កណ្តាល៖ គ្រាប់បែកប្រភេទគ្រាប់ MK82 ចំនួន ១គ្រាប់ ប្រវែង 1500mm ទម្ងន់ 227kg មុខកាត់ 274mm ដែលទម្លាក់ពីលើយន្តហោះ B52 របស់អាមេរិក ក្នុងសម័យសង្គ្រាមទសវត្សរ៍៧០ដែលប្រជាពលរដ្ឋប្រទះឃើញនៅក្នុងទឹកជំរៅ ២ម៉ែត្រ ត្រូវបានស្រង់ឡើងគោក ដើម្បីយកទៅកម្ទេចចោល។
លោក អ៊ាវចំរើន ស្នងការនគរបាលខេត្តកណ្តាល បានឲ្យដឹថា នៅព្រឹក ថ្ងៃទី៩ ខែ មករា ឆ្នាំ ២០១៨ មន្ត្រីជំនាញ(សផស) នៃអធិការដ្ឋាននករបាល ស្រុកកៀនស្វាយបានសហការជាមួយ CMAC ផ្នែកខាងមុជទឹក ។ ដើម្បីមុជយកគ្រាប់ក្រោមទឹកនៅចំនុចដីស្រះដែលស្ថិតនៅភូមិសំរោងក្អែរ៣ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលមានចម្ងាយ ពីផ្លូវជាតិលេខ១ ចំងាយ២០០០ម៉ែត្រចុះមកខាងលិច ។ គ្រាប់ដែលមុជយកគឺ ជាប្រភេទគ្រាប់ MK82 ចំនួន ១គ្រាប់ ប្រវែង 1500mm ទម្ងន់ 227kg មុខកាត់ 274mm ដែលទម្លាក់ពីលើយន្តហោះ B52 ក្នុងសម័យសង្គ្រាមទសវត្យឆ្នាំ៧០ដែលប្រជាពលរដ្ឋប្រទះឃើញនៅក្នុងទឹកជំរៅ ០២ម៉ែត្រ មុជស្រង់ឡើងគោករួចរាល់នៅម៉ោង9:00 ហើយយកទៅរក្សាទុក នៅខេត្តកំពង់ឆ្នាំង សាលាបណ្តុះបណ្តាល CMAC ធ្វើការកំទេចចោលតាមលក្ខណ:បច្ចេកទេស។
បើតាមលោកហេងរតនាអគ្គនាយកស៊ីម៉ាក់ បានថ្លែងថា កំលាំងជំនាញមុជទឹកសុីម៉ាក់ បានមុជទឹកដេញតាមចាប់ត្រីដែលមានឆ្អឹងនិងស្រការដែក ពោះមានផ្ទុកដោយជាតិផ្ទុះមួយក្បាល មានទំងន់ប្រមាណ២២០គីឡូក្រាម ដែលបានលោតពីយន្តហោះចំបាំង ហើយកំបាំងកាយក្នុងបឹង ស្ថិតភូមិរោងក្អែរ៣ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល!! ត្រីនេះមិនអាចធ្វើម្ហូបបានទេ ដូចនេះមានតែទុកតាំងពិពណ៌មរតកសន្តិភាព៕ ដោយ៖បញ្ញាស័ក្តិ