Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញាក់សាច់! បុរស​ម្នាក់​ផឹក​ថ្នាំ Viagra ជ្រុល បែក​ដើរ​ស្រាត​ផ្អើល​ពេញ​ព្រលាន​យន្ត​ហោះ…! (មានវីដេអូ)

spot_img

​សន្តិសុខ​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភូ​កេ​ត (​ថៃ​) បាន​បញ្ជាក់ថា ពួកគេ​បាន​ចាប់ខ្លួន​បុរស​ជនជាតិ​អាមេរិកាំង​ម្នាក់ ដែល​បាន​ដើរកាត់​ក្នុង​សាល​ព្រលាន ក្នុងស្ថានភាព​ស្រាត​ននលគក នៅ​វេ​ល​ម៉ោង ១១ និង ៣០ នាទី យប់​ថ្ងៃ​ព្រហស្បតិ៍ កន្លងទៅនេះ ។​

Steve Cho អាយុ ២៧ ឆ្នាំ មកពី​ទីក្រុង​ញូវយ៉ក ត្រូវបាន​ចាប់ឃុំខ្លួន​នៅ​ម៉ោង​ប្រហែល ១២ យប់ ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០១៨ ក្នុងករណី​បង្ក​ការរំខាន​នៅ​ទីសាធារណៈ ខណៈ​រូបគេ​ដើរកាត់​សាល​ចាកចេញ​របស់​ព្រលានយន្តហោះ​អន្តរជាតិ​ភូ​កេ​ត ។​

​ខណៈ​កំពុង​ត្រូវបាន​ឃុំខ្លួន អ្នក​ញូវយ៉ក​រូបនេះ បាន​សារភាពថា គាត់​ពុំ​បានដឹង​អំពី​ទង្វើ​លេងសើច​បែបនេះ​របស់គាត់​នោះទេ ប៉ុន្តែ ប្រហែល​រឿងនេះ​កើតឡើង​ដោយសារតែ​រូបគាត់​បាន​ប្រើប្រាស់ «​ថ្នាំ​សិច (Viagra)» ហួសប្រមាណ ។​

​គាត់​បាន​សុំទោស​ចំពោះ​ទង្វើ​មិន​សមរម្យ​មួយ​នេះ​របស់គាត់ ហើយ​គាត់​ក៏បាន​និយាយថា គាត់​នឹង​សង​ថ្លៃ​ខូចខាត​ទ្រព្យសម្បត្តិ​ទាំងឡាយណា ដែល​គាត់​បង្កឡើង ។​

​ទោះយ៉ាងណា Cho ត្រូវបាន​ប្រគល់​ឲ្យ​ប៉ូលីស Sakoo ក្នុង​ទីក្រុង​ភូ​កេ​ត សម្រាប់​ដំណើរការ​តាមផ្លូវ​ច្បាប់​បន្ថែមទៀត ៕​ ចន្ទី

spot_img
×