Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រថ​យន្ត​​​ឡិច​ស៊ី​ស​ RX300​ បុក​ម៉ូតូ ផ្លោ​ង​​​​បោក​​ផ្ទ​ប់​នឹង​ខឿន​ថ្ម​​បែ​កក្បា​ល​ស្លាប់បុរស​ម្នាក់​​​​ភ្លាមៗ​​

spot_img

​ភ្នំពេញ​ ៖​ បុរស​ម្នាក់​ បើករថយ​ន្ត​​ឡិច​​ស៊ី​ស​ RX300​ មួយ​គ្រឿង​ បត់​ឆ្លងផ្លូវ​​មិន​​ប្រយ័ត្ន​ ជ្រុល​ទៅ​បុក​ម៉ូតូ​​មួ​យ​គ្រឿ​ង​ បណ្តាល​ឲ្យ​បុរស​​ម្នាក់​​ ផ្លោង​បោក​ទៅ​នឹង​ខឿ​ន​​ផ្លូវ​បែក​​ក្បាល​ស្លាប់​នៅ​នឹង​កន្លែ​ង​ កាលពី​វេលា​ម៉ោង​១​និង​៣៥​​​នាទី​យប់​ ឈាន​ចូល​ថ្ងៃ​ទី​​៣០​ ខែតុលា​ ឆ្នាំ​២០១៩​ ស្ថិត​នៅ​ចំណុច​មុខ​​​ក្រុម​ហ៊ុន​​លក់​រ​ថយន្ត​ TOYOTA​ តាម​បណ្តោយ​ផ្លូវ​​​សហព័ន្ធ​​​រុ​ស្ស៊ី​ ក្នុង​សង្កាត់​ទឹក​ថ្លា​​ ខណ្ឌ​សែន​​សុ​ខ​ រាជធានី​ភ្នំពេញ​។​

​តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា​ អ្នក​បើករថយ​ន្ត​​ឡិច​​ស៊ី​ស​ RX-300​ មួយ​គ្រឿង​ ពណ៌​ស​ ពាក់​ផ្លាក​លេខ​ ភ្នំពេញ​ 2AN-5652​ ធ្វើ​ដំណើរ​តាម​បណ្តោយ​​ផ្លូ​វ​ស​ហព័ន្ធ​​រុ​ស្ស៊ី​ ទិស​ដៅ​ពី​លិចទៅ​​​កើត​ លុះ​មក​ដល់​ចំណុច​កើត​ហេ​តុ​ខា​ង​លើ​ បាន​បត់​ឆ្វេង​ដៃ​ឆ្លង​​ទៅ​​ផ្លូវ​​បេតុ​ង​ម្ខាង​​ទៀត​ ក្នុង​ល្បឿន​លឿន​ ​ក៏​ជ្រុ​ល​ទៅ​​បុក​ម៉ូ​តូ​មួ​យ​គ្រឿង​ ម៉ាក​ស្មាស់​វី​ ពណ៌​ខ្មៅ​ ពា​ក់​ស្លាក​លេខ​ ភ្នំពេញ​ 1AW-9959​ ជិះ​ដោយ​បុរស​ម្នាក់​បញ្ច្រាសទិស​ដៅ​គ្នា​ ពី​កើត​ទៅ​លិច​ បណ្តាល​ឲ្យ​ជន​គ្រោះ​ធ្វើ​ផ្លោង​​​ទៅ​បោ​ក​នឹ​ង​ខឿន​ផ្លូវបែក​ក្បាល​ស្លាប់​​​ភ្លាមៗ​ នៅ​នឹង​កន្លែង​កើ​ត​ហេតុ​​ ។​ ភ្លាមៗ​នោះ​ ម្ចាស់​រថយន្ត​បង្ក​​​ ត្រូវ​បាន​ប្រជាពលរដ្ឋ​ធ្វើកា​រ​​ឃា​ត់ខ្លួន ​ប្រគល់​ជូន​សមត្ថកិ​ច្ច​​មូល​ដ្ឋាន​ភ្លា​មៗ​។​

​តាម​របាយការណ៍​បាន​​​ឲ្យ​ដឹង​ទៀត​ថា​ សព​ជន​រង​​គ្រោះ​​មា​នឈ្មោះ​​ លៀង​ លី​ហុង​ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ​ មុខរបរ​​ដឹ​ក​អី​វ៉ាន់​ ស្នាក់​នៅ​ក្នុង​បុ​រី​​ចំការ​​ដូ​ង​ស​ង្កាត់​​ដង្កោ​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​​​។​

​ក្រោយ​កើតហេតុ​ សមត្ថកិច្ច​មូលដ្ឋាន​បាន​ទំនា​ក់​ទំនង​​ទៅ​​សមត្ថ​កិច្ច​​ជំនាញ​ ចុះ​មក​ធ្វើការ​​វា​ស់វែ​ង​យ​ក​ម៉ូតូ​ និង​រថយ​ន្ត​ទៅ​​រក្សា​​ទុក​នៅ​ការិយាល័យ​​ច​រាចរ​ណ៍​​ផ្លូវគោ​ក​រាជ​ធា​នី​ភ្នំពេញ​ រង់ចាំ​ធ្វើការ​ដោះស្រាយ​​គ្នា​​ទៅ​​តាម​​ផ្លូ​វច្បាប់​។​ ដោយឡែក​សព​ជន​​​រង​គ្រោះ​ សមត្ថកិច្ច​ធ្វើ​កំណ​ត់​ហេតុ​​ ប្រគល់​ជូន​សាច់ញាតិ​យក​​ទៅ​​ធ្វើបុ​ណ្យ​​តាម​​ប្រពៃ​ណី​៕ដោយ៖កូឡាប

spot_img
×