Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កីឡាករ​ទាត់​បាល់បរ​ទេស​ផ្ញើ​ធុងបាសពី​ភ្នំពេញ​ទៅ​វៀតណាម មាន​លាក់​គ្រឿងញៀន​ជិត​៦​គីឡូ​

spot_img

​ភ្នំពេញ​៖ កម្លាំង​ជំនាញ​(​ក​៥) នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿង ញៀន សហការ​ជាមួយ​ក្រុមហ៊ុន​ដឹកជញ្ជូន​អ្នកដំណើរ ដាន​ដាន​អ៊ិ​ច​ប្រេ​ស​បើ​ស បាន​ត្រួតពិនិត្យ​កញ្ចប់ បញ្ញើ​មួយ​មាន​ភាពមិនប្រក្រតី ដែល​ផ្ញើ​ពី​រាជធានី​ភ្នំពេញ​ទៅ​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម រកឃើញ​សារធាតុ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ICE)​ចំនួន ៦​កញ្ចប់​ធំ ស្មើនឹង​ទម្ងន់ ៥៨៩៥.៨២​ក្រាម ដែល​បានដាក់​បង្កប់​ក្នុង​ធុងបាសធំ​ចំនួន​មួយគ្រឿង និង​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន ៣​នាក់ ។​

​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៅ​ថ្ងៃទី​១៣​វិច្ឆិកា​នេះ បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃ​ចន្ទ ១៥​កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៩ កម្លាំង​ជំនាញ​(​ក​៥) នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿង ញៀន សហការ​ជាមួយ​ក្រុមហ៊ុន​ដឹកជញ្ជូន​អ្នកដំណើរ ដាន​ដាន​អ៊ិ​ច​ប្រេ​ស​បើ​ស ដឹកនាំ​សម្របសម្រួល​ពី លោក ស៊ិត វណ្ណៈ ព្រះរាជ​អ​ជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ត្រួតពិនិត្យ​កញ្ចប់ បញ្ញើ​មួយ​មាន​ភាពមិន​ប្រក​តី ដែល​ផ្ញើ​ពី​រាជធានី​ភ្នំពេញ​ទៅ​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម តាមរយៈ ក្រុមហ៊ុន​ដាន​ដាន ស្ថិតនៅ​ផ្ទះ​លេខ​២៨៥ ផ្លូវ​ព្រះសីហនុ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា លទ្ធផល ៖ រក ឃើញ​សារធាតុ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ICE)​ចំនួន ៦​កញ្ចប់​ធំ ស្មើនឹង​ទម្ងន់ ៥៨៩៥.៨២​ក្រាម ដែល​បានដាក់​បង្កប់​ក្នុង​ធុងបាស់​ធំ​ចំនួន​មួយគ្រឿង​។​

បន្ទប់​មក​សមត្ថ​កិ​ជំនាញ​យើង បាន​បន្ត​ការស៊ើបអង្កេត​ស្រាវជ្រាវ​ជាបន្ទាន់ ដោយ​កំណត់​បាន មុខសញ្ញា​ពាក់ព័ន្ធ​មួយចំនួន រួច​ឈានទៅ​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន ៣​នាក់ ដែលមាន​ឈ្មោះ​ដូច​ខាង ក្រោម ៖

1. ឈ្មោះ ប៉ុក ស្រី​ល័​ក្ខ ភេទ​ស្រី ជនជាតិខ្មែរ កើត 20.02.1991 មុខរបរ​លក់ដូរ កាន់ លិខិតឆ្លងដែន​លេខ N01710555(​អ្នក​ដឹកជញ្ជូន​គ្រឿងញៀន​ឆ្លងដែន​)។

2. ឈ្មោះ យុន ស្រីនូ ភេទ​ស្រី ជនជាតិខ្មែរ កើត 14.09.1999 មុខរបរ​លក់ដូរ កាន់​លិខិត ឆ្លងដែន​លេខ N01710517 (​អ្នក​ដឹកជញ្ជូន​គ្រឿងញៀន​ឆ្លងដែន​)។

3. ឈ្មោះ NDUKWU JONATHAN CHUKWUJEKWU ភេទ​ប្រុស ជនជាតិ នី​ហ្សេ​រី​យ៉ា កើត 10.10.1993 មុខរបរ​កីឡាករ​ទាត់​បាល់ កាន់​លិខិតឆ្លងដែន​លេខ A09524100 (​មេក្លោង​ដឹកជញ្ជូន​គ្រឿងញៀន​ឆ្លងដែន​) ។
​នៅវេលា​ម៉ោង ១៥:៣០​នាទី ថ្ងៃ​.​ខែ​.​ឆ្នាំ ដ​ដែរ សមត្ថកិច្ច​យើង​បន្ត​ឆេ​ក​ឆែរ​ផ្ទះជួល​របស់ ឈ្មោះ NDUKWU JONATHAN CHUKWUJEKWU ផ្ទះ​លេខ A13 ផ្លូវ​45BT ក្រុម​២ ភូមិ​សន្សំ កុសល សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ។

​វត្ថុ​ចាប់យក​រួមមាន ៖ កញ្ឆា​ក្រៀម ៩​ក្រាម​, ជញ្ជីង​ថ្លឹង ០១​គ្រឿង​, ម៉ាស៊ីន​បាញ់​ទឹក ៨​គ្រឿង​, ម៉ាស៊ីន​បូម​ធូលី ១​គ្រឿង​, ធុងបាស់ ១​គ្រឿង​, ទូរស័ព្ទ ៣​គ្រឿង និង​លិខិតឆ្លងដែន ៣​ក្បាល ។​

សរុប​វត្ថុតាង​គ្រឿងញៀន​ចាប់យក​៖ មេ​តំ​ហ្វេ​តា​មីន​(ICE) ៥៨៩៥.៨២​ក្រាម និង កញ្ឆា ៩​ក្រាម ៕ ដោយ​៖​កូ​ឡាប​

spot_img
×