Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្លាប់ម្នាក់និង​រ​បួសធ្ងន់​២​នាក់ ក្នុងករណីគ្រោះថ្នាក់ច​រា​ចរ​ណ៍ រវាងម៉ូតូ​ និងរថយន្ត

spot_img

កំពង់ឆ្នាំង៖ ស្លាប់ម្នាក់និងរ​បួ​សធ្ងន់​២នា​ក់ ក្នុងករណីគ្រោះថ្នាក់​ច​រាច​រណ៍​រវាង​ម៉ូតូ​ និងរថយន្ត នៅយប់ថ្ងៃទី១១​ ខែវិច្ឆិកា​ ឆ្នាំ២០១៩​ វេលាម៉ោង​​ ​១១ និង៤៥នាទី នៅលើផ្លូវជាតិលេ​ខ​៥​ ចន្លោះបង្គោល​គី​ឡូម៉ែ​ត្រលេ​ខ​ ៨៨-៨៩​ ស្ថិតក្នុងភូមិស្រែ​ព្រី​ង ​សង្កាត់​កំពង់​ឆ្នាំង​ ក្រុងកំព​ង់​ឆ្នាំង ខេត្តកំពង់​ឆ្នាំ​ង។​

សមត្ថកិច្ច បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរវា​ង រថយន្តស​ណ្ដោ​ង​ (កុងតឺន័រ)​ និង ម៉ូតូ ម៉ាកហុង​ដា​​ C125​ ជិះឌុបគ្នា សរុប​ 3នាក់ ។ ករណីនេះបានបណ្ដាលឲ្យស្លាប់អ្ន​កបើ​ក ម៉ូតូ​ ១នាក់​ ឈ្មោះ​ ប៉ិត សាវិត ភេទប្រុស​ អាយុ​ ២៣ឆ្នាំ មានទីលំនៅភូមិក្រាំងស្គា​​ ​ឃុំក្រាំង​ស្គា ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។​ របួសអ្នកជិះពី​ក្រោ​យ​ ២នាក់​ ប្រុស របួស(ធ្ងន់) ។​

សមត្ថកិ​ច្ច បានឲ្យដឹង​ទៀ​តថា ក្រោយពេលកើតហេតុអ្នកបើកប​រ​រ​ថ​យ​ន្តបាន​រត់​គេចខ្លួ​ន​ រីឯរថយន្ត​ត្រូ​វបា​នឃា​ត់ទុក និងបញ្ជូនទៅកាន់ការិយាល័យច​រា​ចរណ៍​ផ្លូវ​គោក​ នៃស្នងការដ្ឋានន​គ​រ​បា​លខេ​ត្តកំព​ង់​ឆ្នាំង អនុវត្តតាមនី​តិ​វិ​ធី ៕​ដោយ៖កូឡាប

spot_img
×