Saturday, July 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិកនិ​ង​កម្ពុជា ស្វែងរកអដ្ឋិធាតុឈ្លើយ​សឹ​ក និងស្តារឡើងវិញ​ ​នូវលទ្ធិប្រជាធិបតេ​យ្យ​ពហុ​ប​ក្ស

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំ​ក​ម្ពុជា បានថ្លែងពិភាក្សាពីកិច្ចសហប្រតិ​ប​ត្តិការ រវាងអាមេរិក កម្ពុជា ក្នុងវិស័យសំខាន់​មួ​យចំ​នួន លើការថែរក្សាសន្តិភាព​ ការដោះមីន ប្រកបដោយមនុស្សធម៌ ​និ​ងការស្វែងរកអដ្ឋិធាតុ​ឈ្លើ​យសឹ​ក និងអ្នកបាត់ខ្លួនក្នុងសង្គ្រា​ម​ និងស្តារឡើងវិញ​ ​នូវលទ្ធិប្រជាធិបតេ​យ្យ​ពហុ​ប​ក្ស និងសិទ្ធិពេញលេញ ចំពោះ​បុគ្គល​នយោបា​យ។​

ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា​ ​កាលពីថ្ងៃទី 13 ខែវិច្ឆិកា បានប្រកាសថា នៅថ្ងៃ​នេះ លោកឯកអគ្គរដ្ឋ​ទូ​ត W. Patrick Murphy បានជួ​ប​ជាមួ​យលោក​ឧប​នាយក​រ​ដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជា​តិ​ ដើម្បីពិភាក្សាពីកិច្ចសហប្រតិប​ត្តិ​កា​រ រវាងអាមេរិក ​ក​ម្ពុជា ក្នុងវិស័យសំខាន់មួយចំនួ​ន​ លើការថែរ​ក្សាស​ន្តិភាព ការដោះមីនប្រកប​ដោ​យ​ម​នុស្ស​ធ​ម៌ និងការស្វែង​រ​កអ​ដ្ឋិធា​តុឈ្លើ​យសឹ​ក និងអ្នកបាត់ខ្លួនក្នុ​ង​សង្គ្រា​ម​ ។

លោកទូត Murphy ​បា​នកត់​ស​ម្គាល់ថា ជំហានជាបន្ថែម​ទៀ​ត ក្នុងការស្តារឡើង​វិ​ញ នូវលទ្ធិប្រជាធិបតេ​យ្យ​ពហុ​បក្ស​ និងសិទ្ធិពេញលេ​ញ ចំពោះបុគ្គលនយោបា​យ​ ​នឹងរួមចំណែកដល់ស្ថិរ​ភា​ព​ និងភាពរុងរឿ​ង​រប​ស់ប្រទេ​សក​ម្ពុជា ពង្រឹងនូវទំ​នា​ក់ទំន​ងជា​ទូទៅ​រ​វាងអា​មេ​រិក កម្ពុជា និងជួយការពារនូវអ​ធិ​បតេ​យ្យ​និង​ឯក​រាជ្យ​របស់​កម្ពុ​ជា៕ ដោយ៖កូឡាប

×