Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នារីចិនរូបស្រស់​ម្នា​ក់​ លោតពី​លើជាន់​ទី១២​ អគារខុនដូ ​BALI-2

spot_img

ភ្នំពេញ ៖ នារីជនជាតិចិនរូប​ស្រ​ស់ម្នាក់ បានលោតពីលើជាន់ទី​១២​ នៃអគារខុន​ដូ​ BALI-2 មានកម្ពស់​៣​១ជា​ន់ បោកក្បាលស្លាប់ភ្លាមៗ​ផ្កា​ប់មុ​ខ ក្នុងថ្លុកឈាម​មួយរំ​ពេច​ ដោយមិនទាន់​ដឹ​ងមូល​ហេតុអ្វី​នោះទេ​។

កាលពីម៉ោងជិត២ទៀបភ្លឺ​ ​ឈានចូ​លថ្ងៃទី១៤​ ខែវិច្ឆិកា​ ឆ្នាំ២០១៩នេះ នៅចំណុចអគារខុ​ន​ដូ BALI No.2 Apartment កម្ពស់៣១ជាន់​ ​លើផ្លូវឡើងស្ពាន​ហង្សកោះ​ពេ​ជ្រ​ ស្ថិតក្នុងសង្កាត់ទន្លេបា​សា​ក់​ ខណ្ឌចំការមន​ រាជធានី​ភ្នំ​ពេញ​​។

កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទ​ន្លេ​បាសា​ក់ ចុះទៅកន្លែង​កើតហេ​តុ​ រួចរាយការ​ណ៍ប្រា​ប់ស​ម​ត្ថកិច្ច មានទាំងនគរបាលខ​ណ្ឌ​​ និងកម្លាំង​អាវុធហត្ថ​ខណ្ឌ​ ​សហការជាមួយស​ម​ត្ថកិ​ច្ច​ជំនាញ​​កោ​ស​ល្យវិច័យ​ ចុះត្រួតពិនិ​ត្យ​​មើល ។

ក្នុងករណីនេះ សមត្ថកិច្ច​បា​ននាំបុ​រសជ​នជា​តិចិ​ន២នាក់ ទៅសាកសួរនៅស្នាក់ការប៉ុស្តិ៍​​​ទន្លេ​បាសាក់​ ក្នុងនោះមានម្នាក់​ជា​ស​ង្សារ​​នារីរងគ្រោះ​​៕ ដោយ៖កូឡាប

spot_img
×