Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ឡាន​ឆាង លើក​ទី​២

​ភ្នំពេញ​៖ ថ្ងៃស្អែក​ទី​១០ ខែ​មករា​ឆ្នាំ​២០១៨​នេះ នឹង​ធ្វើ​ជា​ធ្វើ​ជា​សហប្រធាន និង​ជា​ម្ចាស់ផ្ទះ​ក្នុង​កិច្ចប្រជុំ​កំពូល នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង (Lancang-Mekong) លើក​ទី​២ ក្រោម​មូលបទ ទន្លេ​របស់​យើង​ដើម្បី​សន្តិភាព និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ។ កិច្ចប្រជុំ​នេះ នឹង​នាំមក​នូវ​គម្រោង​អភិវឌ្ឍន៍​ជា​ច្រើន សម្រាប់​ប្រជាជាតិ រស់នៅ​តាម​ដង​ទន្លេមេគង្គ ហើយ​ដែល​ភ្ជាប់​ទៅ​ទន្លេ​ឡាន​ឆាន​ប្រទេស​ចិន ដែល​ក្នុងនោះ​មាន​ប្រទេស កម្ពុជា ថៃ ឡាវ វៀតណាម ភូមា និង​ប្រទេស​ចិន​។​

សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ថ្លែង​សារ​ក្នុងផេក​ហ្វេស​ប៊ុក​ផ្លូវការ​នា​ព្រឹក​ថ្ងៃ​ទី​៩​ខែ​មករា​នេះ​ថា ដោយសារ​សន្តិភាព ស្ថិរភាព​នយោបាយ និង​សង្គម ទើប​យើង​អាច​រៀបចំ​កិច្ចប្រជុំ​កំពូល​អន្តរជាតិ​បែបនេះ​បាន​។ នេះ​ជា​មោទនភាព​របស់​ជាតិ​យើង ទាំងមូល ដែល​បានមកពី​ការរួមចំណែក​របស់​បង​ប្អូន​ជនរួមជាតិ​ទាំងអស់គ្នា​។​

​កិច្ចប្រជុំ​កំពូល​សហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​លើក​ទី​២​ធ្វើ​នៅ​កម្ពុជា​។​

​ក្នុង​កិច្ចប្រជុំ​កំពូល​នេះ នឹងមាន​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល ឬ​ប្រមុខ​រដ្ឋាភិបាល​នៃ​បណ្តា​ប្រទេស​នៅ​តាម​ដង​ទន្លេមេគង្គ​ចំនួន ៦​ចូលរួម ដែល​មាន​ដូចជា ប្រទេស​ចិន វៀតណាម ឡាវ ភូមា ថៃ និង​កម្ពុជា ។ ថ្នាក់ដឹកនាំ​ប្រទេស​ទាំង​៦ នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង នឹង​ធ្វើ​ការពិភាក្សា​លើ​បញ្ហាសំខាន់ៗ​ដើម្បី​ជំរុញ​ការអភិវឌ្ឍន៍​អនុ​តំបន់​ទន្លេមេគង្គ ផ្ដោត​ជា​សំខាន់​ទៅ​លើ​ការ​តាំងចិត្ត​ក្នុង​ការរក្សា​សន្តិភាព ស្ថេរភាព ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​វិបុលភាព​ដែល​នាំមក​នូវ​ផលប្រយោជន៍​សម្រាប់​ប្រជាជាតិ​ទាំងអស់​។​

​កិច្ចប្រជុំ​កំពូល​នេះ ក៏​នឹង​ផ្តល់​សារសំខាន់​ដល់​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​-​សង្គម របស់​ប្រទេស​អនុតំបន់ ការធ្វើឱ្យ​ប្រសើរឡើង​សុខមាលភាព​ប្រជាជន ការ​បង្រួញ​គម្លាត​អភិវឌ្ឍន៍​នៅក្នុង​ចំណោម​ប្រទេស ដើម្បី​គាំទ្រ​ដល់​ការកសាង​សហគមន៍​អាស៊ាន និង​ការជំរុញ​កិច្ចសហប្រតិបត្តិការ ត្បូង​-​ត្បូង ដើម្បី​រួមចំណែក​បន្ថែមទៀត​ដល់​ការអនុវត្ត​របៀបវារៈ​ឆ្នាំ​២០៣០ របស់​អង្គការសហប្រជាជាតិ សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។​

​បន្ទាប់ពី​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ឡាន​ឆាង​នេះ លោក​នាយករដ្ឋមន្ត្រី​ចិន លី គឺ​ឈាំ​ង នឹង​អញ្ជើញ​បំពេញ​ទស្សនកិច្ច​បន្ត​នៅ​កម្ពុជា​ផងដែរ​៕ ដោយ​៖​កូឡាប​

 

×