នៅពេលមានផ្ទៃពោះ នោះរឿងដំបូងដែលស្ត្រីកត់សម្គាល់ គឺថាសម្លៀកបំពាក់ខុសធម្មតារបស់នាងបានចាប់ផ្តើមតូចចង្អៀតទៅៗ ពោលគឺសម្លៀកទាំងឡាយណាដែលបានប្រើរាប់ឆ្នាំ គឺលែងសមល្មមទៀតហើយ ។
ទោះយ៉ាងណា ស្ត្រីម្នាក់ឈ្មោះ Reanna Stephens អាយុ ១៨ ឆ្នាំ បានអះអាងថា នាងមានផ្ទៃពោះ ៦ ខែ ហើយ ប៉ុន្តែ អ្នកលេងអ៊ីនធើរណេតនៅតែសង្ស័យថា នាងពិតជាមានផ្ទៃពោះ ។ នាងបានផុសរូបជាច្រើននៅលើបណ្តាញសង្គម ដោយអះអាថា រូបថតទាំងនោះត្រូវបានថត នៅពេលនាងមានផ្ទៃពោះ ៦ ខែ ហើយវាធ្វើឲ្យគ្រប់គ្នាពិភាក្សាវែកញែកយ៉ាងផុសផុល ។ អ្នកលេងអ៊ីនធើរណេតមិនអាចជឿថា ពោះ«សំប៉ែត»របស់នាងពិតជាមានទារកនោះឡើយ ។ អ្នករិះគន់ជាច្រើនបានអះអាងថា ការថែរក្សារូបរាងតូចបែបនេះ អាចនឹងកំពុងធ្វើឲ្យប៉ះពាល់ដល់ទារកក្នុងផ្ទៃរបស់នាង ។
ទោះយ៉ាងណា Reanna នៅតែបញ្ជាក់ថា នាងពិតជាមានគភ៌ ហើយថា នាង និងទារករបស់នាង កំពុងមានសុខភាពល្អ ។ នាងបានប្រៀបធៀបការរីកធំទៅលើទារករបស់នាង ចំពោះមនុស្សផ្សេងៗនៅលើហ្វេសប៊ុក ដោយថា វាមិនមែនធំដូចពោះអ្នកដទៃទេ ។
នាងនិយាយថា៖ «ខ្ញុំស្រលាញ់ការរីកតិចៗរបស់ខ្ញុំ វាមិនធំ ប៉ុន្តែ ខ្ញុំគិតថា វាល្អឥតខ្ចោះទៅតាមរបៀបផ្ទាល់របស់វា ហើយវាជាខ្លួនរបស់ខ្ញុំ និងវាមិនមែនជាខ្លួនរបស់អ្នកណាទេ» ។ «ខ្ញុំត្រូវបានគេប្រាប់ថា ខ្ញុំមិនគួរកំពុងមានគភ៌ទេ ប្រសិនបើខ្ញុំពុំអាចបញ្ចុកខ្លួនឯងផង ប៉ុន្តែ មនុស្សមិនដឹងអំពីរបបអាហារ និងរបៀបរបបរស់នៅរបស់ខ្ញុំ» ។
Reanna បន្តថា៖ «ខ្ញុំបានធ្វើសិល្បះប្រយុទ្ធចម្រុះអស់រយៈពេល ៦ ឆ្នាំ ក្នុងនោះរួមមាន៖ ប្រដាល់សកល, ប្រដាល់សេរី, Jujitsu និងការហ្វឹកហាត់ទម្ងន់ អមជាមួយយូហ្គា និង Cardio» ។
«ឥឡូវ ខ្ញុំគ្រាន់តែធ្វើយូហ្គា និង Cardio, ប៉ុន្តែ នេះជាផ្នែកនៃហេតុផលសម្រាប់រូបរាងរបស់ខ្ញុំតូចស្តើង» ។
«ជាសំណាងល្អ ខ្ញុំមានការគាំទ្រពីគ្រួសាររបស់ខ្ញុំ ព្រោះម្តាយរបស់ខ្ញុំ ក៏ស្ថិតក្នុងស្ថានភាពស្រដៀងគ្នានេះដែរ នៅពេលគាត់មានគភ៌ ។ គាត់ជាអត្តពលិកម្នាក់ ហើយគាត់មិនបានស្តែងឡើងធំរហូតដល់មានគភ៌អាយុ ៧ ខែ ។ ទោះយ៉ាងណា ខ្ញុំមានរាងតូចជាងគាត់ច្រើន» ៕ ចន្ទី