កណ្ដាល ៖ នៅក្នុងអំឡុងខែធ្នូ ឆ្នាំ២០១៧ បទល្មើសព្រហ្មទណ្ឌក្នុងខេត្តកណ្តាល មានកើតឡើងចំនួន៣១លើ២៩ករណី ក្នុងនោះ បទឧក្រិដ្ឋ កើតឡើងចំនួន៤លើ៤ករណី លួចមាន ស្ថានទម្ងន់១ករណី ឃាតកម្ម១ករណី និងរំលោភសេពសន្ថវៈ៤ករណី។ បទមជ្ឈឹមកើតមានឡើង២៧លើ២៥ករណី ក្នុងនោះ បទល្មើសលួច១១ករណី ឆបោករំលោភទំនុកចិត្ដ ២ករណី ហិង្សាដោយចេតនា១១ករណី ហិង្សាក្នុង គ្រួសារ៣ករណី។ រាល់ករណីខាងលើនេះ បណ្ដាលឲ្យមានមនុស្សស្លាប់ម្នាក់ របួស១០នាក់ ជនរងគ្រោះ២០នាក់។ ចំពោះករណី គ្រោះថ្នាក់ចរាចរណ៍ កើតមានឡើងចំនួន១៨លើ៩លើក បណ្ដាលឲ្យមានមនុស្សស្លាប់១០នាក់ របួស៤០នាក់ ។
នាព្រឹកថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្កណ្តាល បានរៀបចំកិច្ចប្រជុំបូកសរុបសភាព ការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែធ្នូ ឆ្នាំ២០១៧ និងទិសដៅអនុវត្តការងារប្រចាំខែមករា ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោកអ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល។
លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនរួមចំនួន៣៦ករណី ចាប់ខ្លួនជនល្មើស៦៤នាក់ ក្នុងនោះករណីជួញដូរ២៥ករណី ចាប់ជនល្មើស៤៩នាក់ និងបទល្មើស ប្រើប្រាស់គ្រឿងញៀន៧ករណី ចាប់ខ្លួន ជនល្មើស១១នាក់ អនុវត្ដដីកា៤ករណី ចាប់ខ្លួនជនល្មើស៤នាក់។ ក្នុងប្រតិបត្ដិ ការបង្ក្រាបខាងលើនេះ សមត្ថកិច្ចជំនាញ បានធ្វើការដកហូតវត្ថុតាង ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ICE)ចំនួន១៩៦កញ្ចប់ ស្មើនឹងទម្ងន់៣៦,០៥ក្រាម ម៉ូតូ១០ គ្រឿង ទូរស័ព្ទ៤៥គ្រឿង និងសម្ភារៈពាក់ ព័ន្ធជាច្រើនទៀត។ ដោយឡែក លទ្ធផល បង្ក្រាបល្បែងស៊ីសងខុសច្បាប់បានចំនួន១៦ករណី ចាប់ខ្លួនជនសង្ស័យ៩៣នាក់ ក្នុងនោះស្រីចំនួន១៩នាក់ (អប់រំនៅមូល ដ្ឋាន៩ករណី ជនសង្ស័យ២៤នាក់និង បញ្ជូនទៅតុលាការ៧ករណីជនសង្ស័យ ៦៩នាក់ )។
ថ្លែងក្នុងកិច្ចប្រជុំ បូកសរុបសភាពការណ៍លទ្ធផលការងារប្រចាំខែធ្នូ ឆ្នាំ២០១៧ និងលើកទិសដៅការងារខែមករា ឆ្នាំ២០១៨ លោកឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន បានបញ្ជាក់ថា មន្ដ្រីនគរបាលទាំងអស់ ត្រូវខិតខំសហការគ្នាបំពេញការងារ ភារកិច្ចនៅ ក្នុងមូលដ្ឋាន ដើម្បីបង្ការទប់ស្កាត់ និង បង្ក្រាបបទល្មើស ឲ្យបានទាន់ពេលវេលា ទទួលបានលទ្ធផលល្អប្រសើរ ឆ្ពោះទៅរក គោលនយោបាយភូមិ/ឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាល។ ក្រៅពីការបង្ការទប់ស្កាត់និងបង្ក្រាបបទល្មើសនគរបាលទាំងអស់ត្រូវខិតខំផ្ដល់សេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋតាមមូលដ្ឋាន ក្នុងករណីប្រជាពលរដ្ឋមានទុក្ខកង្វល់អ្វីមួយ ត្រូវរិះ រកវិធីសាស្ដ្រដោះស្រាយ ជូនពួកគាត់ឲ្យបានទាន់ពេលវេលា ដើម្បីឲ្យពួកគាត់រស់នៅក្នុងភាពសុខសាន្ដ និងមិនមានការភ័យ ខ្លាច ៕ ដោយ៖បញ្ញាស័ក្តិ