន​ស្នាដៃ​ល្អ​ក្នុង​ការងារ​។ ថ្ងៃនេះ​សមស្រប​សម្រាប់​ការចាប់ផ្តើម​រាល់​ផែនការ​ហិរញ្ញវត្ថុ ចរចា​ពាណិជ្ជកម្ម​។ មនោសញ្ចេតនា​អ្នក​ទាំង ២ អាច​រួមគ្នា​ដើរ​កម្សាន្ត ទៅ​ផឹក​កាហ្វេ ឬ​មើល​កុន​ក៏​ជា​វិធី​ធ្វើ​ឲ្យ​ខ្លួន​មាន​សុភមង្គល​។ ទិស​នាំ​លាភ​ទិស​ខាងលិច តំណម​ទិស​ឦ​សាន្ត​។ ពណ៌​នាំ​សំណាង​ពណ៌​ស​។ អ្នក​យកអាសា​ឆ្នាំរកា​៕

​ឆ្នាំមមី ៖ រាសី​ស្រុតចុះ​។ ការងារ​ងាយ​កើតមាន​ការធ្វេសប្រហែស ធ្វើ​ខុសត្រូវ​រង​ការរិះគន់ ឬ​ពិន័យ​។ ថ្ងៃនេះ​ពុំ​មានឱកាស​រកប្រាក់ ហេតុនេះ​គួរ​ប្រមូលផ្តុំ​ទៅក្នុង​ការងារ​។ មនោសញ្ចេតនា ប្រសិន​នៅតែ​រក្សា​គំនិត​មន្ទិលសង្ស័យ​ច្រើន គឺ​អ្នកនឹង​ជា​អ្នក​សម្លាប់​ស្នេហា​របស់ខ្លួន​។ ទិស​នាំ​លាភ​ទិស​ឦ​សាន្ត តំណម​ទិស​ខាងលិច​។ ពណ៌​នាំ​សំណាង ពណ៌​ផ្ទៃមេឃ​, បៃតង​។ អ្នក​យកអាសា​ឆ្នាំខាល​៕

​ឆ្នាំមមែ ៖ រាសី​ស្រុតចុះ​។ ការងារ​មិនត្រូវ​មាន​ឥរិយាបថ ប្រឆាំង​ជំទាស់​នឹង​ថ្នាក់លើ នឹង​នាំ​ឲ្យ​ខូចប្រយោជន៍​របស់ខ្លួន​។ មិនត្រូវ​ប្រថុយប្រថាន​វិនិយោគ ព្រោះ​ងាយ​ត្រូវគេ​បោ​ប្រាស់​។ មនោសញ្ចេតនា កុំ​យកគំនិត​របស់ខ្លួន​ចាប់បង្ខំ​ឲ្យ​ដៃគូ​ត្រូវ​ធ្វើតាម​។ ទិស​នាំ​លាភ​ទិស​ខាងត្បូង តំណម​ទិសពាយ័ព្យ​។ ពណ៌​នាំ​សំណាង​ពណ៌​ផ្ទៃ​ក្រហម​។ អ្នក​យកអាសា​ឆ្នាំមមី​៕

​ឆ្នាំវក ៖ រាសី​ល្អ​មធ្យម​។ អាស្រ័យ​ដោយ​សមត្ថភាព​ច្នៃប្រឌិត អ្នកនឹង​ត្រូវបាន​ថ្នាក់លើ​ពេញចិត្ត ប្រគល់​ភារៈកិច្ច​សំខាន់ៗ​ឲ្យ​។ អ្នក​ពុំមាន​សំណាង​បាន​លាភ ដោយ​គ្មាន​ការប្រឹងប្រែង​ដោយ​ខ្លួនឯង​ឡើយ​។ មនោសញ្ចេតនា អ្នក​នៅ​លីវ​កុំ​នឿយណាយ​នឹង​ភាព​ឯកោ ដោយ​ប្រញាប់​សម្រេច​ចាប់ផ្តើម​រឿង​មនោសញ្ចេតនា​ថ្មី​។ ទិស​នាំ​លាភ​ទិស​ខាងជើង តំណម​ទិស​ខាងជើង​។ ពណ៌​នាំ​សំណាង ពណ៌​លឿង​។ អ្នក​យកអាសា​ឆ្នាំរោង​៕

​ឆ្នាំរកា ៖ រាសី​ល្អ​មធ្យម​។ ការងារ​ត្រូវ​បង្កើន​ទំនាក់ទំនង​ជាមួយ​ថ្នាក់លើ និង​មិត្តភក្តិ​រួមការ​ងារ នឹង​ផ្តល់​ប្រយោជន៍​ច្រើន​សម្រាប់​អ្នក​។ ចាយវាយ​ត្រូវ​ចេះ​សន្សំសំចៃ ព្រោះ​ឱកាស​រកប្រាក់​បន្ថែម​ពុំ​សូវ​ប្រកប​។ មនោសញ្ចេតនា អ្នក​នៅ​លីវ មានឱកាស​បាន​ជួប​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​ចូលចិត្ត ត្រូវ​ម្ចាស់ការ​ជាង​ក្នុង​ទំនាក់ទំនង​នេះ ទើប​សង្ឃឹម​រីកចម្រើន​ទៅមុខ​។ ទិស​នាំ​លាភ​ទិសអាគ្នេយ៍ តំណម​ទិស​លិច​។ ពណ៌​នាំ​សំណាង ពណ៌​ក្រហម​។ អ្នកយក​អាសា ឆ្នាំម្សាញ់​៕

​ឆ្នាំចរ ៖ រាសី​ស្រុតចុះ​។ ការងារ​នឹង​ជួប​បម្រែបម្រួល​ច្រើន រង​សម្ពាធ​ធំ​ត្រូវ​នឹងនរ​ដោះស្រាយ​។ ហិរញ្ញវត្ថុ ធម្មតា​ពិបាក​មានឱកាស​ឡើង​ប្រាក់ខែ ឬ​មាន​លាភ​ចូល​។ មនោសញ្ចេតនា ត្រូវ​ចេះ​គ្រប់គ្រង​អារម្មណ៍​កុំ​ឆេវឆាវ​ខុស​ទំនង នាំ​ឲ្យ​មនោសញ្ចេតនា​ប្រេះស្រាំ​។ ទិស​នាំ​លាភ​ទិស​ខាងត្បូង តំណម​ទិសឦសាន​។ ពណ៌​នាំ​សំណាង ពណ៌​ក្រហម​។ អ្នក​យកអាសា​ឆ្នាំមមី​៕

​ឆ្នាំកុរ ៖ រាសី​ល្អ​មធ្យម​។ ភាព​ស្ថិរភាព និង​រីកចម្រើន​ក្នុង​ការងារ នាំមក​ឲ្យ​អ្នក​នូវ​ប្រភព​ចំណូល​នឹងនរ​។ ថ្ងៃនេះ​គួរ​វិនិយោគ​ទ្រង់ទ្រាយ​តូច ទោះបី​ពុំ​ផ្តល់​ចំណូល​ធំ តែ​សុវត្ថិ​ភា​។ មនោសញ្ចេតនា អាច​ជួប​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​ពេញចិត្ត នោះ​គឺជា​ព្រេង​និស្ស័យ​។ ទិស​នាំ​លាភ​ទិសឦសាន តំណម​ទិសនិរតី​។ ពណ៌​នាំ​សំណាង ពណ៌​ផ្ទៃមេឃ​។ អ្នក​យកអាសា​ឆ្នាំខាល​៕​