Saturday, July 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំ​រុញឱ្យ​ថ្នាក់ដឹកនាំ និង​បរិស័ទ​គ្រប់​សាសនា ធ្វើយ៉ាងណា​ជួយ​គ្នា​ក្នុងការ​ទប់ស្កាត់​ការប្រើប្រាស់​គ្រឿងញៀន​

​ភ្នំពេញ​៖ លោក​រដ្ឋមន្ត្រីក្រសួង​ធម្មការ​និង​សាសនា បាន​ជំរុញ​ឱ្យ​ថ្នាក់ដឹកនាំ និង​បរិស័ទ​គ្រប់​សាសនា ធ្វើយ៉ាងណា​ជួយ​គ្នា​ក្នុងការ​ទប់ស្កាត់​ការប្រើប្រាស់​គ្រឿងញៀន​នៅក្នុង​សហគមន៍ ក៏ដូចជា​ការចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា ក្នុង​គោលបំណង​ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ឲ្យ​បាន​ក្នុង​កម្រិត​ខ្ពស់បំផុត​។​

​ក្នុងឱកាស​បិទ​សិក្ខាសាលា​ស្ដីពី​កិច្ចសន្ទនា​អន្តរ​ជំនឿ​សាសនា​ដើម្បី​ពង្រឹង​សុខដុម​ណី​យ​កម្ម​សាសនា​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​លើក​ទី ៨ រោម​ប្រធានបទ “​សាសនិក​គ្មាន​គ្រឿងញៀន និង​ការគោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក ” រសៀល​ថ្ងៃ​សុក្រ ទី ១៥​ខែវិច្ឆិកា ឆ្នាំ ២០១៩ នៅ​សាលសន្និសីទ​ចតុម្មុខ លោក​ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​ធម្មការ​និង​សាសនា បាន​ថ្លែងថា តាមរយៈ​អង្គសិក្ខាសាលា​នេះ បានធ្វើ​ឲ្យ​សាសនា​ទាំងអស់​នៅ​កម្ពុជា​អាច​រស់នៅ​ជាមួយគ្នា​ដោយ​សន្តិភាព​ក្នុង​សហគមន៍ ចេះ​យោគយល់​អធ្យាស្រ័យ និង​ជួយ​គ្នា​ទៅវិញទៅមក​ធ្វើ​ឲ្យ​មាន​សុខដុម​នីយកម្ម​សាសនា​នៅ​កម្ពុជា ដែលជា​គោលបំណង​ប្រាថ្នា​ធំ​បំផុត​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជា​ប្រមុខ​ដឹកនាំ​។​

ទន្ទឹមនឹង​នោះដែរ លោក​ទេសរដ្ឋមន្ត្រី ក៏បាន​មានប្រសាសន៍​បញ្ជាក់ជូន អំពី​គោលនយោបាយ​ឈ្នះ​ឈ្នះ​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​នាំមក​ឲ្យ​ប្រទេស និង​ប្រជាជន​កម្ពុជា នូវ​សន្តិភាព និង​ការអភិវឌ្ឍន៍​គ្រប់​វិស័យ និង​សូម​ចងចាំ​ថា​រាជរដ្ឋាភិបាល​គោរព​សិទ្ធិសេរីភាព​ខាង​ជំនឿ​និង​សាសនា​លើកស្ទួយ​ព្រះពុទ្ធសាសនា​ដែលជា​សាសនា​របស់​រដ្ឋ​និង​បង្កលក្ខណៈ​សម្បត្តិ​ល្អ​ដល់​សកម្មភាព​នៃ​សាសនា​ផ្សេងៗ​ទៀត​ដោយ​ផ្អែកលើ​មូលដ្ឋាន​ថែរក្សា​សាមគ្គី​រវាង​ប្រជាជន ស្ថិរភាព​នយោបាយ​និង​សណ្តាប់ធ្នាប់​សង្គម​ដោយ​រារាំង​ការរើសអើង​និង​ការបែងចែក​ក្នុងសង្គម​ដែល​បណ្តាលមកពី​ភាពខុសគ្នា​ខាង​ជំនឿ​និង​សាសនា​។​

លោក​ទេសរដ្ឋមន្ត្រី បានផ្ដល់​អនុសាសន៍​មួយចំនួន​ដល់​ថ្នាក់ដឹកនាំ និង​បរិសុទ្ធ​គ្រប់​សាសនា​ទាំងអស់ ដើម្បី​រួមគ្នា​ចូលរួម​ពង្រឹង និង​ពង្រីក​វិស័យ​សាសនា​នៅក្នុង​សង្គម​កម្ពុ​ជាមាន​សុខដុម​នីយកម្ម និង​ការអភិវឌ្ឍ​រីកចំរើន​ជា​លំដាប់​ដូចខាងក្រោម​÷

១-​សូម​ថ្នាក់ដឹកនាំ និង​បរិស័ទ​គ្រប់​សាសនា​ទាំងអស់​បន្ត​គាំទ្រ​ការដឹកនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​រក្សា​នូវ​សុខសន្តិភាព និង​ការរីកចម្រើន​បន្តទៅទៀត ជាពិសេស​រក្សាបាន​នូវ​សុខដុម​នីយកម្ម​នៅ​គ្រប់​សាសនា​ទាំងអស់​ដែល​ប្រតិបត្តិ​គោល​លទ្ធិ​សាសនា​នៅ​ព្រះ​ជាណា​ចក្រ​កម្ពុជា​។​

២-​សូម​ថ្នាក់ដឹកនាំ​និង​បរិស័ទ​គ្រប់​សាសនា​ទាំងអស់ ចូលរួម​ផ្សព្វផ្សាយ​ដល់​សាសនិក​របស់ខ្លួន​អំពី​គុណវិបត្តិ​នៃ​គ្រឿងញៀន នឹង​បញ្ហា​ការគោរព​ច្បាប់​ចរាចរណ៍ និង​ច្បាប់​ផ្សេងៗ​ទៀត​របស់​រដ្ឋ​តាមរយៈ​ការ​ទេសនា​អប់រំ សិក្ខាសាលា វគ្គ​បណ្ដុះបណ្ដាល និង​វិធីសាស្ត្រ​ផ្សេងៗ​ទៀត តាម​គ្រប់​រូបភាព​ដែល​អាចធ្វើ​ទៅបាន​ប្រកបដោយ​ប្រសិទ្ធភាព​។​

៣-​ជំ​រុញឱ្យ​ថ្នាក់ដឹកនាំ និង​បរិស័ទ​គ្រប់​សាសនា​ធ្វើយ៉ាងណា​ជួយ​គ្នា​ក្នុងការ​ទប់ស្កាត់​ការប្រើប្រាស់​គ្រឿងញៀន​នៅក្នុង​សហគមន៍ ក៏ដូចជា​ការចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា ក្នុង​គោលបំណង​ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ឲ្យ​បាន​ក្នុង​កម្រិត​ខ្ពស់បំផុត​។​

៤-​ជំ​រុញឱ្យ​ថ្នាក់ដឹកនាំ​និង​បរិស័ទ​គ្រប់​សាសនា​ទាំងអស់​រួមសហការ​គ្នា សាមគ្គី​គ្នា និង​ត្រូវមាន​ឯកភាព​ផ្ទៃក្នុង​ក្នុង​សហគមន៍​តែមួយ​។​

៥-​ជំរុញ និង​គាំទ្រ​ឱ្យមាន​ការរៀបចំ​ការជួប​ជុំ​បែបនេះ​ឱ្យបាន​ទៀងទាត់ ដើម្បី​បង្ហាញ​ពី​សាមគ្គីភាព ការចេះ​យោគយល និង​អធ្យាស្រ័យ​គ្នា​រវាង​សហគមន៍​សាសនា​ផ្សេងៗ​គ្នា​។​

៦-​សូម​ចាត់ទុក​សេចក្តីប្រកាស​រួម ជាគោលការណ៍​សម្រាប់​អនុវត្ត​រួមគ្នា ដើម្បី​សុខុម​នីយកម្ម​សាសនា​នៅ​កម្ពុជា និង​រួមចំណែក​អនុវត្ត​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​៕​ដោយ​៖​កូ​ឡាប​

×