Monday, October 7, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូនប្រុស​ស្រវឹងស្រា ខឹង​ឪពុក​ស្តីអោយ ទាញ​កាំបិត​កាប់​

ខេត្ត​កណ្តាល​៖ ហិង្សា​ក្នុង​គ្រួសារ​មួយ​បាន​កើតឡើង រវាង​កូន និង​ឳ​ពុក ខ​ណះ​ដែល​កូន​មក​ពី​ផឹកស្រា​ស្រវឹង​វិញ ហូបបាយ ហើយ​បោក​ចាន​ចោល ត្រូវ​ឳ​ពុក​ស្តីបន្ទោស​អោយ កូន​ខឹង ទាយ​កាំបិត​កាប់​របួសធ្ងន់​។​

​បើ​តាម​នគរបាល​ស្រុក​ខ្សាច់កណ្តាល ៖ ករណី​អំពើហិង្សា​ក្នុង​គ្រួសារ​នេះ​កើត​ហេតុ​ថ្ងៃទី​៩​មករា​២០១៨ វេលា​ម៉ោង ១៧ ចំណុច​ភូមិ ឈូក ឃុំ​សន្លុង ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល​។​

​ជនរងគ្រោះ​ឈ្មោះ កន ជេ​ត ភេទ ប្រុស អាយុ ៧៥ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ ជា​ឪពុក​។​ជនសង្ស័យ ឈ្មោះ ជេ​ត ច​ក្រា ភេទ ប្រុស អាយុ ២៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ ត្រូវ​ឃាត់ខ្លួន ជា​កូន​។ វត្ថុតាង​ចាប់យក​៖ កាំបិត​បុ័ងតោ​ចំនួន ១ អំពូល​ភ្លើង​បែក​ចំនួន ១​។

មុនពេល​កើតហេតុ​ជនសង្ស័យ​បាន​ផឹកស្រា​ជា​មួយ​មិត្ត​ភក្កិ​ឈ្មោះ ក្រឹម ភេទ ប្រុស អាយុ ៣០ ឆ្នាំ នៅ​ភូមិ​ឈូក ឃុំ​សន្លុង ផឹក​ស្រាស​អស់​ចំនួន កន្លះ​លីត្រ ក៏​ដើរ​ត្រឡប់មកផ្ទះ ដល់​ម៉ោង ១៧ ថ្ងៃទី​៩​មករា​២០១៨ ជនសង្ស័យ​អង្គុយ​ហូបបាយ ពេល​ហូប​រួច​បាន​ទាត់​ចាន​ចោល ឃើញ​ដូច​នោះ​ជនរងគ្រោះ​(​ឪពុក​)​និយាយថា ឯង​ធ្វើ​អី​អញ្ចឹង ភ្លាម​នោះ​ជនសង្ស័យ ស្ទុះ​យក​កាំបិតបុ័តតោ កាប់​ជនរងគ្រោះ ជនរងគ្រោះ​រត់​ចេញពី​ផ្ទះ​ឲ្យគេ​ជួយ​។ បន្ទាប់​មក​ជនសង្ស័យ​បាន​កាប់​អំពូល​ភ្លើង​បែក​អស់​ចំនួន​១​។

ជនរងគ្រោះ បាន​មក​ប្តឹង​នគរបាល​ប៉ុស្តិ៍​សន្លុង​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចុះ​អន្តរាគមន៍​ឃាត់ខ្លួន​ជនសង្ស័យ​បញ្ជួនមក​អធិការដ្ឋា​ន​នគរបាល​ស្រុក​ខ្សាច់​កណ្តាល បន្ត​ចាត់ការ​តាម​នីតិវិធី​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×