Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បទល្មើស​ចាប់ជំរិត​ម​នុស្ស​ធ្វើ​ទារុណកម្ម​ទារប្រាក់ បង្កដោយ​ជនជាតិ​ចិន បន្ត​កើតមាន​កក្រើក​ខេត្ត​ព្រះសីហនុ​ទៀតហើយ​

spot_img

​ខេត្ត​ព្រះសីហនុ​៖ មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃ​១៣ វិច្ឆិកា ឆ្នាំ​២០១៩​នេះ សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត សហការ​ជាមួយ​កម្លាំងយោធា​ខេត្ត បាន​ចុះ​អន្តរាគមន៍​បង្ក្រាប​ជន​ជាតិចិន​មួយក្រុម ដែល​ធ្វើ​សកម្មភាព ចាប់​ជនជាតិ​ចិន​ដូចគ្នា បង្ខាំង​ធ្វើ​ទារុណកម្ម ដើម្បី​ជំរិត​ទារប្រាក់​។​

បទល្មើស​នេះ ក្រុម​ជនសង្ស័យ​បានធ្វើ​សកម្មភាព នៅក្នុង​ផ្ទះល្វែង​មួយកន្លែង មាន​ទីតាំង​ក្នុង​ក្រុម​២២ ភូមិ​១ សង្កាត់​១ ក្រុងព្រះសីហនុ ត្រង់ចំណុច​ម្តុំ​មុខ​ពន្ធ​ធនាគារ​ខេត្ត ព្រះសីហនុ តាម​បណ្តោយ​ផ្លូវ​ចូល​ឆ្ពោះទៅ តំបន់​រមណីយដ្ឋាន​ក្បាលឆាយ​។​

​ទាក់ទិន​បញ្ហា​នេះ លោក ហេង ប៊ុន​ទី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា ប្រតិបត្តិការ​ចុះបង្ក្រាប​បទល្មើស​ខាងលើនេះ សមត្ថកិច្ច បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ២​នាក់ មានឈ្មោះ wang XueRan ភេទ​ប្រុស ជនជាតិ​ចិន និង​ឈ្មោះ Wang Lang ភេទ​ប្រុស ជនជាតិ​ចិន​។ ក្នុងនោះ ក៏បាន​ជួយ​រំដោះ​បុរស​ជនរងគ្រោះ​ជនជាតិ​ចិន​ចំនួន ៤​នាក់​។​

​លោក ហេង ប៊ុន​ទី បន្តថា ជនរងគ្រោះ​ទាំង​៤​នាក់ មាន​ស្នាមរបួស ដោយ​ការធ្វើ​ទារុណកម្ម​ពី​ក្រុម​ជនសង្ស័យ​គ្រាំគ្រា​ពេញ​រាងកាយ​។​ ​ហើយ​ថា យុទ្ធនារ​ការ​នេះ សមត្ថកិច្ច ក៏បាន​ដកហូត​វត្ថុតាង​ពាក់ព័ន្ធ​មួយចំនួនទៀត​។​

បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ កំពុង​សាកសួរ និង​ស្រាវជ្រាវរ​កសាវ​តាប​ន្ថែ​ម ដើម្បី​ឈានទៅ​បញ្ជូន​សំណុំរឿង​ទៅកាន់​សាលាដំបូង អនុវត្តតាម​នីតិវិធី​តាមច្បាប់​។​

​សូមបញ្ជាក់ថា សកម្មភាព​ចុះបង្ក្រាប​ប​ទ​ល្មើស​ចាប់ជំរិត​ខាងលើនេះ ដឹកនាំ​ដោយ លោក ហេង ប៊ុន​ទី មេបញ្ជាការ​កងរាជអាវុធហត្ថ ខេត្ត សហការ​ជាមួយ​កម្លាំង​កងទ័ព​តំបន់សឹករង​ខេត្ត ដឹកនាំ​លោក នូវ សំអុល មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​ព្រះសីហនុ និង​មានការ​ចូលរួម​សម្របសម្រួល​ផ្លូវច្បាប់​ដោយ​លោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ​៕ ដោយ​៖ ដែន សីមា​

spot_img
×