ខេត្តព្រះសីហនុ៖ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩នេះ នាទីបញ្ជាការ តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ បានប្រារព្ធពិធីបើកវគ្គហ្វឹកហ្វឺនបំប៉ន យុទ្ធវិធីថ្មើរជើង ថ្នាក់កងអនុសេនាតូច និងកងអនុសេនាធំ ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ។
ពិធីនេះ ក្រោមអធិបតីភាព លោក យឿង សុខុន មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៣ និង លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។
នាឱកាសនោះ លោក យឿង សុខុន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៣ ក៏បានជួយឧបត្ថម្ភដល់វគ្គ ហ្វឹកហ្វឺន នូវថវិកាចំនួន ២.០០០.០០០រៀល និង លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានជួយឧបត្ថម្ភ ថវិកាចំនួន ៥.០០០.០០០រៀលផងដែរ៕ដោយ៖ដែនសីម៉ា