Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយអគ្គិភ័យឆាបឆេះផ្ទះជួលជនជាតិចិន សមត្ថកិច្ចរកឃើញគ្រឿងញៀន ជាង២០គីឡូ

spot_img

ព្រះសីហនុ៖ បើតាមសមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកានេះថា កាល​រសៀលម្សិលមិញ ក្នុងភូមិ៣ សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុមានផ្ទះប្រជា​ព​លរដ្ឋ​មួយកន្លែង ដែលជួលឲ្យជនជាតិចិនស្នាក់នៅ តែក្រោយមកមានករណីអគ្គិភ័​យ​ឆាបឆេះ ផ្នែកខ្លះ ក្នុងបន្ទប់ ដោយពុំទាន់ដឹងពីមូលហេតុ​ ពេលនោះក្រោយទទួលបានព័ត៌មានភ្លាម កម្លាំង​ស​មត្ថ​កិច្ច ក៏ចុះអន្តរាគមន៍បាញ់ទឹកពន្លត់ ​ក៏ទើបនឹងគ្រឿងញៀនជាង២០គីឡូក្រាម។​

សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ រកឃើញគ្រឿងញៀនច្រើនគីឡូក្រាម ក្រោយអន្តរាគមន៍ចូលទៅពន្លត់អគ្គិភ័យកន្លែង​​លក់​កាហ្វេ ក្នុងសណ្ឋាគារមួយកន្លែងក្នុងក្រុងព្រះសី​ហ​នុ។​ សមត្ថកិច្ចប្រាប់ថា ជាដំបូងមានអគ្គិ​ភ័យឆាប​ឆេះ​កន្លែង​លក់កាហ្វេ ក្នុងសណ្ឋាគារមួយ​ នៅក្នុងភូមិ៣​ ស​ង្កាត់​លេខ២ ក្រុងព្រះសីហនុ កាលពីថ្ងៃត្រង់ថ្ងៃទី៣​ វិច្ឆិកា២០១៩ ។ បន្ទាប់មកសមត្ថកិច្ចក៏ចេញអន្តរាគមន៍ជួយពន្លត់ រួចក៏ប្រទះឃើញ ​គ្រឿង​ញៀន​ច្រើន​កញ្ចប់ ក្នុងនោះកញ្ចប់ខ្លះភ្លើងឆេះ​រោ​ល និងខ្លះទៀតនៅល្អ ច្រើនគីឡូក្រាម​ ​ដែលតា​ម​ការសន្និដ្ឋាន ពីសមត្ថកិច្ចថា គ្រឿងញៀនទាំងអស់នេះយ៉ាងតិ​ច​២០គី​ឡូក្រាម។ បើតាមសម​ត្ថកិច្ច បញ្ជាក់​ថា ទីតាំងកើតហេតុនិងរកឃើ​ញ​គ្រឿងញៀ​ននេះ ប្រជាពលរដ្ឋខ្មែរយើងបានជួលទៅឲ្យជនជាតិចិន។ ភ្លាម​ៗមាន​ជន​សង្ស័យជនជាតិចិនចំនួន៤នា​ក់​ (ស្រី២នាក់) ត្រូវបានសមត្ថកិច្ចនគរបា​ល​ ឃា​ត់ខ្លួន​នាំយក​មក​សាកសួ​របន្តតា​មនីតិវិធី នៅស្នងការដ្ឋាននគរបាលខេ​ត្ត​ព្រះសីហ​នុ ដើម្បីកំណត់មុខសញ្ញា​ជ​នពាក់​ព័ន្ធនឹងបទល្មើស ចរាចរណ៍និងលា​ក់ទុ​កគ្រឿ​ងញៀ​ននេះ៕ដោយ៖កូឡាប

spot_img
×