Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិចពន្យា​រអាជ្ញា​ប័ណ្ឌ ឲ្យក្រុមហ៊ុនខ្លួនបន្ត​ធ្វើ​ជំនួញ​ជា​មួយនឹ​ង Huawei

សហរដ្ឋអាមេរិចនឹង​ធ្វើ​ការព​ន្យារអាជ្ញា​ប័ណ្ឌ ដើម្បីអនុញ្ញាតឲ្យក្រុមហ៊ុនអាមេរិច​ទាំងអ​ស់ បានបន្តធ្វើជំនួយជាមួយនឹងក្រុមហ៊ុ​ន​បច្ចេក​វិទ្យា​ចិ​ន Huawei។

កាលពីដំបូងឡើយ ការពន្យា​រ​ពេលនោះ​ ដែលចេញដោយក្រសួងពាណិជ្ជកម្ម​អា​មេរិ​ច នឹងផុតកំណត់នៅថ្ងៃច័ន្ទខា​ង​មុខនេះ​ ប៉ុន្តែរដ្ឋបាលរបស់លោកប្រ​ធា​នាធប​តី ដូណាល់ ត្រាំ ត្រូវគេរំពឹងថា នឹ​ងធ្វើការពន្យារពេលឲ្យមួ​យ​រយៈ​ទៀត​។

ការពន្យារអាជ្ញាប័ណ្ណដល់ក្រុម​ហ៊ុ​នអាមេ​រិច ដើម្បីឲ្យបន្តរកស៊ីជាមួយ​នឹងក្រុ​ម​ហ៊ុន Huawei កើតឡើ​ងខ​ណៈពេ​លដែល​អាមេរិ​ច និងចិនកំពុងបន្ត​ច​រចាបញ្ហាពាណិជ្ជកម្ម​នឹ​ងគ្នា​។

ទាក់ទងនឹងបញ្ហានេះ ក្រុម​ហ៊ុ​ន Huawei និងក្រសួងពាណិជ្ជ​ក​ម្មអា​មេរិ​ច មិនបានធ្វើការឆ្លើ​យ​តប​ចំពោះ​សំណួ​ររបស់សារ​ព័ត៌មា​ន Reuters នោះឡើយ៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia

×