ឆ្នាំជូត ៖ រាសីស្រុតចុះ។ ការងាររវល់សឹងតែរកពេលសម្រាកគ្មាន ប៉ុន្តែទោះបីយ៉ាងណាក៏ចាំបាច់ត្រូវយកចិត្តទុកដាក់ដល់សុខភាព។ ថ្ងៃនេះត្រូវប្រយ័ត្នចាញ់បោកគេរឿងលុយកាក់។ មនោសញ្ចេតនា មិនល្អប្រសើរ អ្នកទាំង២ពិបាកជឿជាក់គ្នា។ ទិសនាំលាភ ទិសលិច តំណមទិសខាងកើត។ ពណ៌នាំសំណាងពណ៌ស។ អ្នកយកអាសាឆ្នាំវក៕
ឆ្នាំឆ្លូវ ៖ រាសីឡើងខ្ពស់។ អ្នកត្រូវដាច់ខាតក្នុងការងារ មិនត្រូវស្ទាក់ស្ទើរ អល់អែកនាំឲ្យបាត់បង់ឱកាស។ ថ្ងៃនេះអាចទិញរបស់ដែលខ្លួនស្រឡាញ់ចូលចិត្ត។ មនោសញ្ចេតនា អ្នកនៅលីវមានឱកាសបានជួបមនុស្សក្នុងសុបិន្ត។ ទិសនាំលាភទិសអាគ្នេយ៍ តំណមទិសពាយ័ព្យ។ ពណនាំសំណាង ពណ៌ក្រហម។ អ្នកយកអាសារឆ្នាំម្សាញ់៕
ឆ្នាំខាល ៖ រាសីឡើងខ្ពស់។ ការងារអំណោយផលល្អ ត្រូវបានថ្នាក់លើលើកតម្កើង អ្នករួមការងារគាំទ្រ។ ថ្ងៃនេះអាស្រ័យដោយសមត្ថភាពរបស់ខ្លួន អ្នកអាចរកបានខ្ទង់ចំណូលដ៏ខ្ពស់មួយ។ មនោសញ្ចេតនា គួរយកចិត្តទុកដាក់ឲ្យបានច្រើនជាងចំពោះគូស្នេហ៍, កុំស្តាយពាក្យសរសើរ លើកទឹកចិត្តសម្រាប់គេ។ ទិសនាំលាភទិសខាងជើង តំណមទិសនិរតី។ ពណ៌នាំសំណាងពណ៌ខៀវ។ អ្នកយកអាសាឆ្នាំកុរ៕
ឆ្នាំថោះ រាសីស្រុតចុះ។ ការងារប្រយ័ត្នធ្លាក់ចូលអន្ទាក់របស់គូប្រជែង, ត្រូវប្រមូលផ្តុំធ្វើឲ្យបានល្អកិច្ចការរបស់ខ្លួន មិនគប្បីចូលរួមក្នុងការងាររបស់អ្នកដទៃ។ ហិរញ្ញវត្ថុប្រឈមហានិភ័យក្ស័យធន ដូច្នេះមិនត្រូវវិនិយោគខ្ចីបុលគេ។ មនោសញ្ចេតនា ពាក្យសម្តីជួនកាលពុំមានប្រសិទ្ធភាពស្មើទង្វើយកចិត្តទុកដាក់បន្តិចបន្តួច តែពោរពេញដោយភាពស្មោះត្រង់។ ទិសនាំលាភទិសខាងត្បូង តំណមទិសខាងជើង។ ពណ៌នាំសំណាង ពណ៌ខ្មៅ។ អ្នកយកអាសាឆ្នាំកុរ៕
ឆ្នាំរោង ៖ រាសីស្រុតចុះ។ ការងារត្រូវរាំងស្ទះធ្វើឲ្យអ្នកខ្វាយខ្វល់តានតឹង។ វិនិយោគពុំអំណោយផលល្អដូច្នេះត្រូវប្រយ័ត្នប្រយែង។ មនោសញ្ចេតនា ស្នេហាត្រូវហ៊ានលះបង់ទើបអាចទទួលបានលទ្ធផលល្អ។ ទិសនាំលាភទិសខាងលិច តំណមទិសខាងកើត។ ពណ៌នាំសំណាងពណ៌ស។ អ្នកយកអាសាឆ្នាំរកា៕
ឆ្នាំម្សាញ់ ៖ រាសីឡើងខ្ពស់។ ការងារជួបរឿងពុំសប្បាយចិត្ត ត្រូវអត់ធ្មត់ស៊ូទ្រាំអ្នកនឹងជំនះបានគ្រប់យ៉ាង។ ចេញក្រៅមិនត្រូវយកតាមខ្លួនច្រើននូវលុយកាក់ ឬរបស់របរមានតម្លៃដើម្បីបញ្ចៀសត្រូវលួចឆក់។ មនោសញ្ចេតនា អ្នកនៅលីវមានឱកាសល្អ តែបែរជាចាប់យកមិនបាន។ ទិសនាំលាភទិសខាងត្បូង តំណមទិសខាងជើង។ ពណ៌នាំសំណាងពណ៌លឿង។ អ្នកយកអាសាឆ្នាំឆ្លូវ៕
ឆ្នាំមមី ៖ រាសីឡើងខ្ពស់។ ការងារ នឹងជួបឱកាសល្អៗច្រើន ត្រូវចេះក្តាប់យកឲ្យទាន់ពេល។ ថ្ងៃនេះអាចរកប្រាក់ចំណូលបន្ថែមបានយ៉ាងក្រាស់ក្រែល។ មនោសញ្ចេតនា ផ្អែម ល្ហែម កក់ក្តៅ។ ទិសនាំលាភទិសពាយ័ព្យ តំណមទិសខាងត្បូង។ ពណ៌នាំសំណាង ពណ៌ស។ អ្នកយកអាសាឆ្នាំចរ៕
ឆ្នាំមមែ ៖ រាសីឡើងខ្ពស់។ ការងារមានឱកាសសហការជាមួយដៃគូថ្មី ត្រូវខំជំរុញទំនាក់ទំនងនេះឲ្យបានល្អ។ ថ្ងៃនេះសំណាងល្អ ធ្វើជំនួញជួញដូរកាក់កបមានលុយកាក់ពេញៗដៃ។ មនោសញ្ចេតនា រីកចម្រើនល្អប្រសើរ។ ទិសនាំលាភទិសខាងកើត តំណមទិសលិច។ ពណ៌នាំសំណាងពណ៌ផ្ទៃមេឃ។ អ្នកយកអាសាឆ្នាំថោះ៕
ឆ្នាំវក ៖ រាសីស្រុតចុះ។ ការងារត្រូវរក្សាស្មារតីធ្វើការឲ្យបានល្អ កុំធ្វើអ្វីដោយខ្ជីខ្ជានាំឲ្យរងការស្តីបន្ទោសពីថ្នាក់លើ។ វិនិយោគមិនល្អ មិនត្រូវប្រថុយប្រថាន។ មនោសញ្ចេតនា មុនពេលនិយាយគួរគិតឲ្យម៉ត់ចត់ កុំឲ្យប៉ះពាល់ដល់ផ្លូវចិត្តអ្នកដទៃ។ ទិសនាំលាភទិសអាគ្នេយ៍ តំណមទិសពាយ័ព្យ។ ពណ៌នាំសំណាង ពណ៌ស។ អ្នកយកអាសាឆ្នាំរោង៕
ឆ្នាំរកា ៖ រាសីល្អមធ្យម។ ការងាររវល់ពុំមានពេលសម្រាក ត្រូវចាំថា សុខភាពជាមាស កុំជក់នឹងការងារពេកភ្លេចគិតដល់សុខភាពខ្លួនឯង។ ថ្ងៃនេះសមស្របសម្រាប់ការបណ្តាក់ទុនរកស៊ី ដោយមានអ្នកចាំជួយជ្រោមជ្រែងគ្រប់យ៉ាង។ មនោសញ្ចេតនា មានឱកាសបាននៅក្បែរមនុស្សដែលខ្លួនស្រឡាញ់ មនោសញ្ចេតនា រីកចម្រើនល្អប្រសើរ។ ទិសនាំលាភទិសអាគ្នេយ៍ តំណមទិសពាយ័ព្យ។ ពណ៌នាំសំណាង ពណ៌ស។ អ្នកយកអាសា ឆ្នាំរោង៕
ឆ្នាំចរ ៖ រាសីល្អមធ្យម។ ការងារប្រឈមការលំបាកធំ សម្ពាធក៏ច្រើន តែអ្នកនៅតែអាចដោះស្រាយដោយរលូន។ ចាយវាយដើម្បីទទួលភ្ញៀវក៏ជាវិធីវិនិយោគកសាងទំនាក់ទំនងក្នុងអនាគត។ មនោសញ្ចេត ជាថ្ងៃពោរពេញដោយភាពរីករាយ និងសុភមង្គល។ ទិសនាំលាភទិសខាងត្បូង តំណមទិសពាយ័ព្យ។ ពណ៌នាំសំណាង ពណ៌ក្រហម។ អ្នកយកអាសាឆ្នាំមមី៕
ឆ្នាំកុរ ៖ រាសីឡើងខ្ពស់។ ការងារប្រព្រឹត្តទៅយ៉ាងល្អ ប្រសិទ្ធភាពខ្ពស់។ ថ្ងៃនេះយីអ៊ុនឡើង រកស៊ីអ្វីក៏ចំណេញប្រាក់ចូលសន្ធឹកសន្ធាប់។ មនោសញ្ចេតនាផ្អែមល្ហែម សុភមង្គល។ ទិសនាំលាភទិសខាងលិច តំណមទិសខាងកើត។ ពណ៌នាំសំណាង ពណ៌ស។ អ្នកយកអាសាឆ្នាំរកា៕