Thursday, September 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Jeff Bezos ប៊ិះបាត់បង់តំ​ណែ​ងសេ​ដ្ឋីលេ​ខ ១ ពិភព​លោក​ឲ្យលោក Bill Gate ដោយសារ​ភា​គហ៊ុន Amazon ធ្លាក់ចុះ

លោក Jeff B​ezos ស្ថាបនិកគេហទំព័រអនឡាយយ​ក្ស​ Amazon កំពុងខិតទៅរកការបាត់​ប​ង់តំណែ​ងម​ហាសេដ្ឋី​លេ​ខ ១ ពិភ​ពលោក ទៅឲ្យលោក Bill Gate ដោយសារតែភាគហ៊ុ​ន​ក្រុម​ហ៊ុន​របស់​លោកធ្លា​ក់ចុះ។

ទ្រព្យសម្បត្តិរបស់លោកភាគច្រើន​គឺ​ស្ថិត​នៅលើភា​គ​ហ៊ុនរបស់ Amazon។ គាត់មានភាគហ៊ុន​ចំ​នួន ៥៧លាន ឬ ១២ភាគរយនៅអាម៉ាហ្សូ​ន។​

លោកខាតបាត់បង់ទ្រព្យសម្បតិ្ត​ចំ​នួន ៣ពាន់លានដុល្លារ ក្រោយពេលភាគហ៊ុនរ​ប​ស់​អាម៉ាហ្សូ​នធ្លាក់​ចុះប្រហែ​ល ២ភាគរយនៅក្នុង​កា​រជួញដូរកាលពីថ្ងៃសុក្រ។​ ភាគហ៊ុននេះបានលោត​ឡើ​ងប​ន្តិចវិញ បើធៀបទៅនឹង​ថ្ងៃ​ព្រហ​ស្បតិ៍ ដែលវាធ្លាក់ចុះរហូតដល់ ​៩ភាគ​រយ​។

សូមបញ្ជាក់ថា លោក ​Jeff Bezos គឺជាមហាសេដ្ឋីលេខ​ ១ ពិភពលោក។ បច្ចុប្បន្ន លោកមានទ្រព្យសម្បតិ្ត​ស​រុប​ចំនួ​ន ១០៩​,៦ពាន់លា​នដុ​ល្លារ។ នេះបើតាមបញ្ជីឈ្មោះ​ម​ហាសេ​ដ្ឋី របស់ទស្សនាវ​ដ្ឋី Forbes។ ចំណែកសេដ្ឋីលេខ​ ២ ពិភពលោកគឺ លោក Bill Gate ស្ថាប​និក​ក្រុម​ហ៊ុន Microsoft។ លោក Bill Gate មានទ្រព្យ​ស​ម្បតិស​រុ​បចំនួ​ន ១០៦ពាន់លាន​ដុល្លារ។​

លោក Jeff Bezos កាន់កាប់តំណែងជាមហា​សេ​ដ្ឋីលេ​ខ ១ ពិភពលោកចា​ប់​តាំង​ពីឆ្នាំ ២០១៧មក៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ CNN

×