Tuesday, May 7, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​សមត្ថកិច្ច​ចម្រុះ​ បង្ក្រាប​បទល្មើស​នេសាទ​ នៅ​ឃុំ​កំពង់​ភ្លុក​ និង​មាន​ជ័យ​

spot_img

​សៀមរាប​៖​ នៅ​ថ្ងៃអាទិត្យ​ ទី​២៧​ ខែតុលា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​០៨​នឹង​៣០​នាទី​ព្រឹក​ កម្លាំង​សមត្ថកិច្ច​ចម្រុះ​ចម្រុះ​ រួម​មាន​កម្លាំង​នគរបាល​ស្រុក​ប្រាសាទបាគង​ កម្លាំង​អាវុធហត្ថ​ កម្លាំង​រដ្ឋបាល​សង្កាត់​ជលផល​ និង​កម្លាំង​សហគមន៍​ ដឹកនាំ​ដោយ​លោក​ នឹម​ សុវណ្ណ​អភិបាលរង​ស្រុក​ប្រាសាទបាគង​ ដែល​មាន​ចំនួន​សរុប​១៥​នាក់​ បាន​ចុះ​ទៅ​បង្ក្រាប​បទល្មើស​ជលផល​នៅ​ចំណុច​ភូមិសាស្ត្រ​ ឃុំ​កំពង់​ភ្លុក​ និង​ឃុំ​មាន​ជ័យ​។​

​កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​បង្ក្រាប​ និង​បំផ្លាញ​នៅ​នឹង​កន្លែង​រួម​មាន​៖​ក្បាល​ប​ស្បៃ​មុង​ ចំនួន​២៥​ក្បាល​ សាច់​មង​ ៧៥០​ម៉ែត្រ​ (​ដុត​ចោល​)​ ចំ​រ៉ឹង​ ៥៥០​ដើម​ និង​ព្រ​លែង​កូន​ត្រី​ចំនួន​ ១០​គីឡូក្រាម​ ៕ ​ដោយ ៖ បញ្ញាស័ក្តិ

spot_img
×