Wednesday, December 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកជំនាញ​សឹង្ហ​បូរី មក​បណ្តុះបណ្តាល​ធនធាន​មនុស្ស នៅ​កម្ពុជា​

​ភ្នំពេញ​៖ ការអភិវឌ្ឍន៍​ធនធានមនុស្ស ដែលជា​ចំណុច​ស្នូល​នៃ​ជីវិត​អាជីវកម្ម និង​ចូលរួម​ដល់​ការអភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ​។ បញ្ហា​កង្វះ​កម្លាំង​ពលកម្ម​ប្រកបដោយ​ជំនាញ គឺជា​កត្តា​ប្រឈម​មួយ​ដែល​ទាមទារ​ចាំបាច់​នូវ​ដំណោះស្រាយ​ដ៏​សមស្រប​។ លោក​ឧកញ៉ា ងួន ម៉េង​តិច ក៏បាន​អញ្ជើញ​គ្រូ​បង្គោល មកពី​ប្រទេស​សឹង្ហ​បូរី ដ៏​មាន​បទពិសោធន៍​ក្នុង​វិស័យ​នីមួយៗ មក​បណ្តុះបណ្តាល​កម្លាំង​ពលកម្ម​នៅ​កម្ពុជា​។​

​ថ្ងៃ​ចន្ទ ទី ១៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ លោក​ឧកញ៉ា ងួន ម៉េង​តិច អគ្គនាយក​សភាពាណិជ្ជកម្ម​កម្ពុជា បានប្រកាស​​បើក​សិក្ខា​ស្តីពី​ការអភិវឌ្ឍន៍​ធនធានមនុស្ស​នៅ​កម្ពុជា ដែល​សហការ​រៀបចំ​ដោយ​សភាពាណិជ្ជកម្ម​កម្ពុ​ជា និង​ក្រុមហ៊ុន​សឹង្ហ​បូរី ដោយមាន​ការចូលរួម​ចែករំលែក​បទពិសោធន៍ ពី​វាគ្មិន​អន្តរជាតិ​ដ៏​ល្បីៗ មកពី​សឹង្ហ​បូរី ចក្រភព​អង់គ្លេស និង​វាគ្មិន​ក្នុងស្រុក​ផងដែរ​។ សិក្ខាសាលា​នេះ មានការ​ចូលរួម​ពី​ម្ចាស់​អាជីវកម្ម ថ្នាក់ដឹកនាំ និង​បុគ្គលិក​ក្រុមហ៊ុន ជាង​១០០ នាក់​។​

​ថ្លែង​ក្នុងឱកាស​បើក​សិក្ខា​លា​សា​នេះ ឧកញ៉ា ងួន ម៉េង​តិច បាន​គូសបញ្ជាក់​ពី​សារសំខាន់​នៃ​ការអភិវឌ្ឍន៍​ធនធានមនុស្ស ដែលជា​ចំណុច​ស្នូល​នៃ​ជីវិត​អាជីវកម្ម និង​ចូលរួម​ដល់​ការអភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ​។ បញ្ហា​កង្វះ​កម្លាំង​ពលកម្ម​ប្រកបដោយ​ជំនាញ គឺជា​កត្តា​ប្រឈម​មួយ​ដែល​ទាមទារ​ចាំបាច់​នូវ​ដំណោះស្រាយ​ដ៏​សមស្រប​។ សភាពាណិជ្ជកម្ម​កម្ពុជា ដែលជា​ស្ថាប័ន​តំណាង​ឲ្យ​វិស័យ​ឯកជន តែង​ខិតខំ​ប្រឹងប្រែង​ចូលរួមចំណែក បំពេញតម្រូវការ​កម្លាំង​ពលកម្ម​ជំនាញ តាមរយៈ​ការសហការ​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ជាមួយ​ដៃគូ​បរទេស ក៏ដូចជា​រៀបចំ​សិក្ខាសាលា​ទៅតាម​វិស័យ​នីមួយៗ​។​

​លោក​ឧកញ៉ា ងួន ម៉េង​តិច មានប្រសាសន៍ថា សភាពាណិជ្ជកម្ម​កម្ពុជា នឹង​សហការ​ជាមួយ​ដៃគូ​សឹង្ហ​បូរី អញ្ជើញ​គ្រូ​បង្គោល ដ៏​មានបទពិសោធន៍​ក្នុង​វិស័យ​នីមួយៗ មក​បណ្តុះបណ្តាល​កម្លាំង​ពលកម្ម​នៅ​កម្ពុជា ជា​បន្តបន្ទាប់ ស្របតាម​ស្តង់ដារ​អន្តរជាតិ​៕​ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

×