Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សត្វ​ផ្សោត​មាន​ទម្ងន់ ១១០ គីឡូក្រាម ងាប់ ដោយសារ​ជាប់​មង​

spot_img

​ក្រចេះ​៖ អង្គការ​WWF នៅ​ថ្ងៃទី​១៣​វិច្ឆិកា បាន​ផ្សាយ​ព័ត៌មាន​ថា នេះ​ជា​ដំណឹង​ដ៏​ក្រៀមក្រំ​បំផុត​! យើង​បាន​បាត់បង់​សត្វ​ផ្សោត​ទន្លេមេគង្គ​មួយ​ទៀតហើយ​ក្នុង​ខេត្តក្រចេះ​។​

​សត្វ​ផ្សោត​ញី​មួយ​ក្បាល​ត្រូវបាន​ប្រទះឃើញ​ងាប់​នៅ​អន្លង់​ព្រះសង្ឃ ស្ថិតក្នុង​ភូមិ​សំបុក ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ នៅ​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៩​។​

​តាមរយៈ​ការធ្វើ​កោសល្យវិច័យ ក្រុមការងារ​ស្រាវជ្រាវ​សត្វ​ផ្សោ​តរបស់​យើង បាន​ពិនិត្យឃើញថា សត្វ​ផ្សោត​ដែល​ងាប់​នោះ មាន​ទម្ងន់ ១១០ គីឡូក្រាម និង​មាន​ប្រវែង ២២៧ សង់​ទី​ម៉ែត ហើយ​មូលហេតុ​នៃ​ការ​ងាប់​គឺ​បណ្តាលមកពី​ក​ន្លុ​យ​រប​ស់វា​បាន​ជាប់​មង​នេសាទ​។​

​សត្វ​ផ្សោត​ទន្លេមេគង្គ ដែល​កំពុង​រស់នៅ​តាម​ដង​ទន្លេមេគង្គ​ក្នុង​ខេត្តក្រចេះ និង​ស្ទឹងត្រែង នៅតែ​ទទួលរង​ការ​គម្រាមកំហែង​ដោយ​ការនេសាទ​ខុសច្បាប់ ហើយ​មង​នេសាទ​ខុសច្បាប់​ក្នុង​តំបន់​ការពារ​សត្វ​ផ្សោត​នៅតែ​ជា​កត្តា​ចម្បង​មួយ​នៃ​ការស្លាប់​របស់​សត្វ​ផ្សោត​ទន្លេមេគង្គ​។

​ដូច្នេះ ដើម្បី​ការពារ​ថែរក្សា​សត្វ​ផ្សោត​ទន្លេមេគង្គ សូម​ចូលរួម​បញ្ឈប់​រាល់​ការនេសាទ​ខុសច្បាប់​ទាំងឡាយ ជាពិសេស​ការនេសាទ​ខុសច្បាប់​នៅក្នុង​តំបន់​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ​៕​ដោយ​៖​កូ​ឡាប​

spot_img
×