Friday, March 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជប៉ុន​នឹង​បន្ត​ការគាំទ្រ​នូវ​ការផ្តល់​ហិរញ្ញប្ប​ទាន សម្រាប់​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​ផ្លូវការ (ODA) និង​ជំរុញ​ការអភិវឌ្ឍ​វិស័យ​ឯកជន​នានា ឲ្យ​កាន់តែ​រីកចម្រើន​ថែមទៀត​

ភ្នំពេញ​៖ ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​កម្ពុជា បាន​ថ្លែងប្រាប់​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ចកម្ពុជា​ថា ក្នុង​អា​ណិ​ត្ត​បំពេញភារកិច្ច​ការទូត​នេះ លោក​នឹង​បន្ត​ខិតខំ​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ លើ​គ្រប់​វិស័យ​អាទិភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា ព្រមទាំង​បន្ត​ការគាំទ្រ​នូវ​ការផ្តល់​ហិរ្ញ​ញ្ញ​ប្ប​ទាន សម្រាប់​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​ផ្លូវការ (ODA) និង​ជំរុញ​ការអភិវឌ្ឍ​វិស័យ​ឯកជន​នានា ឲ្យ​កាន់តែ​រីកចម្រើន​ថែមទៀត​។​

​សូមបញ្ជាក់ថា បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាលពី​ថ្ងៃទី​១​វិច្ឆិកា​ថា លោក​អគ្គបណ្ឌិត​សភាចា​រ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានអនុញ្ញាត​ឲ្យ លោក Masahiro MIKAMI ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​ជប៉ុន ប្រចាំ​ព្រះរាជា​ណាចក្រ​កម្ពុជា ជួប​សម្តែង​ការគួរសម ក្នុងខណៈដែល​លោក​ត្រូវបាន​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​ជប៉ុន​ថ្មី ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា នា​ថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០១៩ នៅ​ទីស្តីការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។​

​លោក Masahiro MIKAMI ឯកអគ្គរដ្ឋទូត​ជប៉ុន បាន​សម្តែង​ក្តី​សោមនស្ស​រីករាយ បានមក​បំពេញបេសកកម្ម ការទូត​នៅ​កម្ពុជា និង​សម្តែង​ការកោតសរសើរ ដល់​កិច្ចខិតខំ​ប្រឹងប្រែង របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​សម្រេចបាន​សមិទ្ធ​ផល​ផ្លែផ្កា​ជាច្រើន ជាមួយនឹង​កំណើនសេដ្ឋកិច្ច​ខ្ពស់ និង​ការរីកចម្រើន ស្ទើរ​គ្រប់​វិស័យ ជាពិសេស​ការសម្រេចបាន​នូវ​កំណើនសេដ្ឋកិច្ច ក្នុង​អត្រា​៧.៥%​ជា​កំណើន​មួយ​ខ្ពស់បំផុត ក្នុង​រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយនេះ ដែល​ធ្វើ​ឲ្យ​កម្ពុជា​ប្រែក្លាយជា​ប្រទេស ដែល​ធ្លាប់មាន​ចំណូល​ទាប មកជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប​។​

​អគ្គបណ្ឌិត​សភាចា​រ្យ ឧបនាយករដ្ឋមន្ត្រី សូម​អរគុណ​ចំពោះ​ការវាយតម្លៃ​ខ្ពស់ របស់​ឯកអគ្គរដ្ឋទូត​ជប៉ុន ដោយ​គូសបញ្ជាក់ថា ការសម្រេចបាន​នូវ​សមិទ្ធផល​ផ្លែផ្កា​ជាច្រើន ដោយ​កម្ពុ​ជាមាន​សុខសន្តិភាព ជាមួយនឹង​ស្ថិរភាព​នយោបាយ និង​ស្ថិរភាព​នៃ​ម៉ាក្រូសេដ្ឋកិច្ច និង​ការអនុវត្ត​ដ៏​ត្រឹមត្រូវ​នូវ​គោលនយោបាយ និង​យុទ្ធសាស្ត្រ​នៃ​ការអភិវឌ្ឍ​ជាតិ របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​លោក Masahiro MIKAMI បញ្ជាក់ថា ក្នុង​អា​ណិ​ត្ត​បំពេញភារកិច្ច​ការទូត​នេះ លោក​នឹង​បន្ត​ខិតខំ​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ លើ​គ្រប់​វិស័យ​អាទិភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា ព្រមទាំង​បន្ត​ការគាំទ្រ​នូវ​ការផ្តល់​ហិរ្ញ​ញ្ញ​ប្ប​ទាន សម្រាប់​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​ផ្លូវការ (ODA) ទាំង​ក្នុង​ក្របខ័ណ្ឌ​ហិរញ្ញប្បទាន​ឥត​សំណង​, ឥណទាន​សម្បទាន និង​ជំនួយ​បច្ចេកទេស ពិសេស​ជំរុញ​ការអភិវឌ្ឍ​វិស័យ​ឯកជន​នានា ឲ្យ​កាន់តែ​រីកចំរើន​បន្ថែមទៀត និង​សូម​ថ្លែងអំណរគុណ​ចំពោះ​លោក​អគ្គបណ្ឌិត​សភាចា​រ្យ​ឧបនាយករដ្ឋមន្ត្រី ក៏ដូចជា ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា និង​ស្ថាប័ន​ពាក់ព័ន្ធ ដែល​តែងតែបាន​ផ្តល់នូវ​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អប្រសើរ រវាង​ប្រទេស​កម្ពុជា និង​ជប៉ុន នាពេល​កន្លងមក​។​

​អគ្គបណ្ឌិត​សភាចា​រ្យ ឧបនាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ចំពោះ​ការ​កិច្ចខិតខំ​ប្រឹងប្រែង របស់​រដ្ឋាភិបាល​ជប៉ុន​ដែល​បានផ្តល់ កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍​នៅ​កម្ពុជា តាំង​ដើម​រៀងមក ដែល​សកម្មភាព​ទាំងនេះ បាន​ឆ្លុះបញ្ចាំង​យ៉ាងច្បាស់​ថា ជប៉ុន​ជា​ដៃគូ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ដ៏​សំខាន់ ក្នុងការ​ចូលរួមចំណែក​គាំទ្រ​ដល់​ប្រទេស​កម្ពុជា​។​

​លោក​អគ្គបណ្ឌិត​សភាចា​រ្យ ក៏បាន​សម្តែង ការ​កោត​ស​សើរ និង​ថ្លែងអំណរគុណ​ចំពោះ​លំហូរ​ទុន និង​ទំហំ​ការវិនិយោគ​ឯកជន​ពី​ប្រទេស​ជប៉ុន ដែលមាន​ចំនួន​កើតឡើង ជា​បន្តបន្ទាប់​ដែល​បាន​ជួយ​ជំរុញ​អភិវឌ្ឍន៍​សង្គម​-​សេដ្ឋកិច្ចកម្ពុជា​។ ជាមួយគ្នានេះ ដើម្បី​លើកកម្ពស់ ការវិនិយោគ​ពី​វិស័យ​ឯកជន​, ទាក់ទាញ អ្នក​វិនិយោគិន​, ភាព​ប្រកួតប្រជែង​ដើម្បី​ជំរុញ​ពិ​ពិ​កម្ម​សេដ្ឋកិច្ច​, រាជរដ្ឋាភិបាល​កម្ពុជា ខិតខំ​បន្ត​ពង្រឹង​ច្បាប់​, កំណែទម្រង់​អភិបាលកិច្ច​រួមមាន​៖ ការកែលម្អ​ប្រព័ន្ធ​ឡូ​ជី​ស្ទីក និង​ការលើកកម្ពស់​ការតភ្ជាប់​ផ្នែក​ដឹកជញ្ជូន​, ប្រព័ន្ធគ្រប់គ្រង និង​មធ្យ​បាយ​ដឹកជញ្ជូន សម្រួល​ដល់​បរិយាកាស​អំណោយផល​សម្រាប់​ធុរកិច្ច និង​ការវិនិយោគ​ឲ្យ​ស្របទៅនឹង​ការរីកចម្រើន នូវ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​នាពេល​បច្ចុប្បន្ន​។​

​ក្នុងន័យនេះ លោក​អគ្គបណ្ឌិត​សភាចា​រ្យ បានស្នើ​ឯកអគ្គរដ្ឋទូត​ជប៉ុន បន្ត​ជួយ​សម្របសម្រួល ដើម្បី​ទាក់ទាញ​អ្នកវិនិយោគ ជប៉ុន​ឲ្យ​បាន​ច្រើន​បន្ថែមទៀត​មក​កម្ពុជា​៕​ដោយ​៖​កូ​ឡាប​