Tuesday, July 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កប៉ាល់ទេសច​រណ៍​ដ៏ធំ​មួយ បានចូលចតនៅសិង្ហ​បុ​រី ក្រោយបុគ្គលិ​ក​ និងអ្នកដំណើរ​រា​ប់រយ​នាក់​ឈឺ​

កប៉ាល់ទេសចរណ៍មួ​យ​គ្រឿង ដែលកំពុងធ្វើដំណើ​រ​ពីថៃ ឆ្ពោះទៅវៀ​តណា​ម បានធ្វើការចូលច​តនៅ​ប្រទេ​សសិ​ង្ហបុរី នៅសប្តា​ហ៍នេះ​ ក្រោយពេលអ្ន​ក​ដំណើរ និងបុគ្គលិកប៉ា​ល់​ចំ​នួន ២២៩នាក់បានធ្លាក់​ខ្លួ​នឈឺ​។ នេះបើតាមសេចក្តីប្រកាសកាលពី​ថ្ងៃ​សុក្រ​ម្សិល​មិញ​នេះ​។

អ្នកឈឺទាំងនោះមា​ន​ជំងឺ​ក្រពះ និងពោះវៀន​ ហើយពួកគេមាន​អា​ការៈ​ក្អួត និងរាករូស។ នេះបើតាមការបញ្ជាក់របស់​អា​ជ្ញាធ​រកំព​ង់ផែ ​និងសមុ​ទ្រសិ​ង្ហ​បុរី។

រហូតមកដល់ពេល​នេះ​ ក្នុងចំណោមអ្នកឈឺទាំ​ង​អ​ស់ មាន ១៨៩នាក់បានជាសះស្បើយហើយ ​ខ​ណៈដែលម​នុស្សចំ​នួ​ន ១៦នាក់នៅតែមានអាកា​រៈ​ដដែ​ល។​

អាជ្ញាធរសិង្ហបុរីបញ្ជាក់ថា​ ​ក្នុងចំណោមអ្នកឈឺទាំងក្នុ​ង​កប៉ាល់​ឈ្មោះ ​Sun Princess មិនមានជនជាតិរ​ប​ស់ពួ​កគេឡើ​យ៕​

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia

×