ស្ត្រីជាមាតាម្នាក់ប្រកបរបរបើកតាក់ស៊ីនៅអង់គ្លេស ពិតជាមានសំណាងគ្រាដែលត្រូវឆ្នោតបាន ៤លានផោន។ ប៉ុន្តែប្រការសំខាន់នោះ នាពេលឡើងទទួលឆ្នោតគាត់និយាយថា កូនខ្ញុំទាំង៤នាក់ គ្មាននរណាម្នាក់ទទួលបានចំណែកសូម្បីតែ១ផោន ហើយរឿងនេះផ្តើមចេញពីការសម្រេចចិត្តរបស់ពួកវាតាំងពី ១២ឆ្នាំមុន។
អ្នកស្រី Melissa Ede បានត្រូវឆ្នោត ៤លានផោន
អ្នកស្រីបានរំលឹកឡើងវិញពីរឿងរ៉ាវមុននេះ១២ឆ្នាំថា កាលពី១២ឆ្នាំមុន ពេលនោះអ្នកស្រីគឺជាបុរសម្នាក់ ហើយក៏ជាឪពុកម្នាក់ តែក្រោយមកក៏សម្រេចវះកាត់ប្តូរភេទពីប្រុសមកស្រី។ ពេលនោះអ្នកស្រីពុំទទួលបានការគាំទ្ររបស់កូនៗ ហើយថែមទាំងពួកវាកាត់កាលចោល។ អ្នកស្រីអះអាងថា ៖ “ប្រសិនបើនរណាម្នាក់នោះ រួមទាំងកូនបង្កើតរបស់ខ្ញុំ ហើយងាកមករកខ្ញុំដោយសារតែខ្ញុំត្រូវឆ្នោត ៤លានផោន នោះវាពិតជាច្រឡំហើយ”។
អ្នកស្រី Melissa មុនពេលវះកាត់ប្តូរភេទ
ទោះយ៉ាងណាស្ត្រីវ័យ ៥៧ឆ្នាំ ធ្លាប់ជាឪពុករបស់ក្មេងៗទាំងនោះ ក៏បានបកស្រាយបន្ថែម ៖ “ខ្ញុំយល់! យើងទាំងអស់គ្នាសុទ្ធសឹងស្រឡាញ់កូនចៅរបស់ខ្លួនដោយគ្មានលក្ខខណ្ឌ ប៉ុន្តែពួកគេបានយកខ្ញុំចេញពីជីវិតពួកគេ។ ខណៈពេលខ្ញុំពិបាកបំផុតនោះ ពួកគេពុំនៅក្បែរខ្ញុំ ហើយថែមទាំងចាកចេញពីខ្ញុំ។ អ្នកស្រីមីលីសា មានកូន៤នាក់ អាយុ ៣៩ឆ្នាំ, ៣០, ២៩, និង ១៩ឆ្នាំ។
យ៉ាងណាក្តីមនុស្សដែលធ្លាប់ជាឪពុក និងបច្ចុប្បន្នអាចថា ជាម្តាយនោះក៏ពុំកាត់ចិត្តដាច់ឡើយ គ្រាគាត់ពោលថា ប្រសិនបើពួកកូនៗទាំងនោះវាឈឺគាត់ និងជួយបង់ថ្លៃព្យាបាលឲ្យពួកវា។
អ្នកស្រី Melissa ឲ្យដឹងថា អ្នកស្រីនឹងរៀបការជាមួយ Rachel Nason ដែលជាស្រីដូចគ្នា។
ទើបតែមួយឆ្នាំមុន អ្នកស្រី Melissa បានធ្លាក់ខ្លួនបង្ខំចិត្ត បង្ហោះសារតាមយូធូប ដើម្បីអំពាវនាវសុំវិភាគទានពីសហគមន៍ ១៥.០០០ផោន ដើម្បីប្តូរធ្មេញដែលដង្កូវស៊ី។
ពេលនោះពិតជាពុំទទួលបានប្រាក់វិភាគទានគ្រប់គ្រាន់ឡើយ ដោយហេតុថា វាមិនដែឡមានរឿងអំពាវសុំលុយមក… ព្យាបាលធ្មេញ។
ឥឡូវនេះ ពេលដែលជីវិតរបស់ខ្លួនជួបសំណាងល្អ ស្ត្រីរូបនេះបានសន្យាថា អ្នកដែលបានធ្លាប់ជួយ ៥ផោន, ២០ផោន, នៅគ្រាលំបាកនោះ អ្នកស្រីនឹងតបស្នងសងពួកគេវិញឲ្យបានយ៉ាងសក្តិសម។
តាមប្រិយមិត្តការសម្រេចចិត្តរបស់បុរសជា”ឪពុក” ដែលពេលនេះក្លាយជាស្ត្រី អាចថាជា “ម្តាយ” ចំពោះកូនៗរបស់ខ្លួនត្រឹមត្រូវដែរឬទេ?