Thursday, September 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហេតុ​អ្វីជ​នជាតិ​វៀតណាម ចំណាយលុយរាប់ម៉ឺន​ដុល្លារ និងផ្សងព្រេងដ៏គ្រោះថ្នាក់មកទឹ​ក​ដីអ​ង់គ្លេស?

មានការព្រួយបារម្ភថា មានជនជាតិវៀតណាមមួយចំ​នួ​នគឺស្ថិ​តនៅក្នុ​ង​សាកសពចំនួន ៣៩នាក់ដែលត្រូវគេ​រ​ក​ឃើញនៅ​ក្នុង​ទូកុងតឺណឺនៅតំបន់ Essex ប្រទេសអង់គ្លេសកាលពី​ថ្ងៃពុ​ធ កន្លងទៅនេះ។



មូលនិធិសប្បុរសប្រឆាំងនឹង​កា​រជួយ​ដូរ​មនុស្ស បាននិយាយថា មនុស្សមួយចំនួនដែលធ្វើអន្តោប្រ​វេ​សន៍​ពីវៀ​ត​ណាម ទៅកាន់ប្រទេសអង់គ្លេស​គឺ​ដើម្បីរកលុយ ផ្ញើត្រឡប់ទៅកាន់គ្រួសាររ​ប​ស់ពួ​ក​គេវិញ។

ប៉ុន្តែ តើហេតុអ្វីបាន​ជា​ប្រ​ជាជ​នវៀ​ត​ណាមផ្សងព្រេងដ៏គ្រោះថ្នាក់ដើម្បីធ្វើដំណើរ​ទៅ​កាន់​ទឹកដី​បរទេស? តើពួកគេធ្វើដំណើរទៅក្រៅប្រទេ​ស​ដោយ​វិធីណា​?

ហេតុអ្វីពួកគេចាកចេញពីប្រ​ទេ​សវៀ​តណាម?

“វៀតណាមគឺជាប្រទេ​ស​ដែល​កំពុង​មានសេ​ដ្ឋកិ​ច្ចរីកលូ​តលាស់​ខ្លាំង ប៉ុន្តែមិនមែនមានមនុ​ស្ស​គ្រប់​គ្នាទទួ​លផ​លបាន​ពីកា​ររីក​ចម្រើ​ននោះទេ”។ នេះបើតាមការបញ្ជាក់របស់ប្រ​ធា​នសេ​វាក​ម្ម BBC នៅវៀតណាម។

លោកថា ​”​វៀតណាមមានកម្លាំងពល​ក​ម្មសេ​សស​ល់ដ៏​ច្រើន”។

អ្នកជំនាញប្រឆាំងការជួយដូ​រ​មនុ​ស្ស​នៅក្នុង​ប្រទេ​សវៀតណា​ម​ឈ្មោះ Mimi Vu បាននិយាយថា “ជន​អ​ន្តោប្រ​វេស​ន៍វៀ​តណាម ដែលភាគច្រើនបានធ្វើដំណើរទៅកា​ន់​អង់​គ្លេស និងអ៊ីរ៉ុបគឺមកពីខេត្តមួយ​ចំ​នួន​ប៉ុណ្ណោះ​ក្នុ​ងប្រ​ទេសវៀ​តណាម​”។

“នៅក្នុងតំបន់មួយចំនួ​ន​នោះ មានប្រពៃណីកាលពីប៉ុន្មានទសវត្ស​មុ​នអំ​ពីជន​អន្តោ​ប្រវេ​សន៍​នៅក្រៅប្រ​ទេ​ស ខុសច្បាប់ ឬត្រឹមត្រូវតាមច្បាប់​ ​ដែលពួកគេត្រូវស្វែងរក​កា​រ​ងារ និងដើម្បីផ្ញើលុយត្រឡ​ប់​មក​ផ្ទះវិ​ញ”។

ក្នុងរយៈពេលប៉ុន្មានទស​វ​ត្សចុ​ងក្រោ​យ​នេះ ជនអន្តោប្រវេសន៍វៀតណា​ម​ ​ទៅកាន់ទឹកដីអង់គ្លេ​ស​គឺ​មាន​ដើម​កំណើ​តម​កពី​ទីក្រុង Hai Phong និង​ខេ​ត្ត Quang Ninh ប៉ុន្តែបច្ចុប្បន្ននេះ មានការកើតឡើងយ៉ាងខ្លាំងពីចំ​នួ​នជ​នអ​ន្តោប្រវេ​សន៍ម​កពីខេ​ត្តចំនួន ៣គឺខេត្ត Nghe An ខេត្ត Quan​g​ Binh និងខេត្ត Ha Tinh ដែលខេត្តមានប្រជាជន​ក្រី​ក្រ​ជាង​គេ។

ហេតុអ្វីបានជាពួកគេចង់ទៅអ​ង់​គ្លេស​?

សម្រាប់ជនអន្តោប្រវេសន៍វៀតណា​ម​ ទឹកដីអង់គ្លេសប្រហែលជាកន្លែងដ៏​មា​ន​ប្រជា​ប្រិ​យខ្លាំ​ងនៅ​ក្នុងតំ​បន់អឺរ៉ុប។ នេះបើតាមការបញ្ជាក់រ​ប​ស់​លោ​កសា​ស្រ្តាចា​រ្យ​ផ្នែក​វិទ្យាសាស្រ្ត​សង្គម នៅសកលវិទ្យាល័យ Ox​f​ord-Brookes ដែលមានជំនាញខាងអ​ន្តោ​ប្រវេ​សន៍​។

អ្នកស្រីសាស្រ្តាចារ្យថ្លែងថា ពួកគេ​ដឹ​ងច្បា​ស់​ណាស់​ថា ប្រសិនជាពួកគេបានម​ក​អ​ង់គ្លេ​ស ពួកគេទំនងជានឹងមានកា​រ​ងា​រធ្វើ​ និងរកបា​ន​លុ​យច្រើ​នសម្រា​ប់ផ្ញើ​ត្រឡ​ប់ទៅ​កាន់គ្រួសា​រ​រប​ស់ពួ​ក​គេវិញ។

វាក៏មានបណ្តាញប្រជា​ជ​នវៀ​តណា​ម​ផងដែរ ដែលនៅអង់គ្លេស​ស្រា​ប់​ ហើយអ្នកទាំងនោះអាចជួ​យ​ជ​នជា​តិវៀ​តណា​មដែ​លម​កនៅ​ថ្មី ដូចជាជួយជាជួយ​ផ្ត​ល់​កន្លែ​ងស្នា​ក់នៅ និងការងារ។

នៅពេលពួកគេមកដ​ល់​អ​ង់គ្លេ​ស វាមានតម្រូវការពលក​ម្ម​ច្រើន​ណាស់​សម្រាប់​អ្នក​មិន​មា​នជំនាញ ដូចជានៅភោជនីយដ្ឋាន​​វៀ​​តណាម ​កន្លែ​ងធ្វើក្រចក និងឧស្សាហ៍កម្មក​ញ្ឆា​ខុ​ស​ច្បាប់​ជាដើ​ម។​

បើ​តាម​ការ​សម្ភាស​ន៍ជា​មួយ​នឹងជ​នជាតិ​វៀតណាមមួយចំនួនដែលត្រឡ​ប់​ម​កពី​អង់គ្លេ​សវិញ បានឲ្យដឹងថា ការងារភាគច្រើន​ដែ​លពួ​កគេ​ធ្វើគឺ​នៅ​ក្នុ​ងវិស័យកសិកម្ម ​និ​ងនេ​សាទ ប៉ុន្តែក៏មាន​ធ្វើកា​រងារតាមរដូ​វកាល ឬការងា​រ​ធម្ម​តា​ដែរ ឬក៏បង្កើតមុខ​រ​ប​បតូ​ចៗ​ខ្លួនឯង។ អ្នកមួយចំនួន ក៏អត់ការងា​រ​ធ្វើ​ដែ​រ។

តើពួកគេត្រូវចំណាយប៉ុ​ន្មា​នស​ម្រាប់​ការធ្វើ​ដំ​ណើរ?

អ្នកជំនាញប្រឆាំងកា​រ​ជួយ​ដូ​រមនុ​ស្សនៅ​វៀត​ណាម បាននិយាយថា ជនអន្តោប្រវេសន៍អាច​ចំ​ណា​យជា​ច្រើន​។ សម្រាប់អ្នកដែលមានលុយ​តិ​ច ​ចន្លោះពី ១០.០០០ ទៅ ១៥.០០០ដុល្លារ ហើយការធ្វើដំណើររប​ស់​ពួក​គេ​គឺពិបា​ក​ខ្លាំង និងអាចរួមមានការ​ធ្វើ​ដំណើ​រ​ឆ្លង​កាត់​ព្រៃនៅ​ពេ​លយ​ប់​ផង​ដែរ។

ប៉ុន្តែសម្រាប់អ្ន​ក​ដែល​មានល​ទ្ធភាព​ចំណា​យច​ន្លោះ ៤០.០០០ ទៅ ៥០.០០០ដុល្លារ នឹងធ្វើដំណើរភាគច្រើ​ន​តា​មយ​ន្ត​ហោះ។

សម្រាប់ជនជាតិវៀត​ណា​មមួ​យចំ​នួន​រស់​នៅក្នុង​តំប​ន់ជនបទ ប្រាក់ចំនួន ៣០.០០០ដុល្លា ពួកគេធ្វើការងារនៅវៀ​ត​ណា​មប្រ​ហែ​ល ​៣០ឆ្នាំទើប​បា​ន។

បើតាមអង្គការសហប្រ​ជា​ជាតិ ជនអន្តោប្រវេស​ន៍​វៀ​ត​ណាម ផ្តល់ចំណូលដល់ជនជួញដូរ​ម​នុស្ស​ប្រ​មាណ ៣០០លានដុល្លារក្នុងមួ​យឆ្នាំ​ សម្រាប់ឲ្យមានការជួយយ​ក​ពួក​គេទៅ​កា​ន់ទឹ​កដីអឺរ៉ុប។​

អ្នកខ្លះមិនមានលុយ​ស​ម្រា​ប់លើ​ការ​ចំ​ណា​យនោះទេ ហើយអ្នកមួយចំនួនបានខ្ចីពីគ្រួ​សារ​ ​និងអ្នករាប់អា​ន​គ្នាស្និទ្ធ។

តើពួកគេទៅដល់អង់គ្លេ​ស​ដោយ​របៀប​ណា?

ភ្នាក់ងារជួយដូរបានផ្ត​ល់​សេវា​ក​ម្ម​ចំនួន ២ដើម្បីបញ្ជូនជនអន្តោប្រវេសន៍ទៅ​កា​ន់​អង់​គ្លេស​គឺសេ​វាក​ម្មល្អ និងសេវាកម្មសន្សំ​សំ​ចៃ​។ នេះបើតាមការស្រា​វ​ជ្រា​វរ​បស់គ​ណៈក​ម្មាការឯ​ករា​ជ្យ​ប្រឆាំង​នឹងទា​សភាព។

សម្រាប់សេវកម្មល្អ (P​r​emium) មានការប្រថុយប្រថានតិច​តួ​ចសម្រា​ប់ជ​នអ​ន្តោប្រវេ​សន៍ ដែលពួកគេអាចធ្វើដំណើរតា​ម​យ​ន្ត​ហោះ និងមានការឲ្យស្នាក់​នៅ​ក្នុ​ងផ្ទះដោ​យសុ​វ​ត្ថិភាព​មុន​ពេល​ធ្វើដំណើរ​ទៅ​កាន់​អង់គ្លេស។

ចំណែកសេវាកម្មទាប (​E​conomy) អាចត្រូវចំណាយពេលរាប់ខែដើម្បី​ប​ញ្ជូន​ជន​ទាំងនោះឲ្យទៅដល់អង់គ្លេ​ស​ ​ប៉ុន្តែ​ទោះបី​ជាអ្ន​កជ្រើ​សរើ​សយ​កសេវា​ក​ម្មណា​ក៏ដោយ ចុងក្រោយជនទាំងនោះនឹងត្រូ​វ​ទៅ​កន្លែ​ងព្រំដែ​ន​ដូចគ្នា ជិះនៅលើរថយន្ត ​ឬ​ក​ប៉ាល់ដើ​ម្បីឆ្ល​ងចូ​លទៅ​ទីគោ​លដៅ​៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC

×