Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ខេត្តព្រះវិហា​រ​​ ឃាត់ខ្លួន​ជនស​ង្ស័​យ​​ម្នាក់​ លួច​រថយន្ត​​ Lexus​ RX300 ស៊េរី២០១៩

spot_img

​ព្រះ​វិហារ​៖​ ស្នងការដ្ឋាន​នគ​របាល​ខេត្តព្រះវិហារ​ រៀបចំ​សំណុំរឿង​តាម​​នី​តិវិ​ធី​​ ថ្ងៃ​ទី​១៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ បញ្ជូនជនសង្ស័យ​ម្នា​ក់​​ ពាក់ព័ន្ធ​ករណី​ ​លួច​​រថ​យន្ត​មួយ​គ្រឿង​ម៉ាក​​ Lexus​ RX300 ​ទៅ​នាយកដ្ឋាន​នគរបាល​ព្រ​ហ្ម​ទណ្ឌ​​ អគ្គស្នងការដ្ឋាន​នគរបាល​ជា​តិ។ ​ករណី​ចោរលួច​រថយន្ត​​ Lexus​ RX300​ស៊េរី២០១៩ កាលពី​ថ្ងៃ​ទី​២៧​ ខែតុលា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​ប្រហែល​៤​នឹង​១០​នាទី​ទៀប​ភ្លឺ​ ត្រង់​ចំណុច​ផ្ទះ​ជន​រង​គ្រោះ​​​ឈ្មោះ​ រស់​ សៀ​ក​ណៃ​ ភេទ​ស្រី​ អាយុ​២៨​ឆ្នាំ​ នៅ​ភូមិ​ប្រ​កិល​ ឃុំ​ព្រះ​ស្រែ​ ស្រុក​ឧដុង្គ​ ខេត្តកំពង់ស្ពឺ​​។​​

​នៅ​ថ្ងៃ​ទី​១៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​២០​នឹ​ង​​២០​​នាទី​យប់​ ដោយ​បាន​អនុវត្ត​តាម​ការ​​​ណែនាំ​​ចង្អុល​បង្ហា​ញ​ របស់​ លោក​ នាយ​ឧត្តមសេនីយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​ន​គ​របាល​​ជាតិ​ និង​ក្រោម​ការ​បញ្ជា​ផ្ទាល់​​​ របស់​លោក​ឧត្តមសេនីយ៍ទោ​​​ សួ​ស​ សុខ​ដា​រ៉ា​ ស្នងការ​នគរបាល​ខេ​ត្ត​ព្រះវិហា​រ​ និង​មានការ​ឯកភាព​ពី​​​លោ​ក​ ទី​ សុ​វិ​ន​ថា​ល់​ ព្រះរាជអាជ្ញា​អម​សាលា​ដំ​បូង​​ខេត្ត​ព្រះវិហា​រ​ កម្លាំង​ជំនាញ​ នៃ​ស្នងការដ្ឋាន​នគរបាល​​ខេ​ត្តព្រះ​វិហារ​ សហការ​ជាមួយ​ កម្លាំង​អធិការដ្ឋាន​ន​គ​របាល​​​ស្រុក​ត្បែងមានជ័យ​ បាន​ស្រាវជ្រាវ​រក​ឃើញ​​រ​ថយន្ត​​ ដែល​បាត់​ខាងលើ​នៅ​ចំណុច​​អូ​រ​​ផ្ដាច់​​ស្នេ​ហ៍​ខាងក្រោម​ចម្ងាយ​ប្រ​ហែល​​៣​​គី​ឡូម៉ែត្រ​ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ ភូមិ​ក្រាំង​ដូង​ ឃុំ​ព្រះ​ឃ្លាំង​​ ​ស្រុក​​ត្បែងមា​នជ័​យ​ ខេត្តព្រះវិហារ​។​​

​ក្នុង​ការ​បង្ក្រាប​នេះ​សមត្ថកិច្ច​ឃា​ត់​ខ្លួន​​ជន​សង្ស័យ​​ចំ​នួន​​ ១​នាក់​ ដែល​ពាក់ព័ន្ធ​ឈ្មោះ​​​ ផ​ន​ សុ​ភ័​ក្រ​ ភេទ​ប្រុស​ អាយុ​ ២៩​ឆ្នាំ​ មុខរបរ​មិន​ពិ​តប្រា​កដ​​ រស់នៅ​ភូមិ​ក្រាំង​ដូង​ ឃុំ​ព្រះ​ឃ្លាំង​ ស្រុក​ត្បែងមានជ័យ​​ ​ខេត្ត​ព្រះវិ​ហារ​ រួម​ទាំង​វត្ថុ​តាង​ រថយ​ន្ត​ ១​គ្រឿង​ ម៉ាក​Lexus​ RX300​ ពណ៌​ស​ ស៊េរី​ ២០១៩​ ពាក់​ផ្លាក​លេខ​ ភ្នំពេញ​2AU-0708​ ដែល​មិនមែន​ជា​ផ្លាក​​លេខ​របស់​រថយន្ត​ខាងលើ​​ទេ ​ចំពោះ​ផ្លាក​លេខ​ដែល​ពិត​ប្រា​កដ​​ ​ភ្នំពេញ​ 2BG-4959​ បាន​ដោះ​ទុក​​ក្នុ​ង​រ​ថយន្ត​ ម្ស៉ៅ​ក្រាម​ព​ណ៌​​ស​​ថ្លា​​ចំនួន​២​កូន​កញ្ចប់​តូច​,​ ទូរស័ព្ទ​ដៃ​១​គ្រឿង​ ​ម៉ាក​Nokia​ចុច​ពិល​​ ពណ៌​ខ្មៅ​ លេខៈ​08829​ 25​ 621​។​

​ជនសង្ស័យ​និង​វត្ថុ​តាង​ខាងលើ ​ត្រូវ​បាន​នាំ​ខ្លួន​មក​កាន់​​​ស្នងកា​រដ្ឋា​ន​​នគរបា​ល​ខេ​ត្តព្រះ​វិ​ហារ​ ដើម្បី​រៀបចំ​សំណុំរឿង​តាម​​នី​តិវិធី​ ​នៅ​ម៉ោ​ង​​៩​នឹង​៤០​នាទី​​ ថ្ងៃ​ទី​១៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ បាន​បញ្ជូន​ទៅ​នាយកដ្ឋាន​​ន​គរបា​ល​ព្រ​ហ្មទណ្ឌ​​ អគ្គស្នងការដ្ឋាន​ន​គ​របាល​​ជា​តិ​ ដើម្បី​ចាត់ការ​បន្ត​​តា​ម​នី​តិវិ​ធី​ច្បាប់​ ៕ដោយ៖បញ្ញាស័ក្តិ

spot_img
×