Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រុះរើដងស្ទួចខុសបច្ចេកទេស បាក់សង្កត់លើអគារ​កម្ពស់​ប្រមាណ​១១ជាន់

ខេត្តព្រះសីហនុ​៖ មន្រ្តីសាលាខេត្តព្រះសីហនុ បា​នអោយដឹងថា​ មានកើតករណីបាក់គ្រេច​កដងស្ទួច (Tower Crane) ១កន្លែង មានទីតាំងនៅក្បាលដីលេខ ​ 1007 នៅភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ នៅវេលាម៉ោង ១១និង២​០នា​ទីព្រឹក ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ។

តាមការបំភ្លឺ និងការចុះពិនិត្យជាក់ស្តែង គឺមូលហេតុដែលបណ្តាលឲ្យកើត​មានករណីបាក់គ្រេ​ច​ករ​ដង​ស្ទួច (Tower Crane) នេះ ដោយសារអ្នក​ម៉ៅកា​រសាង​ស​ង់ បានឡើងរុះរើដងស្ទួចនេះ​ខុ​សល​ក្ខណៈបច្ចក​ទេស​ ធ្វើឲ្យដងស្ទួចផ្នែកខាងលើ បានគ្រេចចុះមកក្រោ​ម ។ ករណីនេះ មិនបណ្តាលឲមានគ្រោះថ្នា​ក់​អ្វីទាំង​អស់​ ។

វិធានការណ៍ចំពោះមុខ គឺក្រុមការងារបានសម្រេចផ្អា​ក​ការសា​ងសង់​ការដ្ឋា​នទាំ​ង​ស្រុង និងជម្លៀសកម្មក​រ ដែលកំពុងធ្វើការចេញ​ពី​ការដ្ឋា​នទាំង​អ​ស់ ។ ក្រុមការងារបា​នហ៊ុមព័ទ្ធការដ្ឋា​នខាងលើ និងបានណែនាំឲ្យប្រ​ជាព​លរ​ដ្ឋ ដែលមានលំនៅដ្ឋានក្បែ​រ​ខាង ចាកចេញជាបណ្តោះ​អា​សន្ន ​។ ក្រុមការងារ​ជំ​នាញ និងអាជ្ញាធរក្រុ​ង​-ខេត្ត បានដាក់កម្លាំ​ង​នៅប្រ​ចាំការ​តាម​ដាន និងរកវិធីដោះស្រាយកាត់​ដ​ងស្ទូ​ចចុះម​កក្រោ​ម ៕ដោយ៖បញ្ញាស័ក្តិ

spot_img
×