Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជាងសោជ​នជាតិ​​វៀត​ណា​ម​ជំនាញលួច​រថ​យន្ដ​ម្នាក់​ ត្រូវ​បង្ក្រាប​,​ ជនសង្ស័យ​សារភាព​​ថា​ រថយន្ដ​ស្មា​ត​​ឃី​​ប្រើ​ពេ​ល​​២​នាទី​ ដើម្បី​លួ​ច​ ហើយ​មាន​​​ឧបក​រណ៍​សម្រាប់​​ផ្ដាច់​ GPS​

spot_img

​ភ្នំពេញ​ ៖​ មុខសញ្ញា​ចោរលួច​រថយន្ដ​​ជ​នជាតិ​​វៀត​ណា​ម​ម្នាក់​ ត្រូវ​កម្លាំង​ការិយាល័យ​​​ព្រហ្មទ​ណ្ឌ​​កម្រិ​ត​ធ្ងន់​ នៃ​នាយកដ្ឋាន​​​នគ​របាល​ព្រហ្មទណ្ឌ​ បើក​​ប្រតិ​បត្តិកា​រ​ប​ង្ក្រា​ប​បាន​ ក្រោយ​រូបគេ​បា​ន​​ធ្វើ​​សកម្មភាព​លួច​រថយន្ដ​​ Prius​ មួយ​គ្រឿង​ កាលពី​យប់​ថ្ងៃ​ទី​​៨​​ ខែវិ​ច្ឆិ​កា​ ឆ្នាំ​២០១៩​ នៅ​ភូមិ​ស្វាយប៉ា​ក​​ សង្កាត់​ច្រាំង​​ចំ​រេះ​១​ ខណ្ឌឫស្សីកែវ​​​ រាជធានី​​ភ្នំ​ពេ​ញ​។​ ប្រតិបត្តិការ​​​ប​ង្ក្រា​ប​​នេះ​ ត្រូវ​បាន​ធ្វើ​​​ឡើ​ង​​ថ្ងៃ​ទី​១១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ ​នៅ​​ផ្លូ​វ​៣៧០​ សង្កាត់​បឹ​ង​​កេ​ង​កង​១​ ខណ្ឌ​បឹង​​​កេងកង​ រាជធានី​ភ្នំពេញ​​​។​

​លោក​វរសេនីយ៍ឯ​ក​​ ជាវ​ វិបុល​ អនុប្រធាន​នាយកដ្ឋា​ន​​ន​គរ​បាល​​ព្រ​ហ្ម​ទណ្ឌ​ បានឲ្យដឹងថា​ ប្រតិបត្តិការ​នេះ​​​ ធ្វើ​ឡើង​ក្រោម​​កា​រ​ប​ញ្ជា​​ពី​ លោក នាយ​ឧត្តមសេនី​យ៍​​ សន្ដិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​ន​គ​របាល​​ជា​តិ​,​ លោក​ ឧត្តមសេនីយ៍ឯក​ អ៊ិ​ន​ បូ​រ៉ា​ អគ្គស្នងការ​រ​ង​​ ទទួល​ផែន​កណ្ដា​ល​​ន​គរបា​ល​​យុត្តិ​ធម៌​ និង​មានការ​ចង្អុល​ប​ង្ហា​ញ​​ពី​ លោក​ ឧត្តមសេនីយ៍ឯក​​​ ង៉េ​ង​ ជួ​ ប្រធាន​នាយក​ដ្ឋា​ន​​នគរ​បាល​​ព្រហ្មទណ្ឌ​។​

​​លោក​វ​រសេ​នីយ៍ឯក​ ជាវ​ វិបុល​ បាន​​​បញ្ជាក់​​ទៀ​ត​​ថា​ ក្រោយ​ទទួល​​បា​ន​​បទ​បញ្ជា​​ពី​​ប្រធាន​​នា​យក​ដ្ឋាន​ លោក​បាន​ដឹកនាំ​​​កម្លាំ​ង​ជំ​នាញ​​ ការិយាល័យ​ព្រហ្មទណ្ឌ​​​កម្រិត​​​ធ្ងន់​ ដែល​មាន​លោ​ក​​វ​រសេ​នីយ៍ទោ​​ ហែម​ បូ​ណា​ នាយការិយាល័យ​ ធ្វើកា​រ​​ស្រាវ​ជ្រាវ​​យ៉ា​ង​យ​កចិត្តទុ​ក​ដាក់​ រហូត​ឈាន​ដល់​កំ​ណត់​​មុខស​ញ្ញា​​បាន​ និង​ធ្វើការ​បង្ក្រាប​​ជា​ក់ស្ដែង​​តែ​​ម្ដង​ ដែល​ជន​ស​ង្ស័យ​​ឈ្មោះ​​ Phan​ Van​ Ho​ អាយុ​២៩​ឆ្នាំ​ ជនជាតិ​វៀតណាម​ កា​ន់​​លិខិត​ឆ្លងដែ​ន​​លេខ​ C4563131​។​

​យោង​តា​ម​​ចម្លើយ​​សារ​ភាព​​រប​ស់​ជ​ន​សង្ស័យ​ បាន​ឲ្យ​ដឹង​ថា​ រូបគេ​ពិតជា​បាន​​​លួច​​រថយ​ន្ដ​ Prius​ ពណ៌​​ស​ ផ្លាក​លេ​ខ​​ភ្នំពេញ​​ 2Y-8393​ ពិតប្រាកដ​មែ​ន​។​ ជនសង្ស័យ​បាន​​ប​ញ្ជាក់​​ទៀត​​ថា​ សម្រាប់​រថយ​ន្ដ​​ប្រើ​ប្រាស់​​ស្មា​​ត​ឃី​ ចាប់ពី​ស៊េរី​ឆ្នាំ​​២​០០​៩​​ចុះ​​ក្រោម​ មិន​ពិបាក​​លួ​ច​នោះ​ទេ​ ដោយ​​ប្រើ​​ពេ​ល​ត្រឹ​មតែ​​២​​នាទី​ប៉ុណ្ណោះ​ ព្រោះ​គេ​មាន​ឧបករណ៍​គ្រ​ប់​គ្រាន់​​ ទាំង​ឧបករណ៍​​ផ្ដា​ច់​ GPS​ និង​ឧបករណ៍​​ភ្ជា​ប់​ជា​មួយ​​ស្មា​ត​ឃី​ ដែល​សម្ភារ​​​ទាំង​នេះ ​គេ​យក​មក​ពី​​ប្រទេ​ស​​វៀត​ណាម​​។​

​ក្នុង​ប្រតិបត្តិការ​​នេះ​​ កម្លាំង​សមត្ថកិច្ច​ជំ​នា​ញ​​ដកហូ​ត​បាន​ ដែក​កាច់​សោ​រថយន្ត​១,​ ឧបករណ៍​ផ្តាច់​​ប្រ​ព័ន្ធ​​ GPS​ ចំនួន​១​គ្រឿង​,​ ឧបករណ៍​សម្រាប់​ភ្ជាប់​​ជាមួ​យ​ស្មា​​ត​ឃី​ ចំនួន​១​គ្រឿង​,​ ដែក​កាច់​​សោ​​សូឡិ​ច​ ចំនួន​១​ និង​រថយន្ត​រប​ស់​​ជន​​រ​ង​គ្រោះ​ ម៉ាក​ Prius​ ពណ៌​ស​ ពាក់​ផ្លាក​លេខ​ភ្នំពេញ​​ ​2Y-8393​។​

​លោក​វរសេនីយ៍ឯក​ ជាវ​ វិបុល​ បាន​អះអាង​ថា​​ ​ជនសង្ស័យ​ដែល​បង្ក្រា​ប​​បា​ន​នេះ​ ជា​មុខសញ្ញា​គ្រោះថ្នា​ក់​​បំ​ផុត​ ដោយ​រូបគេ​មានមុ​ខ​រ​​បរជា​​ជាង​​សោ​ ហើយ​មាន​ទាំង​​ឧ​បករ​ណ៍​គ្រ​ប់គ្រាន់ ​ដើម្បី​ប្រើប្រាស់​សម្រាប់​​​ធ្វើ​ស​កម្ម​ភាព​ ពិសេស​ការ​លួច​​រ​ថយន្ដ​​ស្មា​​ត​ឃី​។​ បច្ចុប្បន្ន​ជនសង្ស័យ​ ស​ម​ត្ថកិច្ច​​ជំ​នាញ​​កំពុង​​ក​សាង​​សំណុំរឿង​ ដើម្បី​បញ្ជូន​ទៅ​តុលាការ​​​ផ្ដន្ទាទោ​ស​​តាម​​ច្បាប់​។​

​ជាមួយ​គ្នា​នេះ​ ​ជ​ន​រង​គ្រោះ​ក៏​បាន​ស្នើ​ដ​ល់​​ស្ថាប័​ន​​តុលាការ​ ដើម្បី​ផ្ដន្ទាទោស​មុខស​ញ្ញា​​លួ​ច​រ​ថយន្ដ​នេះ​ឲ្យ​បាន​តឹង​​រ៉ឹង​បំផុត​ ហើយ​ក៏​បាន​អ​រ​គុណ​​ដល់​ កម្លាំង​ជំនាញ​ នៃ​នាយកដ្ឋាន​នគ​រ​បាល​​ព្រហ្ម​ទណ្ឌ​ ដែល​បាន​ស្រាវជ្រាវ​យ៉ាង​យក​ចិ​ត្តទុក​ដាក់​ រហូត​ឈាន​ដល់​​កា​រ​ប​ង្ក្រា​ប​បាន​ជនសង្ស័យ​​៕ដោយ៖កូឡាប

spot_img
×