Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កំណត់ហេតុ​ស្តីពី ហយ​គ្រិវៈ មក​ពី​ប្រាសាទនាងខ្មៅ​, ខេត្តតាកែវ​

​ជា​អវតារ​របស់​ព្រះ​វិស្ណុ ហើយ​មាន​ក្បាល​ជា​សេះ និង​ដងខ្លួន​ជា​មនុស្ស ចម្លាក់​ហយ​គ្រិវៈ ឬ​ក​ល្កិន ខាងលើនេះ ត្រូវបាន​គេ​រកឃើញ​នៅក្នុង​ប្រាសាទនាងខ្មៅ ស្រុក​សំរោង ខេត្តតាកែវ​។ ចម្លាក់​ដ៏​សំខាន់​នេះ មាន​ត្រឹមតែ​ដងខ្លួន មាន​កំពស់​ប្រមាណ​ជា ១.៣ ស​.​ម​៣ ហើយ​ស្ថិត​ក្នុង​រចនាប័ទ្ម​ប្រែ​រូប ត្រូវបាន​រកឃើញ​នៅ​ប្រាសាទនាងខ្មៅ នៅ​ឆ្នាំ ១៩២០​។​

រូបភាព ១-២ : ក្បាល​ហយ​គ្រិវៈ មុន​ការផ្សារភ្ជាប់​ទៅ​នឹង​ដងខ្លួន នៅ​ឆ្នាំ ១៩៩៧ និង ក្រោយ​ពី​ផ្សាភ្ជាប់ នៅ​ឆ្នាំ ២០០០ (​ម​.​ត ២០១០)

សូមជម្រាបថា ទេវតា​ថ្នាក់ក្រោម​នេះ ក៏​មាន​ឈ្មោះ​មួយ​ទៀត គឺ​ក្បាល​សេះ ឬ​វជិ​បុខ ជា​ភាសាសំស្ក្រឹត​។ គប្បី​សូម​ជម្រាប​ផងដែរ​ថា ក្បាល​នៃ​ចម្លាក់​ខាងលើនេះ ត្រូវបាន​រកឃើញ​នៅ​ខែ ឧសភា ឆ្នាំ ១៩៩៧ រី​ឯ​ដងខ្លួន​វិញ​នៅ​ឆ្នាំ ១៩២៣ ហើយ​ចម្លាក់​ទាំងពីរ ត្រូវបាន​ផ្គុំ​ឡើង​នៅ​ឆ្នាំ ២០០០​។​

សព្វថ្ងៃនេះ ចម្លាក់​ដ៏​សំខាន់​នេះ តម្កល់​នៅ​សារមន្ទីរ​ជាតិ​ភ្នំពេញ​។

ដោយសារ​តែ​រូបចម្លាក់​នេះ ជា​រូបចម្លាក់​មួយ​ដ៏​កម្រ ប្រកប​ដោយ​សោភ័ណ្ឌភាព​បំផុត ដែល​សិល្បករ​ខ្មែរ​សម្រេចបាន ហើយ​ដោយសារតែ​ការ​រក​ឃើញ​នៅ​ព្រះ​កេស​នេះ ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយ​ដ៏​សំខាន់​ក្នុង​វិស័យ​សិល្បៈ​ខ្មែរ នា​សម័យអង្គរ​ដ៏​រុងរឿង​ថ្កើង​ថ្កាន ទើប​យើង​យក​រូបចម្លាក់​នេះ មក​ផ្សាយ​ជូន​មតិ​មហាជន​ជា​ព័ត៌មាន​៕ (​ម​.​ត្រា​ណេ​)

×