Wednesday, March 11, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខេត្តកណ្ដាល មានស្ថានីយ និងដេប៉ូប្រេងឥន្ធនៈ បិទបណ្តោះអាសន្ន ចំនួន ៥៨ទីតាំង ដោយមូលហេតុ អស់ប្រេងក្នុងស្តុក

កណ្តាល ៖ ក្រុមការងារអន្តរមន្ទីរ ដោយមានសមាសភាព មន្ទីរពាណិជ្ជកម្មខេត្តកណ្តាល មន្ទីររ៉ែ និងថាមពលខេត្ត និងសាខា ក.ប.ប.ខេត្ត បានចុះត្រួតពិនិត្យស្ថានភាពស្តុក និងតម្លៃប្រេងឥន្ធនៈ នៅតាមបណ្តាស្ថានីយ និងដេប៉ូលក់ប្រេងឥន្ធនៈ ដែលមានទីតាំងក្នុងភូមិសាស្រ្តខេត្តកណ្តាល ដោយសម្រេចបានលទ្ធផលមានដូចខាងក្រោម៖
នៅថ្ងៃទី៧ និងទី៨ ខែមីនា ឆ្នាំ២០២៦ មុនកែប្រែតម្លៃប្រេងឥន្ធនៈ ក្រុមការងារបានចុះពិនិត្យតាមស្ថានីយ និងដេប៉ូ ចំនួន ៤៨ទីតាំង ក្នុងនោះមានដេប៉ូបិទ ចំនួន ៣២ទីតាំង ដោយមូលហេតុ អស់ស្តុកប្រេង។

នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ក្រោយកែប្រែតម្លៃប្រេងឥន្ធនៈថ្មី ក្រុមការងារបានចុះពិនិត្យតាមស្ថានីយ និងដេប៉ូ ចំនួន ២៥០ទីតាំង ក្នុងនោះមានដេប៉ូបិទ ចំនួន ២៦ទីតាំង ដោយមូលហេតុ អស់ស្តុកប្រេង និងកម្មង់ មកមិនទាន់បាន។

ស្ថានភាពសន្និធិស្តុកប្រេងឥន្ធនៈ រួមមាន៖

  • សម្រាប់ស្ថានីយ (មាន១៣ទីតាំង)៖
    សាំងនៅមានស្តុក ចន្លោះពី ១៥ ០០០លីត្រ ទៅ ២០ ០០០លីត្រម៉ាស៊ូតនៅមានស្តុក ចន្លោះពី ៨ ០០០លីត្រ ទៅ ១០ ០០០លីត្រ។
    -សម្រាប់ដេប៉ូ (មាន១៣៧ទីតាំង)៖
    សាំងនៅមានស្តុក ចន្លោះពី ២ ០០០លីត្រ ទៅ ៤ ០០០លីត្រ
    ម៉ាស៊ូតនៅមានស្តុក ចន្លោះពី ២ ០០០លីត្រ ទៅ ៣ ០០០លីត្រ
    ក្រុមការងារបានណែនាំ និងផ្សព្វផ្សាយខ្លឹមសារ នៃសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម និងតារាងតម្លៃលក់ ដោយបញ្ជាក់ចំណុចសំខាន់ រួមមាន៖
    អនុវត្តថ្លៃលក់តាមការកំណត់របស់ក្រសួងពាណិជ្ជកម្ម និង មិនអនុញ្ញាតឱ្យបិទបណ្តោះអាសន្ន បើមានស្តុកប្រេងឥន្ធនៈ ព្រមទាំងមិនអនុញ្ញាតលក់ តាមប៊ីដុង៕ រក្សាសិទ្ធដោយ៖សុទ្ធលី
×