ភ្នំពេញ៖ ក្រសួងធនធានទឹក បានប្រកាសថា យោងតាមសំណើ របស់ លោករដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ធនាគារ EIB បានយល់ព្រមផ្តល់ ជូននូវថវិកាសម្រាប់ ធ្វើការអនុវត្តផែនការងារវិនិយោគ លើវិស័យទឹក រយៈពេលវែង ២០១៩-២០៣៣ ក្នុងការធ្វើទំនើកម្មលើការគ្រប់គ្រងទឹក ប្រើប្រាស់ និងបញ្ជាទឹក ដោយគិតពី អាងទន្លេ អាងទន្លេរង និងរហូតដល់ប្រព័ន្ធធារាសាស្ត្រ ដោយឥតមានលក្ខខណ្ឌ។
លោក ចាន់ សុីណាត អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារក្រសួង ប្រធាន អនុប្រធាន នាយកដ្ឋាន ពីនាយកដ្ឋានជំនាញក្រោមឱវាទក្រសួង មន្ត្រីបច្ចេកទេសក្រសួងជាច្រើនរូប និងជំនាញការរបស់ ADB ប្រចាំក្រសួងធនធានទឹក និងឧតុនិយម ទៅចូលរួមប្រជុំត្រីភាគី Video Conference Meeting ជាមួយនឹងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) និងធនាគារវិនិយោគរបស់សហគមន៍អឺរ៉ុប (European Investment Bank, EIB) ។
អង្គប្រជុំ Video Conference Meeting ខាងលើបានប្រព្រឹត្តទៅនៅក្នុងស្ថានទូត សហគមន៍អឺរ៉ុប ប្រចាំប្រទេសកម្ពុជានៅទីក្រុងភ្នំពេញនៅថ្ងៃព្រហស្បតិ៍ ទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩។
ក្នុងអង្គប្រជុំខាងលើ ខាងគណៈប្រតិភូររបស់ EIB HQ ដឹកនាំដោយ កញ្ញា Olga Pascenco មន្ត្រីជាន់ខ្ពស់ របស់ EIB។
ការប្រជុំត្រីភាគី Video Conference Meeting នេះគឺធ្វើការផ្តោតទៅលើការងារដូចខាងក្រោម ៖ ១- ទំហំ និងបរិមាណការងារដែល EIB ត្រូវទទួលខុសត្រូវធានាលើការចំណាយ ក្នុងនាមជាអ្នកផ្តល់សហហិរញ្ញប្បទាន (Co-financing) ឲ្យគម្រោងកែលម្អវិស័យធារាសាស្ត្រកសិកម្ម IAIP ADB។ ទុនវិនិយោគ របស់ EIB បានមកពី ពីប្រភព គឺបានមកពីកម្ចី និងទុនដែល EIB ផ្តល់ឲ្យជាជំនួយឥតសំណង សម្រាប់ចូលរួមក្នុងការកសាង នូវមជ្ឈមណ្ឌលជាតិទន្នន័យទឹក របស់ក្រសួងធនធានទឹក និងឧតុនិយម ដ៏សំខាន់បំផុតក្នុងវិស័យទឹក។ ២- កំណត់ពេលវេលាសមស្របមួយ ដ៏ឆាប់បំផុតដែលអាចធ្វើទៅបាន ដើម្បីធ្វើការចុះហត្ថលេខា លើកិច្ចព្រមព្រៀងអនុស្សរណៈរវាង រាជរដ្ឋាកម្ពុជា ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងEIB បានចាប់ផ្តើមអនុវត្តសកម្មភាពការងារ ដំណាលគ្នានឹងការអនុវត្តគម្រោង IAIP ដែរ។ ៣- និតិវិធីអនុវត្តការងារបច្ចេទេស ក្នុងជំហានបន្ទាប់។
អង្គប្រជុំនេះមានកាអញ្ជើញចូលរួម ពីសំណាក់តំណាងជាន់ខ្ពស់ របស់ក្រសួង MEF។ H. E Mr. Minister Counsellor of EU representatives H.E Ambassador of EU to Phnom Penh, Cambodia. Franck Viault ក៏បានអញ្ជើញចូលរួមដែរក្នុង Video Conference Meeting នេះ ដើម្បីជាសហប្រធានដឹកនាំការចរចា ជាមួយនឹង EIB និងជាសាក្សី។
សូមបញ្ជាក់ជូនថា លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និង ឧតុនិយម បានដឹកនាំដោយផ្ទាល់ លើកិច្ចសហប្រតិបត្តិការល្អជាមួយ នឹងក្រសួង MEF និងEIB តាំងពី ខែមីនា ឆ្នាំ២០១៩ រហូតដល់ពេលនេះ ទើបបានទទួលបានផលសម្រេច ជាផ្លែផ្កាលើការងារធ្វើទំនើបកម្ម ក្នុងវិស័យធារាសាស្ត្រ និងការគ្រប់គ្រងទឹក បញ្ជាទឹក និងប្រើប្រាស់ទឹកប្រកបដោយ សុវត្ថិភាព មានប្រសិទ្ធភាពខ្ពស់ និងមាននិរន្តរភាព បានកើតឡើងដោយជោគជ័យនេះ។
យោងតាមសំណើ របស់ លោករដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ធនាគារ EIB បានយល់ព្រមផ្តល់ ជូននូវថវិកាសម្រាប់ ធ្វើការអនុវត្តផែនការងារវិនិយោគ លើវិស័យទឹក រយៈពេលវែង ២០១៩-២០៣៣ ក្នុងការធ្វើទំនើកម្មលើការគ្រប់គ្រងទឹក ប្រើប្រាស់ និងបញ្ជាទឹក ដោយគិតពី អាងទន្លេ អាងទន្លេរង និងរហូតដល់ប្រព័ន្ធធារាសាស្ត្រ ដោយឥតមានលក្ខខណ្ឌ ហើយអាចរលាស់តាមសភាពការ និងតម្រូវការចំបាច់ជាក់ស្តែងបានគ្រប់ពេល។
ស្ថានទូត EU ប្រចាំទីក្រុងភ្នំពេញ យល់ព្រមឲ្យជា Grant បន្ថែមទៀត ទៅលើតំរូវការធ្វើទំនើបកម្មមជ្ឈមណ្ឌលពត៌មានជាតិ ស្តីពីការគ្រប់គ្រងទឹក បញ្ជាទឹក និងប្រើប្រាស់ទឹក របស់ក្រសួងធនធានទឹក និងឧតុនិយមឲ្យ មានលក្ខណៈគ្រប់គ្រាន់ ត្រឹមត្រូវតាមនិយាមអន្តរជាតិ។
ការប្រជុំខាងលើបានបញ្ចប់ទៅក្រោមបរិយាកាសស្និតស្នាលក្រៃលែង និងសហប្រតិបត្តិការណ៍ ប្រកបដោយនិរន្តរភាព រវាងក្រសួងធនធានទឹក និងឧតុនិយម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ MEF ជាមួយនឹង EIB។ ដោយ ធានាគារ EIBយល់ព្រមតាមសំណើរបស់ លោក អនុរដ្ឋលេខា ធ្វើការចុះហត្ថខា លើ ដំណើរការអនុវត្តគម្រោង មិនឲ្យលើសពីខែមករា ឆ្នាំ២០២០ ឡើយ៕ ដោយ៖កូឡាប