Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជន​ចំណាកស្រុក ៦៤​នាក់​ស្លាប់ ក្រោយពេល​ទូក​ពួកគេ​លិច​នៅ​សមុទ្រ ប្រទេស​លី​ប៊ី​

​ជន​ចំណាកស្រុក​ចំនួន ៦៤​នាក់ ​ត្រូវបាន​គេ​សន្និដ្ឋាន​ថា​បាន​លង់ទឹក​ស្លាប់ ក្រោយពេល​ទូក​របស់​ពួកគេ​បាន​លិច​នៅ​សមុទ្រ​មេ​ឌី​ទែ​រ៉ាណេ ប្រទេស​លី​ប៊ី កាលពី​ចុង​សប្តាហ៏​កន្លងទៅ​នេះ​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​ក្រុម​មនុស្សធ៌ម​នៅ​ថ្ងៃច័​ន្ទ​ម្សិលមិញ​នេះ​។​

​លោក Flavio Di Giacomo អ្នកនាំពាក្យ អង្គការ​អន្តោ​ប្រវេ​ស​ន៏​អន្តរជាតិ បាន​និយាយថា មាន​ជន​ចំណាកស្រុក​ចំនួន ១៥០​នាក់​នៅ​លើ​ទូក នៅពេល​វា​លិច​ក្នុង​សមុទ្រ កាលពី​ថ្ងៃ​សៅរិ៍​កន្លងទៅនេះ​។ ការ​ថ្លែង​របស់លោក គឺ​ដកស្រង​សំដី​របស់​ជន​ដែល​នៅ​រស់រាន​មានជីវិត​ក្នុង​ហេតុ​ការណ៏​នោះ​។​

​មនុស្ស​ចំនួន ៨៦​នាក់​ត្រូវបាន​ជួយសង្គ្រោះ​ចេញពី​ទឹក​ដោយ​ក្រុម​ឆ្មាំ​សមុទ្រ​អ៊ីតាលី​។​

​លោក​បន្ថែមថា សាកសព​ចំនួន ៨​នាក់​ត្រូវបាន​គេ​រកឃើញ ចំនែក ៥៦​នាក់​ទៀត​នៅតែ​បន្ត​បាត់​ខ្លួន ហើយ​ពួកគេ​ទាំងអស់នោះ ត្រូវ​គេ​ជឿជាក់​ថា​ស្លាប់​ទាំងអស់​។​

​នេះ​គឺជា​សេចក្តី​រាយ​ការណ៏ពីការ​លិច​ទូក​របស់​ជន​ចំណាកស្រុក​នៅក្នុង​សមុទ្រ​មេ​ឌី​ទែ​រ៉ាណេ ក្នុង​ឆ្នាំ ២០១៨​នេះ​។ ជន​ចំណាកស្រុក​ជារឿយៗ​ធ្វើដំណើរ​តាម​ទូក​តូចៗ​ដើម្បី​ឆ្លង​ដែន​ទៅ​កាន់​តំបន់​អ៊ឺរ៉ុប​៕ សុភ័ក្ត្រ​

 

×